Trending now

ជួយគាំទ្រដល់ប្រជាជនខ្មែរមានប្រភពដើមវៀតណាម នៅប្រទេសកម្ពុជាដែលរងផលប៉ះពាល់ដោយការបកប្រែ Covid-19

23:11 | 22/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅរសៀលថ្ងៃទី ២១ ខែសីហា តំណាងសមាគមខ្មែរ - វៀតណាមសាខារាជធានីភ្នំពេញបានប្រគល់អំណោយ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់គ្រួសារខ្មែរមានប្រភពដើមវៀតណាម នៅរាជធានីភ្នំពេញ ដែលមានស្ថានភាពលំបាកដោយសារផលប៉ះពាល់នៃជំងឺ COVID-19។

តំណាងសមាគមខ្មែរ - វៀតណាមសាខារាជធានីភ្នំពេញ​បានប្រគល់អំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក។

តំណាងសមាគមខ្មែរ - វៀតណាមសាខារាជធានីភ្នំពេញក៏​បាន​មក​សួរសុខទុក្ខនិងប្រគល់អំណោយដល់ក្រុមគ្រួសារនៃសាខាខណ្ឌព្រែកព្នៅ ហើយទន្ទឹមនឹងនេះ​បានស្វែងយល់ពីស្ថានភាពជាក់ស្តែង​ ការ​លំបាក​របស់បងប្អូនជនជាតិខ្មែរមានប្រភពដើមវៀតណាម ក្នុង​ស្ថានភាពនៃ​ការរីរាលដាលនៃជំងឺ Covid-19 ។

រហូតមកដល់ពេលនេះ សមាគមខ្មែរ - វៀតណាម នៅកម្ពុជាសហការ​ជាមួយស្ថានទូតនិងស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងនិងខេត្តព្រះសីហនុបានប្រគល់អំណោយជូនដល់ប្រជាជនខ្មែរមានប្រភពដើមវៀតណាមប្រមាណ ៣.០០០ គ្រួសារជនជាតិខ្មែ​នៅទូទាំង​ប្រទេស​កម្ពុជា។ អំណោយនេះ​គឺជាការចូលរួម​ចំណែក និងដៃរួមគ្នារបស់ទីភ្នាក់ងារ មន្ទីរ ផ្នែក វៀតណាម ខេត្តជាប់ព្រំដែនមួយចំនួននិងអាជីវកម្មជួយគាំទ្រ./.

ប្រជាជនបានចែករំលែកការលំបាកដោយសាររងផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 ជាមួយតំណាងសមាគមខ្មែរ - វៀតណាម។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR