យុគសម័យ - រយៈពេលជាង ២៣ ឆ្នាំដែលការរស់នៅក្នុងកោះតៃវ៉ាន់ លោកស្រី Ngo Pham Tran ត្រូវបានគេចាត់ទុកថាជាបេសកជនការទូតដែលជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងតៃវ៉ាន់។ លោកស្រីរូបនេះបានសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់ខ្លួននឹងចូលរួមចំណែកក្នុងការអភិវឌ្ឍរួមនៃប្រទេសជាតិ។
មានមោទនភាពជាជនជាតិវៀតណាម
នៅឆ្នាំ ១៩៩៧ លោកស្រី Ngo Pham Tran បានទៅកោះតៃវ៉ាន់ ដើម្បីសិក្សាភាសា។ បន្ទាប់ពីបញ្ចប់ការសិក្សាលោកស្រី បានធ្វើការនៅក្រសួងវប្បធម៌តៃវ៉ាន់។ នៅទីនេះលោកស្រីទទួលបន្ទុកជួយគាំទ្រពលករបរទេសធ្វើការនៅតៃវ៉ាន់ នាពេលពួកគេជួបកាលំបាកក្នុងការរស់នៅ។ រាល់សប្តាហ៍ ទីភ្នាក់ងាររបស់លោកស្រី Ngo Pham Tran បានរៀបចំកម្មវិធី ឬវគ្គសិក្សមួយស្តីពី ភាសា ឬវប្បធម៌សម្រាប់ប្រជាជនវៀតណាមទៅធ្វើការនៅកោះតៃវ៉ាន់។
នៅក្នុងអំឡុងពេលធ្វើការ ដោយមើលឃើញពីភាពមិនស្មើភាពគ្នាសម្រាប់ប្រជាជនវៀតណាម លោកស្រីបានផ្សាយទស្សនាវដ្តីពីរជាភាសារវៀតណាម - ចិន។ គោលបំណងនៃទស្សនាវដ្តីទាំងពីរនេះគឺការផ្តល់ព័ត៌មានអំពីប្រជាជនវៀតណាមនៅតៃវ៉ាន់ ជាពិសេសផ្តល់ព័ត៌មានអំពីឱកាសការងារសម្រាប់និស្សិតវៀតណាម នៅពេលបញ្ចប់ការសិក្សា ផ្សព្វផ្សាយព័ត៌មានពីសុខុមាលភាពរបស់រដ្ឋាភិបាលតៃវ៉ាន់ចំពោះពលករបរទេស។
លោកស្រី Ngo Pham Tran បច្ចុប្បន្នជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌អប់រំតៃវ៉ាន់ -វៀតណាម
លោកស្រីបាននិយាយថា “ តាមរយៈទស្សនាវដ្តីនេះ ខ្ញុំចង់អោយប្រជាជនវៀតណាមទទួលបានព័ត៌មាន ដូច្នេះពួកគេអាចយល់អំពីច្បាប់និងបទបញ្ជារបស់តៃវ៉ាន់ ដើម្បីការពារសិទ្ធិការងារស្របច្បាប់របស់ពួកគេ” ។ នៅឆ្នាំ ២០១៥ លោកស្រី Ngo Pham Tran បានបង្កើតគេហទំព័រ “Jobs Taiwan សម្រាប់និស្សិតវៀតណាមនៅតៃវ៉ាន់ និស្សិតវៀតណាមត្រៀមទៅសិក្សានៅតៃវ៉ាន់ និងស្វែងរកការងារធ្វើ។
បច្ចុប្បន្នលោកស្រី Ngo Pham Tran ជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ អប់រំតៃវ៉ាន់ -វៀតណាម និងជាស្ថាបនិកនៃវិទ្យាស្ថានភាសាអន្តរជាតិ Horizon ជាមួយកម្មវិធីសិក្សា តាមអ៊ីនធើណិត។ ក្រៅពីនេះលោកស្រីក៏ជាគ្រូ ង្រៀន នៅសាកលវិទ្យាល័យជាតិអប់រំតៃវ៉ាន់ផងដែរ។
“ខ្ញុំបានទៅកោះតៃវ៉ាន់អស់រយៈពេលជាង ២៣ ឆ្នាំហើយ។ តាំងពីពេលដែលគេមិនដឹង និងមិនយកចិត្តទុកដាក់ចំពោះជនជាតិវៀតណាម រហូតមកដល់បច្ចុប្បន្ននេះដែលជនជាតិវៀតណាមមានកិត្យនុភាព នៅកោះតៃវ៉ាន់ហើយនោះ។ ដូច្នេះខ្ញុំគិតថា ត្រូវធ្វើអ្វីដើម្បីឲ្យជនជាតិវៀតណាមយើងនៅតៃវ៉ាន់កាន់តែមានកិត្យានុភាពបន្ថែមទៀត” ។
លោកស្រី Ngo Pham Tran បានមានប្រសាសន៍ថា បច្ចុប្បន្នមានជនជាតិវៀតណាមជាង ៣០ ម៉ឺននាក់រស់នៅ ធ្វើការ និងសិក្សានៅកោះតៃវ៉ាន់។ ក្នុងនោះ កូនក្រមុំជនជាតិវៀតណាមមានប្រមាណ ២០០,០០០ នាក់។ ជំនាន់ទី ២ ជាកូនៗរបស់កូនក្រមុំជនជាតិវៀតណាមខ្លះកំពុងសិក្សា នៅមហាវិទ្យាល័យ ហើយខ្លះទៀតបានបញ្ចប់ការសិក្សា។
“តៃវ៉ាន់មើលឃើញអនាគតពីជំនាន់ទី ២ ជាកូនៗរបស់កូនក្រមុំវៀតណាម។ ហើយនោះជាមូលហេតុដែលមានការអនុគ្រោះពិសេសសម្រាប់ជនជាតិវៀតណាម។ បន្ទាប់ពីការធ្វើតេស្តក្នុងរយៈពេល ១ ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ភាសារវៀតណាមត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ទី ១ និងទី ២ របស់តៃវ៉ាន់។ លើសពីនេះទៀ តចាប់តាំងពីគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី ទីភ្នាក់ងារនៃរដ្ឋាភិបាលតៃវ៉ាន់ទាំងអស់បានរៀនភាសាវៀតណាម”។ លោកស្រី Ngo Pham Tran មានប្រសាសន៍ថា “ខ្ញុំមានមោទនភាពណាស់” ។
កសាងនិងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសវៀតណាម
ក្នុងមុខតំណែងនានារបស់ខ្លួន លោកស្រី Ngo Pham Tran បានចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងតៃវ៉ាន់លើវិស័យសេដ្ឋកិច្ច អប់រំ និងវប្បធម៌ ដោយទទួលបានជោគជ័យជាច្រើន។ ជារៀងរាល់ឆ្នាំ លោកស្រី Ngo Pham Tran និងសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ និងអប់រំតៃវ៉ាន់-វៀតណាម មានសកម្មភាពប្រមាណ ២០ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌និងការអប់រំរវាងវៀតណាមនិងតៃវ៉ាន់។
លោកស្រី Ngo Pham Tran អញ្ជើញចូលរួមក្នុងនៅសិក្ខាសាលាស្តីពីការជម្រុញពាណិជ្ជកម្មរវាងវៀតណាមនិងតៃវ៉ាន់។
ក្នុងវិស័យអប់រំ លោកស្រី Ngo Pham Tran បានណែនាំកម្មវិធីអាហារូបករណ៍ជាច្រើនពីកោះតៃវ៉ាន់ដល់និស្សិតវៀតណាម។ ជាពិសេស លោកស្រី Ngo Pham Tran បានជួយជម្រុញកិច្ចសហការប្រតិបត្តិការរវាងអាជ្ញារស្រុក Xinzhu (តៃវ៉ាន់) ដែលបណ្តុះបណ្តាលធនធានមនុស្សឲ្យខេត្តដុងថាប - ប្រទេសវៀតណាម និងបាននាំនិស្សិតចំនួន ៥១៩ នាក់មកពីខេត្តនេះទៅសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Minh Tan (តៃវ៉ាន់) ។ ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលភាសាចិនជាមួយសាកលវិទ្យាល័យ Sai Gon បណ្តុះបណ្តាលធនធានមនុស្សតាមការស្នើរបស់អង្គភាពអាជីវកម្មតៃវ៉ាន់នៅវៀតណាម។ សហការជាមួយការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅ Taipei ដើម្បីរៀបចំដំណើរទស្សនកិច្ចទៅស្វែងរកឱកាសវិនិយោគពាណិជ្ជកម្ម ផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាមនិងតៃវ៉ាន់។“
“ក្នុងនាមជាគ្រូបង្រៀននៅសាកលវិទ្យាល័យគរុកោសល្យជាតិតៃវ៉ាន់ ខ្ញុំបានរៀនច្រើនអំពីកម្មវិធីអប់រំជឿនលឿនរបស់ពួកគេ។ នោះក៏ជាមូលហេតុដែលខ្ញុំចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំនៅវៀតណាម”។
អស់រយៈពេលជិត ៤ ឆ្នាំមកហើយ តៃវ៉ាន់មានគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី ដូច្នេះពួកគេវិនិយោគថវិកាយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់បណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ ហើយសំខាន់បំផុតគឺប្រទេសវៀតណាម។ ដូច្នេះខ្ញុំចង់នាំយកសារទាំងនេះជូនមកទៅខេត្តនានារបស់វៀតណាម ជាពិសេសតំបន់ខ្ពង់រាប តំបន់ដាច់ស្រយាល ព្រោះនិស្សិតនៅទីនេះបានទៅសិក្សានៅក្រៅប្រទេសដែលដូចជាសុបិន។ ខ្ញុំចង់ជួយគាំទ្រសិស្ស ដើម្បីធ្វើឱ្យក្តីសុបិន្តរបស់ពួកគេក្លាយជាការពិត។ នោះហើយជាមូលហេតុដែលយើងជួយគាំទ្ររដ្ឋាភិបាលនៃភាគីទាំងពីរ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសវៀតណាម។
មូលហេតុទី ២ គឺបច្ចុប្បន្ននេះមានសហគ្រាសតៃវ៉ាន់ជាង ៦០០០ សហគ្រាសកំពុងវិនិយោគនៅវៀតណាម ដោយមានកម្មាភិបាលបានបញ្ចប់ការរៀនសូត្រ នៅកម្រិតពីមធ្យមទៅ កំពុងខ្វះខាត់យ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះដែរ ជារាល់ឆ្នាំ នៅប្រទេសវៀតណាម ចំនួននិស្សិតបញ្ចប់ការសិក្សាដែលអត់ការងារធ្វើនៅតែខ្ពស់នៅឡើយ។
ដើម្បីដោះស្រាយបញ្ហាគ្មានការងារធ្វើជាមួយនិសិត្សបញ្ចប់កម្រិតមធ្យមសិក្សាវិជ្ជាជីវៈ និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យត្រៀមបញ្ចប់ការសិក្សានោះ វិទ្យាស្ថានភាសាអន្តរជាតិ Horizon នឹងវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សនៅនឹងកន្លែងសម្រាប់វៀតណាមដែលឆ្លើយតបនឹងតំរូវការរបស់សហគ្រាសតៃវ៉ាន់កំពុងវិនិយោគនៅវៀតណាម។ និស្សិតរៀននៅឆ្នាំចុងក្រោយដែលចូលរួមក្នុងកម្មវិធីនេះដែលនឹងត្រូវបានសហគ្រាសជ្រើសរើសក្នុងអំឡុងពេលសិក្សាតែម្តង និងធ្វើការ បន្ទាប់ពីបញ្ចប់ការសិក្សា។
វៀតណាមមានសិស្សល្អៗ ជាច្រើន ប៉ុន្តែដោយសារស្ថានភាពគ្រួសារលំបាក ពួកគេមិនមានសមត្ថភាពលើកកម្ពស់ទេពកោសល្យរបស់ពួកគេឡើយ។ តាមគំនិតរបស់ខ្ញុំ សិស្សទាំងនេះគឺជាធនធានមនុស្សរបស់ប្រទេស នាពេលអនាគត។ ដូច្នេះ ខ្ញុំតែងតែជម្រុញឲ្យសមាជិកនៃសហគ្រាសដែលពួកគេម្នាក់ៗបានចូលវិភាគទានបន្តិចបន្តួចដើម្បីរៃអង្គាសប្រាក់អាហារូបករណ៍សម្រាប់និស្សិតក្រីក្រដែលខិតខំរៀនសូត្រទាំងនេះ” ។
លោកស្រី Ngo Pham Tran ក្នុងព្រឹត្តិការណ៍តភ្ជាប់វេជ្ជសាស្ត្ររវាងប្រទេសវៀតណាម និងតៃវ៉ាន់។
ក្នុងវិស័យសុខាភិបាល លោកស្រី Ngo Pham Tran បានជំរុញកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្រ្តជាច្រើនរវាងក្រសួងសុខាភិបាលតៃវ៉ាន់ មន្ទីរពេទ្យ Taipei មន្ទីរពេទ្យ Dao Vien សាកលវិទ្យាល័យបច្ចេកទេស Hong Quang ស្តីពីការបណ្តុះបណ្តាលអ្នកគ្រប់គ្រង មន្ទីរពេទ្យកម្រិតខ្ពស់សម្រាប់វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Thong Nhat មន្ទីរពេទ្យ Thu Duc មន្ទីរពេទ្យកុមារ ១ …បន្ថែមពីលើនេះ លោកស្រីក៏បានចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកាសង្គមជាច្រើន ដើម្បីជួយដល់ការកសាងស្ពាននិងជួយ ឧមត្ថម្ភកុមារក្រីក្រផងដែរ។
ជាពិសេស លោកស្រី Ngo Pham Tran បានរៀបចំឱ្យវេជ្ជបណ្ឌិត និងគ្រូពេទ្យវៀតណាមជាង ១០០ នាក់មកតៃវ៉ាន់ ដើម្បីសិក្សាវគ្គខ្លី ជំរុញកិច្ចសហប្រតិបត្តិការខាងពេទ្យរវាងវៀតណាម - តៃវ៉ាន់ និងផ្លាស់ប្តូរ និងរៀនសូត្របទពិសោធន៍។
ក្នុងវិស័យពាណិជ្ជកម្ម លោកស្រី Ngo Pham Tran និងសមាគមបានកសាងបណ្តាញ B2B ដើម្បីភ្ជាប់ពាណិជ្ជកម្ម តាមអ៊ីនធើណិត ជួយគាំទ្រណែនាំផលិតផលវៀតណាមទៅកាន់ទីផ្សារតៃវ៉ាន់ និងផ្ទុយមកវិញ។ ក្នុងវិស័យវិនិយោគ រៀងរាល់ឆ្នាំនឹងជួយគាំទ្រខេត្ត ឬទីក្រុងមួយរបស់ប្រទេសវៀតណាមរៀបចំសិក្ខាសាលា ដើម្បីអំពាវនាវឱ្យមានការវិនិយោគចូលមកខេត្តនោះនៅកោះតៃវ៉ាន់។ ផ្នែកវប្បធម៌ សមាជិកនៃសមាគមមានក្រុមហ៊ុនទេសចរណ៍។ ជារៀងរាល់ឆ្នាំនឹងមានកម្មវិធីផ្លាស់ប្តូរវប្បធម៌ ឧទ្ទេសនាមនូវរូបភាពប្រទេសនិងប្រជាជនវៀតណាមដល់អ្នកទេសចរតៃវ៉ាន់។
លោកស្រី Ngo Pham Tran ក្នុងការកម្មវិធីផ្សព្វផ្សាយវប្បធម៌វៀតណាម
កសាងសហគមន៍ជនវៀតណាមរឹងមាំមួយនៅតៃវ៉ាន់
ជាង ២៣ ឆ្នាំនៅឆ្ងាយពីស្រុកកំណើត លោកស្រី Ngo Pham Tran បានសារភាពថា លោកស្រី ជាមនុស្សមានសំណាងម្នាក់ដែលតែងតែធ្វើការជាមួយប្រជាជនវៀតណាមនៅឯបរទេស។ លោកស្រីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីនៅតៃវ៉ាន់នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសទាំងមូល។ លើសពីនេះទៀត បំណងប្រាថ្នាធំបំផុតរបស់លោកស្រីនៅពេលនេះគឺសហគមន៍វៀតណាមនៅតៃវ៉ាន់មានការរីកចម្រើនខ្លាំងថែមទៀត។
“សហគមន៍វៀតណាមនៅតៃវ៉ាន់គឺតូច ហើយរស់នៅរាយប៉ាយនៅកន្លែងជាច្រើន។ ខ្ញុំសង្ឃឹមថាជារៀងរាល់ឆ្នាំ រដ្ឋនឹងបញ្ជូនសាស្រ្តាចារ្យ បណ្ឌិត អ្នកមានឥទ្ធិពលនៅវៀតណាមទៅតៃវ៉ាន់ដើម្បីផ្បព្វផ្សាយព័ត៌មានពីប្រភពដើមកំណើតឲ្យប្រជាជនបានយល់ដឹង បង្កើនសាមគ្គីភាព និង ភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍”។ នេះជាការចែករំលែករបស់លោកស្រី Ngo Pham Tran ។
ហើយដើម្បីសហគមន៍វៀតណាមរីកចម្រើនកាន់តែខ្លាំងនាពេលខាងមុខនេះ លោកស្រី Ngo Pham Tran នឹងរួមជាមួយក្លឹបសហគ្រិនស្ត្រីវៀតណាមចាប់ផ្តើមធ្វើអាជីវកម្មនៅតៃវ៉ាន់។ គោលដៅរបស់ក្លឹបគឺជួយគាំទ្រស្ត្រីវៀតណាមនៅតៃវ៉ាន់ ដើម្បីរៀនពីការកសាងនិងគ្រប់គ្រងសហគ្រាស រៀនពីការធ្វើអាជីវកម្មតាមគំរូ ៥.០ ... បណ្តាញតភ្ជាប់ទីផ្សារពាណិជ្ជកម្មវៀតណាម និងតៃវ៉ាន់។
ជាពិសេស លោកស្រី Ngo Pham Tran សង្ឃឹមយ៉ាងខ្លាំងចំពោះជនជាតិវៀតណា មជំនាន់ទី ២ នៅតៃវ៉ាន់។ ធនធានមនុសន្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ កូនក្រមុំជនជាតិវៀតណាមជាង ២០០.០០០ នាក់ នៅតៃវ៉ាន់ដែលជាមួយកូនក្រមុំម្នាក់ៗ មានកូនពីនាក់ នាពេលអនាគតនឹងមានធនធានមនុស្សប្រមាណ ៤០០,០០០ នាក់។ ខ្ញុំចង់ធ្វើការបន្ថែមទៀត ដើម្បីទាក់ទាញប្រភពធនធានមនុស្សទាំងនេះឆ្ពោះទៅរកប្រទេសវៀតណាម។ នេះជាការចែករំលែករបស់លោកស្រី Ngo Pham Tran ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន