ការងារកិច្ចការបរទេសមូលដ្ឋាន ម្ចាស់ការបង្កើតលំហអភិវឌ្ឍន៍សម្រាប់មូលដ្ឋាន

09:03 | 03/08/2026 សុវណ្ណ

យុគសម័យ - ឆ្ពោះទៅកាន់សន្និសីទការទូតលើកទី ៣៣ និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Ngo Le Van បានឆ្លើយតបបទសម្ភាន៍ជាមួយសារព័ត៌មាន អំពីការងារកិច្ចការបរទេសមូលដ្ឋាន។

វិទ្យាស្ថានការទូត៖ បង្កើតប្រភពចំណេះដឹង បណ្តុះបណ្តាលធនធានមនុស្ស ការទូតអ្នកមានទេពកោសល្យ៖ ចាប់ពីបទពិសោធន៍អន្តរជាតិរហូតដល់ប្រធានបទរបស់វៀតណាម
ការងារកិច្ចការបរទេសមូលដ្ឋាន ម្ចាស់ការបង្កើតលំហអភិវឌ្ឍន៍សម្រាប់មូលដ្ឋាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Ngo Le Van។

ជម្រាបសួរលោកអនុរដ្ឋមន្ត្រី ក្រឡេកមើលឡើងវិញនូវដំណើរផ្លូវ ចាប់តាំងពីសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២១ មកទល់ពេលនេះ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងដូចម្តេច អំពីតួនាទី និងការរៀបចំភាគទាន នៃបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន ចំពោះការងារកិច្ចការបរទេសរួម ក៏ដូចជាចំពោះខេត្ត-ក្រុងនីមួយៗ?

ចាប់តាំងពីសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២១ មកទល់ពេលនេះ អាចអះអាងបានថា ការងារកិច្ចការបរទេសមូលដ្ឋាន មានជំហានអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ ទាំងអំពីការគិតគូរ វិធីសាស្ត្រអនុវត្ត និងប្រសិទ្ធភាពនៃការរៀបចំភាគទាន។ ចំពោះមុខបរិបទពិភពលោក ដែលកំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ជាមួយនឹងសណ្តាប់ធ្នាប់ថ្មី ការប្រកួតប្រជែងយុទ្ធសាស្ត្រកើនឡើង អមដោយតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែខ្ពស់ ការងារកិច្ចការបរទេសមូលដ្ឋាន មិនត្រឹមតែបត់បែនបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តិចម្តងៗ ក្លាយជាកម្លាំងរុញច្រានយ៉ាងសំខាន់ បម្រើឱ្យការអភិវឌ្ឍ។ បណ្តាខេត្ត-ក្រុង មិនមែនជាសមរភូមិក្រោយទៀតទេ ប៉ុន្តែបានក្លាយជាសមរភូមិមុខ នៃការងារកិច្ចការបរទេស និងការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិ។ កិច្ចការបរទេសមូលដ្ឋាន បានផ្លាស់ប្តូរពីទីតាំង «ចូលរួម» ទៅជា «បង្កើតថ្មី»; ពីការអនុវត្តភារកិច្ចកិច្ចការបរទេស ទៅជាការម្ចាស់ការបង្កើតលំហអភិវឌ្ឍន៍សម្រាប់មូលដ្ឋាន និងរៀបចំភាគទានកាន់តែជាក់ស្តែង ចូលទៅក្នុងកម្លាំងសរុបនៃវិស័យកិច្ចការបរទេសវៀតណាម។

នៅក្នុងជោគជ័យនោះ បណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន ដើរតួនាទីជាសំខាន់ ដោយមានការរៀបចំភាគទានយ៉ាងជាក់ស្តែង និងជាក់លាក់។ ខ្ញុំសូមសង្ខេបនូវលទ្ធផលចំនួន ៣ ដូចតទៅ៖

ទីមួយ ក្នុងតួនាទីជាស្ពានភ្ជាប់ និងជាស្ថាប័នផ្ទាល់អនុវត្ត នាំយកមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋចូលក្នុងជាក់ស្តែង បណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទីតាំងនៃកិច្ចការបរទេសមូលដ្ឋាន ឱ្យក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងយ៉ាងសំខាន់ នៃវិស័យកិច្ចការបរទេស និងការទូតគ្រប់ជ្រុងជ្រោយ ទំនើបរបស់ វៀតណាម។ បណ្តាសកម្មភាពកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន ត្រូវបានអនុវត្តយ៉ាងស៊ីសង្វាក់គ្នាកាន់តែខ្លាំង នៅឯមូលដ្ឋាន។ ដោយមានការផ្តល់ប្រឹក្សា និងការភ្ជាប់ទំនាក់ទំនងនៃបណ្តាស្ថាប័នកិច្ចការបរទេស កិច្ចព្រមព្រៀងអន្តរជាតិថ្នាក់មូលដ្ឋានលើសពី ៩០០ ត្រូវ បានចុះហត្ថលេខា ពន្យារពេល និងរក្សាប្រសិទ្ធភាព; សន្និសីទ និងសន្និសីទវិទ្យាសាស្ត្រអន្តរជាតិលើសពី ២.៥០០ ត្រូវបានអនុញ្ញាត និងរៀបចំឡើងនៅឯមូលដ្ឋាន។

អ្វីដែលសំខាន់ជាងបណ្តាតួលេខទាំងនេះ គឺគុណភាព និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ កំពុងមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាច្រើន បានផ្លាស់ប្តូរពីការផ្លាស់ប្តូរ និងមិត្តភាពសាមញ្ញ ទៅជាកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍; ពីការចុះហត្ថលេខាលើក្របខ័ណ្ឌ ទៅជាការយកចិត្តទុកដាក់លើការអនុវត្ត; ដោយយកចិត្តទុកដាក់កាន់តែច្រើន លើពាណិជ្ជកម្ម វិនិយោគ ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការបំប្លែងឌីជីថល ការបំប្លែងបៃតង និងការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ។

ទីពីរ រួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ-ប្រជាជន និងពង្រឹង «ខ្សែក្រវាត់សន្តិសុខ - អភិវឌ្ឍន៍» របស់ប្រទេសជាតិ។ បណ្តាមូលដ្ឋានព្រំដែន បានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រង និងការពារខ្សែព្រំដែន បង្គោលព្រំដែន; រក្សាបណ្តាយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាមួយមូលដ្ឋាននៃបណ្តាប្រទេសជិតខាង; ជំរុញការបើក និងដំឡើងកម្រិតច្រកទ្វារព្រំដែន ការភ្ជាប់ទំនាក់ទំនងចរាចរណ៍ ពាណិជ្ជកម្មព្រំដែន និងបន្តិចម្តងៗអនុវត្តបណ្តាម៉ូដែលថ្មី ដូចជាច្រកទ្វារព្រំដែនឆ្លាតវៃ។ បណ្តាសកម្មភាពផ្លាស់ប្តូរប្រជាជន ការចងមិត្តភាពរវាងមូលដ្ឋាន និងការផ្លាស់ប្តូរមិត្តភាពព្រំដែន បន្តរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះសង្គមប្រកបដោយភាពងាយស្រួល សម្រាប់ទំនាក់ទំនងរវាង វៀតណាម ជាមួយបណ្តាប្រទេសជិតខាង។ នេះគឺជាការរៀបចំភាគទានយ៉ាងសំខាន់ របស់បណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន៖ ទាំងរួមចំណែកថែរក្សាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ទាំងប្រែប្រួលខ្សែព្រំដែន ឱ្យទៅជាលំហភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍន៍។

ទីបី បង្ហាញយ៉ាងច្បាស់នូវតួនាទីបើកទូលាយលំហអភិវឌ្ឍន៍ និងកៀរគរបណ្តាប្រភពធនធានខាងក្រៅ បម្រើឱ្យការអភិវឌ្ឍលឿន និងប្រកបដោយចីរភាព។ ការគិតគូរទាក់ទាញប្រភពធនធានអន្តរជាតិនៅតាមមូលដ្ឋានជាច្រើន មានជំហានផ្លាស់ប្តូរពី «ការទាក់ទាញ» ទៅជា «ការជ្រើសរើស» ពីការយកចិត្តទុកដាក់លើបរិមាណ ទៅជាការផ្តល់តម្លៃលើគុណភាព និងប្រសិទ្ធភាពផ្សព្វផ្សាយ។ មូលដ្ឋានជាច្រើនបានជួយម្ចាស់ការឆ្ពោះទៅកាន់បណ្តាគម្រោងបច្ចេកវិទ្យាខ្ពស់ ឧបករណ៍ពាក់កណ្តាលចម្លង បញ្ញាសិប្បនិម្មិត ការច្នៃប្រឌិតថ្មី ការបំប្លែងបៃតង ការបំប្លែងឌីជីថល; ភ្ជាប់ការទាក់ទាញការវិនិយោគ ជាមួយការផ្ទេរប្រគល់បច្ចេកវិទ្យា ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងការចូលរួមកាន់តែស៊ីជម្រៅ ចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

អមដោយនោះ ការទូតវប្បធម៌ ការងារ UNESCO ព័ត៌មានកិច្ចការបរទេស ការងារប្រជាជនវៀតណាមនៅបរទេស ការចលនាជំនួយឥតសំណងពីអង្គការក្រៅរដ្ឋាភិបាលបរទេស កិច្ចសហប្រតិបត្តិការពលកម្ម... ត្រូវបានបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋានផ្តល់ប្រឹក្សា និងអនុវត្តយ៉ាងជិតស្និទ្ធកាន់តែខ្លាំង ជាមួយតម្រូវការអភិវឌ្ឍន៍នៃមូលដ្ឋាន។ ជាពិសេស មូលដ្ឋានជាច្រើនកំពុងបន្តិចម្តងៗប្រែប្រួលបេតិកភណ្ឌឱ្យទៅជាទ្រព្យសម្បត្តិ ប្រែប្រួលតម្លៃវប្បធម៌ឱ្យទៅជាកម្លាំងទន់ និងជាប្រភពធនធានអភិវឌ្ឍន៍ ដោយរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងការអភិរក្ស និងការអភិវឌ្ឍ។

នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ នៅពេលដែលកិច្ចការបរទេស និងការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិ ត្រូវបានកំណត់ថាជាភារកិច្ច «សំខាន់ និងជាប្រចាំ» អមដោយការពារជាតិ និងសន្តិសុខ តួនាទីរបស់បណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន កាន់តែមានសារសំខាន់ថែមទៀត។ កម្លាំងកិច្ចការបរទេសរបស់ជាតិ ត្រូវបានបង្កើតឡើងពីកម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល; ហើយមូលដ្ឋាននីមួយៗដែលធ្វើអាំងតេក្រាលប្រតិបត្តិការបានជោគជ័យ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវជំហរ និងកម្លាំង កម្លាំងសរុប និងទីតាំងអន្តរជាតិនៃប្រទេសជាតិ។

លទ្ធផលនៃកិច្ចការបរទេសមូលដ្ឋាន នាពេលកន្លងមក មានការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងៗ រវាងថ្នាក់មជ្ឈិម និងមូលដ្ឋាន។ សូមលោកអនុរដ្ឋមន្ត្រីឱ្យដឹងថា តើក្រសួងការបរទេស បានពង្រីកតួនាទីតម្រង់ទិស ភ្ជាប់ទំនាក់ទំនង និងរួមដំណើរជាមួយបណ្តាមូលដ្ឋានយ៉ាងដូចម្តេច ដើម្បីបំប្លែងបណ្តាថាមពលខ្លាំងខាងកិច្ចការបរទេសរបស់ប្រទេសជាតិ ឱ្យទៅជាបណ្តាប្រភពធនធានជាក់ស្តែង បម្រើឱ្យការអភិវឌ្ឍនៅតាមមូលដ្ឋាននីមួយៗ?

ទស្សនៈមួយក្នុងចំណោមបណ្តាទស្សនៈទម្លុះទម្លាយនៃក្រសួងការបរទេស គឺកិច្ចការបរទេសត្រូវតែបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិយ៉ាងជាក់ស្តែង ហើយការអភិវឌ្ឍរបស់ប្រទេសជាតិ ត្រូវបានបង្កើតឡើងពីការអភិវឌ្ឍនៃមូលដ្ឋាននីមួយៗ វិស័យនីមួយៗ សហគ្រាសនីមួយៗ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងៗរបស់ប្រជាជន។

ហេតុដូច្នេះ នាពេលកន្លងមក ក្រសួងការបរទេស និងប្រព័ន្ធបណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេស តែងតែកំណត់ថា «យកប្រជាជន មូលដ្ឋាន និងសហគ្រាសជាមជ្ឈមណ្ឌលបម្រើ»; រួមដំណើរជាមួយមូលដ្ឋាន មិនត្រឹមតែក្នុងការបើកទូលាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែដើរជម្រៅ ក្នុងការស្វែងរកឱកាស ភ្ជាប់ទំនាក់ទំនងដៃគូ កៀរគរប្រភពធនធាន និងដោះស្រាយបញ្ហាជាក់ស្តែង។ ខ្ញុំសូមលើកឡើងនូវការរៀបចំភាគទានសំខាន់ៗមួយចំនួន ដូចតទៅ៖

ជាដំបូង ក្រសួងការបរទេស ព្រមទាំងបណ្តាស្ថាប័នពាក់ព័ន្ធ បានសកម្មផ្តល់ប្រឹក្សាកសាង កែលម្អប្រព័ន្ធស្ថាប័ន បង្កើតច្រករបៀងផ្លូវច្បាប់ប្រកបដោយភាពងាយស្រួលជាង សម្រាប់ការងារកិច្ចការបរទេស និងការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិនៃមូលដ្ឋាន។ នាពេលកន្លងមក ប្រព័ន្ធគោលការណ៍ គោលនយោបាយ និងច្បាប់ស្តីពីកិច្ចការបរទេស ការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិ បន្តត្រូវបានកែលម្អជាបន្តបន្ទាប់ ក្នុងនោះមានសេចក្តីសម្រេចលេខ 59-NQ/TW នៃការិយាល័យនយោបាយ ស្តីពីការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិ នៅក្នុងសភាពការណ៍ថ្មី; សេចក្តីសម្រេចលេខ 06-NQ/TW នៃការិយាល័យនយោបាយ ស្តីពីការអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៤; បទប្បញ្ញត្តិលេខ 392-QD/TW នៃការិយាល័យនយោបាយ ស្តីពីការគ្រប់គ្រងឯកភាព បណ្តាសកម្មភាពកិច្ចការបរទេស ព្រមទាំងបណ្តាសេចក្តីសម្រេច អនុក្រឹត្យ និងសារាចរពាក់ព័ន្ធ។

ក្រសួងការបរទេស ក៏បានសកម្មចូលរួមកសាងបណ្តាគម្រោង ផែនការរៀបចំដែនដីអភិវឌ្ឍន៍តំបន់ និងមូលដ្ឋាន; ជួយឧបត្ថម្ភដោះស្រាយបណ្តាបញ្ហាកិច្ចការបរទេស ដែលកើតឡើងនៅក្នុងដំណើរការរៀបចំសម្រួលអង្គភាពរដ្ឋបាល និងការប្រតិបត្តិការម៉ូដែលអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ធានាសកម្មភាពកិច្ចការបរទេសប្រព្រឹត្តទៅជាប្រចាំ គ្មានការរំខាន បណ្តាទំនាក់ទំនង និងការប្តេជ្ញាចិត្តអន្តរជាតិត្រូវបានបន្តវេន និងអនុវត្តយ៉ាងមានប្រសិទ្ធភាព។

បន្ថែមលើសពីនេះ ការភ្ជាប់ទំនាក់ទំនងផ្ទាល់ រវាងថ្នាក់ដឹកនាំក្រសួង បណ្តាអង្គភាពនៃក្រសួង ជាមួយបណ្តាមូលដ្ឋាន នៅក្នុងដំណាក់កាលកន្លងមក បន្តត្រូវបានបង្កើនយ៉ាងខ្លាំងក្លាបន្ថែមទៀត។

ចាប់តាំងពីឆ្នាំ ២០២៤ មកទល់ពេលនេះ មានគណៈប្រតិភូបំពេញការងារប្រមាណ ២៧០ លើក ដឹកនាំដោយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស បានចុះធ្វើការនៅតាមបណ្តាមូលដ្ឋាន និងជំនួបធ្វើការចំនួន ២៤ លើក ជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៅ Ha Noi។ អ្វីដែលយើងខ្ញុំយកចិត្តទុកដាក់ គឺបន្ទាប់ពីជំនួបធ្វើការនីមួយៗ ត្រូវតែមានខ្លឹមសារជាក់ស្តែងដើម្បីអនុវត្ត កំណត់ច្បាស់នូវការងារ ច្បាស់នូវការទទួលខុសត្រូវ និងច្បាស់នូវលទ្ធផល; ដោយស្មារតីក្រសួងការបរទេស ត្រូវតែទៅរួមជាមួយមូលដ្ឋាន យល់ពីមូលដ្ឋាន រួមជាមួយមូលដ្ឋានកំណត់នូវតម្រូវការ និងរួមគ្នារកដំណោះស្រាយ សម្រាប់បណ្តាបញ្ហាប្រឈមអភិវឌ្ឍន៍ដែលដាក់ចេញពីជាក់ស្តែង។ ជាមួយគ្នានោះ ក្រសួងការបរទេស បានពង្រីកបណ្តាញកិច្ចការបរទេស និងប្រព័ន្ធស្ថាប័នតំណាងវៀតណាមនៅបរទេស ដើម្បីបើកផ្លូវ ភ្ជាប់ទំនាក់ទំនង និងនាំយកឱកាសកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យខិតជិតមកដល់មូលដ្ឋានបន្ថែមទៀត។

នាពេលកន្លងមក ក្រសួងការបរទេស បានអធិបតីរៀបចំសន្និសីទថ្នាក់ធំៗចំនួន ៩ ដើម្បីភ្ជាប់ទំនាក់ទំនងមូលដ្ឋាន ជាមួយបណ្តាដៃគូបរទេស បង្កើតឱ្យមានការភ្ជាប់ទំនាក់ទំនងជិត ២.០០០ លើក រវាងមូលដ្ឋាន សហគ្រាសវៀតណាម និងបណ្តាដៃគូអន្តរជាតិ; រៀបចំសកម្មភាពជម្រុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ប្រមាណ ៧០០ សកម្មភាព និងជួយឧបត្ថម្ភការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើសពី ៤២០ កិច្ចព្រមព្រៀង។ ប៉ុន្តែតម្លៃដែលក្រសួងការបរទេសឆ្ពោះទៅរក មិនត្រឹមតែជា «ការភ្ជាប់ទំនាក់ទំនងបានប៉ុន្មាន» ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺ «ការភ្ជាប់ទំនាក់ទំនងនាំមកនូវតម្លៃអ្វី»។ ហេតុដូច្នេះ ក្រសួងការបរទេស និងបណ្តាស្ថាប័នតំណាង បានផ្តោតលើការដើរជម្រៅ ក្នុងការជួយឧបត្ថម្ភដល់មូលដ្ឋាននីមួយៗ អំពីទីផ្សារ ដៃគូ និន្នាការគោលនយោបាយ បទដ្ឋានថ្មីៗអំពីការបំប្លែងបៃតង ការបំប្លែងឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព; ភ្ជាប់ទំនាក់ទំនងអ្នកវិនិយោគ សហគ្រាស បច្ចេកវិទ្យា អ្នកជំនាញ; ជួយឧបត្ថម្ភការទាញយកផលពីបណ្តា FTA, ក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បន្ថែមលើសពីនេះ ក្រសួងការបរទេស បានរួមដំណើរជាមួយមូលដ្ឋាន លើគ្រប់ជ្រុងជ្រោយនៃបណ្តាវិស័យកិច្ចការបរទេស ចាប់ពីការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ការងារ UNESCO ការងារព្រំដែនដែនដី រហូតដល់កុងស៊ុល ការការពារពលរដ្ឋ ការងារប្រជាជនវៀតណាមនៅបរទេស ព័ត៌មានកិច្ចការបរទេស និងកិច្ចការបរទេសប្រជាជន។ ក្រសួងការបរទេស បានពង្រីកតួនាទីក្នុងការចលនាបណ្តាគោរមងារ UNESCO; ជួយឧបត្ថម្ភកសាងម៉ាកសញ្ញាវប្បធម៌ ពិធីបុណ្យ និងសេដ្ឋកិច្ចបេតិកភណ្ឌ; សហការជំរុញការខណ្ឌសីមាព្រំដែន និងបោះបង្គោលព្រំដែន ការបើក និងដំឡើងកម្រិតច្រកទ្វារព្រំដែន ការភ្ជាប់ទំនាក់ទំនងបណ្តាមូលដ្ឋានព្រំដែន; ដោះស្រាយបណ្តាករណីកុងស៊ុល ការការពារ និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ។

នោះហើយគឺជាតម្រូវការនៃវិស័យកិច្ចការបរទេសគ្រប់ជ្រុងជ្រោយ៖ គ្មានវិស័យណាមួយឈរដោយឡែកពីគ្នានោះទេ ប៉ុន្តែវិស័យកិច្ចការបរទេសនីមួយៗ សុទ្ធតែត្រូវតែមានសមត្ថភាព រៀបចំភាគទានចូលទៅក្នុងសន្តិសុខ ការអភិវឌ្ឍ និងការលើកកម្ពស់ទីតាំងរបស់ប្រទេសជាតិ។

ហើយចុងក្រោយ ប្រភពធនធានមនុស្ស - កត្តាដែលមានអត្ថន័យសម្រេច ត្រូវបានក្រសួងការបរទេសយកចិត្តទុកដាក់ជាពិសេស និងផ្តោតលើការវិនិយោគ។ ក្រសួងការបរទេស បានរៀបចំថ្នាក់បំប៉នចំណេះដឹង បំណិនអំពីកិច្ចការបរទេស ការធ្វើអាំងតេក្រាលប្រតិបត្តិការអន្តរជាតិ ភាសាបរទេស ការបកប្រែផ្ទាល់មាត់-បកប្រែអត្ថបទ រាប់រយថ្នាក់ ជូនដល់ប្រជាកាសិកជាកម្មាភិបាលមូលដ្ឋានរាប់ពាន់នាក់; ព្រមទាំងផ្តល់ជូនព័ត៌មាន ការព្យាករណ៍ជាប្រចាំ អំពីសភាពការណ៍ពិភពលោក និងតំបន់ ការណែនាំបណ្តាម៉ូដែលអភិវឌ្ឍន៍អន្តរជាតិ ដើម្បីបម្រើឱ្យការងារផ្តល់ប្រឹក្សានៅឯមូលដ្ឋាន។

នៅក្នុងដំណាក់កាលថ្មី ក្រសួងការបរទេស មិនត្រឹមតែដើរតួនាទីជា «ស្ពានភ្ជាប់» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែហក់ឡើង ក្លាយជា «មជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងយុទ្ធសាស្ត្រ» និងជា «ដៃគូរួមដំណើរអភិវឌ្ឍន៍» នៃបណ្តាមូលដ្ឋាន។ ការរួមដំណើរត្រូវតែចាប់ពីព្រលឹម ពីចម្ងាយ និងរហូតដល់ទីបញ្ចប់៖ ចាប់ពីការសម្គាល់ឃើញឱកាស ការជ្រើសរើសដៃគូ ការភ្ជាប់ទំនាក់ទំនង ការចរចា រហូតដល់ការអនុវត្ត និងការតាមដានលទ្ធផល។ គោលដៅចុងក្រោយ គឺធ្វើយ៉ាងណាឱ្យជំហរ និងកម្លាំងរបស់ប្រទេសជាតិលើឆាកអន្តរជាតិ ត្រូវបានបំប្លែងយ៉ាងមានប្រសិទ្ធភាពកាន់តែខ្លាំង ឱ្យទៅជាប្រភពធនធាន ឱកាស និងកម្លាំងរុញច្រានអភិវឌ្ឍន៍ជាក់ស្តែង សម្រាប់មូលដ្ឋាននីមួយៗ។

មហាសន្និបាតលើកទី ១៤ នៃបក្ស និងសេចក្តីសម្រេចលេខ 06-NQ/TW បានដាក់ចេញនូវតម្រូវការថ្មី កាន់តែខ្ពស់ ចំពោះការងារកិច្ចការបរទេស នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ចំពោះមុខតម្រូវការនោះ តើក្រសួងការបរទេស នឹងផ្តោតលើបណ្តាភារកិច្ច និងដំណោះស្រាយស្នូលណាខ្លះ ដើម្បីបន្តរួមដំណើរជាមួយបណ្តាខេត្ត-ក្រុង ជួយឧបត្ថម្ភបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន លើកកម្ពស់កម្រិតការងារកិច្ចការបរទេសមូលដ្ឋាន និងកៀរគរប្រភពធនធានអន្តរជាតិ យ៉ាងមានប្រសិទ្ធភាពជាង បម្រើឱ្យការអភិវឌ្ឍ?

នៅសន្និសីទទូទាំងប្រទេស ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចលេខ 06-NQ/TW អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam បានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅធំៗចំនួន ៥ សម្រាប់កិច្ចការបរទេស នៅក្នុងយុគសម័យថ្មី៖ រក្សានិរន្តរភាពបរិយាកាសសន្តិភាព ស្ថិរភាព និងពង្រឹង «ខ្សែក្រវាត់សន្តិសុខ - អភិវឌ្ឍន៍»; នាំយកកិច្ចការបរទេស ឱ្យក្លាយជាកម្លាំងរុញច្រាន បើកចេញនូវលំហអភិវឌ្ឍន៍ថ្មី; ម្ចាស់ការ និងមានការទទួលខុសត្រូវ នៅឯបណ្តាយន្តការពហុភាគី; លើកកម្ពស់កម្រិតទីតាំងវប្បធម៌ និងមនុស្សវៀតណាម; និងកសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងអាជីព។ នេះគឺជាទ្រនិចតម្រង់ទិស ដើម្បីក្រសួងការបរទេសកំណត់ភាគការងាររបស់ខ្លួន ក្នុងការរួមដំណើរជាមួយមូលដ្ឋាន ដំណាក់កាល ២០២៦-២០២៨ ដែលជាដំណាក់កាលដំបូង នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ ឆ្ពោះទៅកាន់គោលដៅកំណើនកម្រិតលេខ ២ ខ្ទង់។

លើស្មារតីនោះ ក្រសួងការបរទេសបានកំណត់នូវការផ្តោតសំខាន់ធំៗចំនួន ៥។

ទីមួយ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាអំពីការគិតគូរកិច្ចការបរទេស។ ការគិតគូរអនុវត្ត ចាំបាច់ត្រូវផ្លាស់ប្តូរពីការការពារលំហអភិវឌ្ឍន៍ ទៅជាការបង្កើតសមត្ថភាពអភិវឌ្ឍន៍ ពី «ការទាក់ទាញ» ទៅជា «ការជ្រើសរើស និងលើកកម្ពស់គុណភាព» ប្រភពធនធាន សម្រាប់បណ្តាជំហានទម្លុះទម្លាយយុទ្ធសាស្ត្រ; ផ្តល់អាទិភាពលើគម្រោងបច្ចេកវិទ្យាខ្ពស់ ជំរុញការទូតបច្ចេកវិទ្យា អំពីការច្នៃប្រឌិតថ្មី ការបំប្លែងឌីជីថល បញ្ញាសិប្បនិម្មិត រ៉ែយុទ្ធសាស្ត្រ ភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផលប្រយោជន៍ប្រៀបធៀប នៃមូលដ្ឋាននីមួយៗ និងតំបន់នីមួយៗ។ ស្មារតីទម្លុះទម្លាយ គឺ «ជ្រួតជ្រាបដើម្បីសកម្មភាព សកម្មភាពដើម្បីបង្កើតការផ្លាស់ប្តូរ ការផ្លាស់ប្តូរដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង»។

ទីពីរ ពង្រីកកម្លាំងសរុបនៃសសរទ្រូងទាំងបី៖ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន ព្រមទាំងជួយឧបត្ថម្ភមូលដ្ឋាន ឱ្យម្ចាស់ការចូលរួមប្រកបដោយការទទួលខុសត្រូវ ចូលទៅក្នុងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគី សមស្របនឹងលក្ខខណ្ឌរបស់ខ្លួន។ កិច្ចការបរទេស មិនមែនជាភារកិច្ចដោយឡែកនៃវិស័យការទូតទៀតទេ ប៉ុន្តែជាបុព្វហេតុរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល; ក្រសួងនឹងរួមដំណើរ ដើម្បីឱ្យបណ្តាតម្លៃវប្បធម៌ បេតិកភណ្ឌ កម្លាំងទន់នៃមូលដ្ឋាន បំប្លែងទៅជាការឯកភាព ការគាំទ្រពីសហគមន៍អន្តរជាតិ និងជាប្រភពធនធានជាក់ស្តែងសម្រាប់ការអភិវឌ្ឍ តាមរយៈនោះ រួមចំណែកលើកកម្ពស់កម្រិតទីតាំងរបស់ប្រទេសជាតិ។

ទីបី បន្តកែលម្អប្រព័ន្ធស្ថាប័ន កសាងយន្តការរួមដំណើរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងថ្នាក់មជ្ឈិម មូលដ្ឋាន និងសហគ្រាស ដោយមានក្រសួងការបរទេសរក្សាតួនាទីជាមជ្ឈមណ្ឌលសម្របសម្រួល និងជួយឧបត្ថម្ភ។ ជំរុញការសម្របសម្រួល រវាងក្រសួង បណ្តាក្រសួង ស្ថាប័ន ប្រព័ន្ធស្ថាប័នតំណាងវៀតណាមនៅបរទេស និងមូលដ្ឋាន តាមរយៈបណ្តាលក្ខន្តិកៈសម្របសម្រួល ការប្រជុំប្រចាំកាលវិភាគ ផែនការជាក់ស្តែង ធានា «៦ ច្បាស់»៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ការទទួលខុសត្រូវ ច្បាស់ផលិតផល ច្បាស់សមត្ថកិច្ច; កសាងបណ្តាប្រព័ន្ធផ្លូវភ្ជាប់ទំនាក់ទំនង ជួយមូលដ្ឋាន និងសហគ្រាស ចូលរួមក្នុងខ្សែច្រវាក់តម្លៃ ទីផ្សារអន្តរជាតិ ចូលទៅជិតប្រភពដើមទុន បច្ចេកវិទ្យា និងចំណេះដឹងដែលមានគុណភាពខ្ពស់។

ទីបួន កែលម្អការរៀបចំក្បាលម៉ាស៊ីនកិច្ចការបរទេសមូលដ្ឋាន ឱ្យមានថាមពល ប្រសិទ្ធភាព អាជីព ឆ្លើយតបបានល្អនូវបណ្តាតម្រូវការនៅក្នុងយុគសម័យថ្មី។ ក្នុងនោះ ផ្តោតលើការកសាងបណ្តាស្ថាប័នកិច្ចការបរទេសមូលដ្ឋាន ឱ្យអាចទទួលរ៉ាប់រងបានល្អនូវភារកិច្ច «សំខាន់ និងជាប្រចាំ» អនុវត្តប្រព្រឹត្តទៅជាប្រចាំ ចាប់ពីថ្នាក់ខេត្ត រហូតដល់ឃុំ-សង្កាត់នីមួយៗ ដោយមានការដឹកនាំ ចង្អុលបង្ហាញ និងការត្រួតពិនិត្យ ភ្នែកមើលការអនុវត្ត នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត-ក្រុង។ កសាងជួរកម្មាភិបាលកិច្ចការបរទេសមូលដ្ឋាន «ទាំងក្រហម ទាំងជំនាញ» គ្រប់ជ្រុងជ្រោយអំពីស្មារតី គុណធម៌ និងប្រាជ្ញា ទំនើបអំពីការគិតគូរ វិធីសាស្ត្រធ្វើការ អាជីពអំពីរបៀបរបប ឥរិយាបថ ដោយស្មារតី ៦ ហ៊ាន យកលទ្ធផលជាក់ស្តែងធ្វើជាបទដ្ឋានវាយតម្លៃកម្មាភិបាល ធានាសកម្មភាពកិច្ចការបរទេសប្រព្រឹត្តទៅជាប្រចាំជានិច្ច។

ទីប្រាំ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការបំប្លែងឌីជីថល នៅក្នុងការងារកិច្ចការបរទេសមូលដ្ឋាន។ ក្រសួងការបរទេស នឹងអធិបតីកសាង កែលម្អបណ្តាគ្រឹះស្ថានឌីជីថល មូលដ្ឋានទិន្នន័យ ប្រព័ន្ធព័ត៌មានប្រើប្រាស់រួម; ជំរុញការភ្ជាប់ទំនាក់ទំនង ចែករំលែកទិន្នន័យ រវាងថ្នាក់មជ្ឈិម និងមូលដ្ឋាន រវាងបណ្តាមូលដ្ឋានជាមួយគ្នា និងជាមួយបណ្តាស្ថាប័នតំណាងនៅបរទេស; បង្កើនការអនុវត្តបញ្ញាសិប្បនិម្មិត ទិន្នន័យធំ នៅក្នុងការព្យាករណ៍ សម្គាល់ឃើញពីព្រលឹមនូវឱកាស និងបញ្ហាប្រឈម; មិនទុកឱ្យមានភាពអកម្ម ភ្ញាក់ផ្អើល នៅក្នុងគ្រប់សភាពការណ៍។

ខ្ញុំជឿជាក់ថា កិច្ចការបរទេសមូលដ្ឋាន ដំណាក់កាល ២០២៦-២០២៨ នឹងក្លាយជាកម្លាំងសមរភូមិមុខយ៉ាងពិតប្រាកដ សំខាន់ និងជាប្រចាំ នៅក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ នៅតាមខេត្ត-ក្រុងនីមួយៗ និងទូទាំងប្រទេស រួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល កសាងប្រទេស វៀតណាម មួយ អភិវឌ្ឍន៍ ឯករាជ្យ ម្ចាស់ការ និងស្វ័យភាព នៅក្នុងដំណាក់កាលថ្មី។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអនុរដ្ឋមន្ត្រី!

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក និងវៀតណាម អំពីបណ្តាអត្ថន័យចម្បងៗនៃដំណើរទស្សនកិច្ច ព្រមទាំងការរំពឹងទុកនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ អំពីការអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍កិច្ចការបរទេសនៅក្នុងយុគសម័យថ្មី ឱ្យសមស្របទៅនឹងទំហំប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព
និស្សិតវៀតណាមនិងកូរ៉េខាងត្បូងរួមដៃគ្នាដើម្បីកុមារ Hai Phong
ទីក្រុង Ho Chi Minh រៀបចំកម្មវិធីដើរថ្មើរជើង ដើម្បីជនរងគ្រោះដោយសារជាតិពុលពណ៌លឿងស្វាយ
អាណិកជនវៀតណាម ជួយឧបត្ថម្ភប្រជាជនមានកាលៈទេសៈលំបាក នៅឯសាធារណរដ្ឋឆែក

អានច្រើនបំផុត

វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក