Trending now

ថ្នាក់ដឹកនាំទីក្រុងហូជីមិញអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ស ខេង

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ មិញ ហុង)

យុគសម័យ - នាល្ងាចថ្ងៃទី ៩ ខែមករា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ច ចូលរួមសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១០ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ (ប្រទេសវៀតណាម)។

លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបពិភាក្សាជាមួយសម្តេច សខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ខាងឆ្វេង) ។

តាងនាមថ្នាក់ដឹកនាំទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ព្រមទាំងអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ កន្លងទៅ ដើម្បីបន្តធ្វើជាគណបក្សកាន់អំណាចដឹកនាំប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានអះអាងថា នាពេលកន្លងទៅ ទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងតំបន់នានារបស់ប្រទេសកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូរវាងភាគីទាំងពីរ ដែលបង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពតាមរយៈកម្មវិធីនិងគម្រោងជាក់លាក់។ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញចង់បន្តរក្សាប្រសិទ្ធភាពនៃការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ក្នុងនោះជំរុញ កិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យកសិកម្ម ការដឹកជញ្ជូន ការដោះស្រាយកាកសំណល់ជាដើម។

ទីក្រុងហូជីមិញត្រៀមជាស្រេច ចែករំលែកជាមួយប្រជាជនកម្ពុជាអំពីបទពិសោធន៏ក្នុងការគ្រប់គ្រង ការកសាងទីក្រុងដែលមាននិរន្តរភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនង “អ្នកជិតខាងមិត្តភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងនិរន្តរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជាកំពុងរីកលូតលាស់យ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ។

អញ្ជើញឆ្លើយតបវិញ សម្តេច ស ខេង បានថ្លែងអំណរគុណចំណោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញ បានទទួលរៀបចំនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ ការរៀបចំសន្និសីទសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជាលើកទី១០ ដែលរួមចំណែកដល់ការជំរុញនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជានិង វៀតណាមនិយាយរួមនិងរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក។

ដោយសម្តែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧប នាយករដ្ឋមន្រ្តី សម្តេច សខេង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងជំនួយទាំងមូលប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមសម្រាប់ប្រទេសកម្ពុជាក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងទៅ ព្រមទាំងអះអាងថា ប្រទេសកម្ពុជា មានបំណងនិងជានិច្ចកាលខិតខំប្រឹងប្រែងកសាងទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងនិងមានប្រសិទ្ធភាពជាមួយវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេច ស ខេង ក៏បានអបអរសាទរចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់ទីក្រុងហូជីមិញនិងថ្លែងអំណរគុណដល់ទីក្រុងហូជីមិញចំពោះកិច្ចសហប្រតិបត្តិការនិងសកម្មភាពជួយឧបត្ថម្ភសម្រាប់តំបន់មួយចំនួនរបស់កម្ពុជា។ សម្តេច ស ខេង បានសម្តែងនូវបំណងប្រាថ្នាថា ក្នុងរយៈពេលខាងមុខនេះ ទីក្រុងហូជីមិញនឹងបន្តជួយឧបត្ថម្ភកម្ពុជាលើគ្រប់វិស័យ រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងដ៏ល្អបសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ មិញ ហុង)

(សរុបព័ត៌មាន ដោយ មិញ ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤