Trending now

ថ្នាក់ដឹកនាំខេត្តតៃនិញ ទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅខេត្តត្បូងឃ្មុំ នៃកម្ពុជា

11:41 | 16/04/2019 (យោងតាម baotayninh.vn បកប្រែ ដោយ សំណាង)

យុគសម័យ - នារសៀលថ្ងៃទី១៤ ខែមេសាឆ្នាំ២១៩ ប្រធានគណះកម្មាធិការប្រជាជនខេត្ត តៃនិញ លោក Pham Van Tan ព្រមទាំងមន្រ្តីបណ្តាស្ថានប័ន ផ្នែក ខេត្តតៃនិញ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចំពោះ ថ្នាក់ដឹកនាំនិងប្រជាជនខេត្តត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញទទួលគណះប្រតិភូមានលោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ និងអភិបាលរង រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់ខេត្តផងដែរ។

ថ្នាក់ដឹកនាំខេត្តតៃនិញ អញ្ចើញទៅសាកសួរសុខទុក្ខ និងជូណពរចូលឆ្នាំថ្មីនៅខេត្តត្បូងឃ្មុំ

ក្នុងជំនួបនេះ លោក ជាម ច័ន្ទ សោភ័ណ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះមនោសញ្ចេនារបស់ថ្នាក់ដឹកនាំ និងមន្រ្តីខេត្តតៃនិញ ដែលអញ្ជើញមកអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា។ លោកអភិបាលខេត្តត្បូងឃ្មុំបានសង្កត់ថ្ងន់ថា ក្នុងរយពេលកន្លងមក ខេត្តទាំងពីរមានកិច្ចសហប្រតិបត្តិការ​ និងមានការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក រវាងបណ្តាស្ថានប័ន ដែលនាំយកនូវផលប្រយោជន៍ជាក់ស្តែងគួរឲ្យកត់សំគាល់។ ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្តទំាំងពីរ អភិបាលខេត្តត្បូងឃ្មុំសង្ឃឹមថា ខេត្តតៃនិញនិង ខេត្តត្បូងឃ្មុំ នឹងបន្តជំរុញទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសការសហការគ្នារវាងបណ្តាតំបន់ជាប់ព្រំដែន ដើម្បីនាំយកនូវផលប្រយោជន៍ជាក់ស្តែង សំរាប់ប្រជាជននៃខេត្តទាំងពីរ។

ប្រធានគណះកម្មាធិការប្រជាជនខេត្តតៃនិញ លោក Pham Van Tan ​ជូនអំណោយចូលឆ្នាំថ្មីដល់អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ធ សោផ័ណ

ជាការឆ្លើយតប លោក Pham Van Tan ប្រធានគណះកម្មាធិការប្រជាជនខេត្តតៃនិញបានឲ្យដឹងថា៖ ឆ្នាំ២០១៨ ជាឆ្នាំដែលពោរពេញទៅដោយអត្ថន័យដ៏សំខាន់ៗសម្រាប់ខេត្តតៃនិញ​ និងខេត្តត្បូងឃ្មុំ ពីព្រោះខេត្តទាំងពីរបានចុះហត្ថលេខា និងអនុវត្តយ៉ាងល្អប្រសើរ នូវបណ្តាកម្មវិធីនៃកិច្ចសហប្រតិបត្តិការ។ ឈរលើស្មារតីនោះឆ្នាំ២០១៩ ខេត្តទាំងពីរនឹងបន្តជំរុញបណ្តាសកម្មភាពសាកសួរសុខទុក្ខ និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍លើបណ្តាវិស័យដូចជា៖ ​វប្បធម៌ សង្គមកិច្ច សុខាភិបាល សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសយកចិត្តទុកដាក់ ជួយបង្កលក្ខណះងាយស្រួលសំរាប់យុវជនបានជួបប្រាស័យទាក់ទងវប្បធម៌ ស្វែងយល់ពីប្រពៃណី និងប្រវត្តិសាស្រ្តដ៏យូអង្វែងនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

(យោងតាម baotayninh.vn បកប្រែ ដោយ សំណាង)

(យោងតាម baotayninh.vn បកប្រែ ដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR