Trending now

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមបានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការបង្ការប្រឆាំងនឹងជំងឺរាតត្បាត

14:14 | 06/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាតដែលកំពុងរីករាលដាលនៃវីរុសកូរ៉ូណា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Xiong Bo បានចែករំលែកជាមួយកាសែតយុគសម័យថា លោកបានសម្តែងនូវបំណងប្រាថ្នានិងសង្ឃឹមថាទីក្រុងវូហានជាពិសេសនិងប្រទេសចិនជាទូទៅនឹងជៀសផុតពីការរីករាលដាលនៃជំងឺរាតត្បាតនេះក្នុងរយៈពេលខ្លីបំផុត។ កាសែតយុគសម័យសូមផ្ញើជូនអ្នកអានអត្ថបទនេះ៖

នៅថ្ងៃទី ២ ខែកុម្ភៈមន្ទីរពេទ្យព Huo Shen Shan ចំនួន​ ២ នៅទីក្រុងវូហានបានបញ្ចប់ជាផ្លូវការ ដោយចំណាយពេលតែ ១០ ថ្ងៃតែប៉ុណ្ណោះពីការប្រកាសសាងសង់។

បច្ចុប្បន្ននេះប្រទេសចិនបានអនុវត្តនូវវិធានការណ៍ដ៏ទូលំទូលាយនិងតឹងរឹងបំផុតលើខ្នាតពិភពលោក ដោយប្រមូលផ្តុំកម្លាំងរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល អនុវត្តបុព្វហេតុប្រជាជនទាំងមូលដើម្បីបង្ការប្រឆាំងនឹងជំងឺរាតត្បាត បងា្ករការរីករាលដាលនៃជំងឺរាតត្បាតនៅគ្រប់បណ្តាញ វិធានការជាច្រើនបានលើសពីបទដ្ឋាននៃ "បទប្បញ្ញត្តិវេជ្ជសាស្រ្តអន្តរជាតិ" ។

ប្រទេសចិនបានអនុវត្តដាក់ដោយឡែកលើទីក្រុងវូហាននិងតំបន់មួយចំនួនដែលមានស្ថានភាពជំងឺរាតត្បាតធ្ងន់ធ្ងរ បន្ទាប់ពីការផ្លាស់ប្តូរនេះអត្រានៃករណីថ្មីបានកើនឡើងនៅក្នុងតំបន់ផ្សេងទៀតគឺទាបជាងច្រើន បើប្រៀបធៀបទៅនឹងខេត្ត Hubei​។ ផ្អែកលើស្ថានភាពជាក់ស្តែងខេត្តនិងក្រុងចំនួន ៣១ នៅទូទាំងប្រទេសចិនបានផ្តួចផ្តើម ឲ្យ មានការឆ្លើយតបកម្រិត ១ ចំពោះព្រឹត្តិការណ៍សុខភាពសាធារណៈបន្ទាន់ស្របតាមច្បាប់។ ទន្ទឹមនឹងនេះត្រូវជ្រួតជ្រាបនិងអនុវត្តវិធានការណ៍នានាដើម្បីបង្ការប្រឆាំងជំងឺរាតត្បាតឱ្យបានឆាប់មានការរកឃើញទាន់ពេលវេលា ធ្វើការដាក់ដោយឡែកករណីឆ្លងជំងឺឬសង្ស័យឆ្លងជំងឺ។

កងទ័ពរំដោះប្រជាជនចិន ក្រុមជំនួយវេជ្ជសាស្រ្តបន្ទាន់ សម្ភារៈនិងឧបករណ៍បង្ការប្រឆាំងនឹងរោគរាតត្បាត ឧបករណ៍ការពារវេជ្ជសាស្ត្របានផ្លាស់ទៅតំបន់ដែលកំពុងមានរាតត្បាតពីទូទាំងប្រទេស។ ប្រព័ន្ធដឹកជញ្ជូនរួមទាំងផ្លូវដែកផ្លូវថ្នល់និងអាកាសចរណ៍បានឆ្លើយតបយ៉ាងរហ័សចំពោះកិច្ចការ ដែលបានកំណត់ដោយបើកផ្លូវអាទិភាពពិសេសសម្រាប់កិច្ចការជួយឧបត្ថម្ភ។ បណ្តារោងចក្រកំពុងប្រញាប់ប្រញាល់ស្តារផលិតកម្មផ្គត់ផ្គង់វេជ្ជសាស្រ្តឡើងវិញហើយ ពួកគេមិនស្ទាក់ស្ទើរក្នុងការធ្វើការលើសម៉ោងដើម្បីផលិតថ្នាំសំខាន់ និងផ្គត់ផ្គង់ដូចជារបាំងមុខសម្លៀកបំពាក់ការពារវេជ្ជសាស្រ្ត ... ដើម្បី “គ្រាប់រំសេវ” បន្ថែមទៀតសម្រាប់ជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រទេសចិនបានបង្កើតក្រុមស្រាវជ្រាវវិទ្យាសាស្ត្រលើវីរុសកូរ៉ួណាប្រភេទថ្មី ដោយចាប់ផ្តើមបង្កើតផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ទាន់មួយ ដោយផ្តោតលើទិដ្ឋភាពចំនួន ១០ រួមមាន៖ ប្រភពនៃវីរុស ស្វែងរកផ្លូវនៃការរីករាលដាល ការអភិវឌ្ឍគំរូនៃសត្វបង្ករោគ រកឃើញគោលការណ៍​រីករាលដាលនិងភ្នាក់ងារបង្ករោគ វិធីសាស្រ្តធ្វើតេស្តភាពស៊ាំរហ័ស ការផ្លាស់ប្តូរនិងវិវឌ្ឍន៍ហ្សែន ផែនការព្យាបាលដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរ ការបង្កើតអង្គបដិប្រាណការពារបន្ទាន់ ការស្រាវជ្រាវរហ័សនិងការអភិវឌ្ឍវ៉ាក់សាំង ការការពារនិងការព្យាបាលជាមួយថ្នាំតំរង់ទិស។ នៅថ្ងៃទី ២ ខែកុម្ភៈមន្ទីរពេទ្យព Huo Shen Shan ចំនួន​ ២ នៅទីក្រុងវូហានដែលមានផ្ទៃដីសាងសង់សរុប ៣៣.៩០០ ម៉ែត្រការ៉េ ចំនួនគ្រែសរុបរហូតដល់ ១០០០ ត្រូវបានបញ្ចប់ជាផ្លូវការ ដោយចំណាយពេលតែ ១០ ថ្ងៃតែប៉ុណ្ណោះពីការប្រកាសសាងសង់។ នៅពេលបញ្ចប់និងប្រគល់ឱ្យ។ មន្ទីរពេទ្យ Lei Shen Shan មានគ្រែចំនួន ១៦០០ ត្រូវបានគម្រោងនឹងបញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈ។

ចិននិងវៀតណាមគឺជាប្រទេសភូមិផងរបងជាមួយ មានប្រពៃណីសាមគ្គីភាពល្អប្រសើ សហប្រតិបត្តិការលើគ្រប់វិស័័យ និងចិរភាព។ ប្រទេសចិនមានពាក្យថា “ទុក្ខវេទនាដឹងការពិត” ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ថ្នាក់ដឹកនាំវៀតណាមបានផ្ញើរសារសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំចិនអំពីស្ថានភាពជំងឺរាតត្បាត ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្សរដ្ឋនិងប្រជាជនចិនក្នុងការបង្ការប្រឆាំងនឹងការរីករាលដាលនិងបង្ហាញស្មារតីនៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ នេះគឺជាការចូលរួមចំណែករបស់ចិនក្នុងការការពារសុខភាពប្រជាជននៅក្នុងតំបន់និងពិភពលោក។

រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ៥០០,០០០ ដុល្លារអាមេរិកដល់ប្រទេសចិន កាកបាទក្រហមវៀតណាមបានកៀរគរជំនួយដែលមានតម្លៃ ១០ ម៉ឺនដុល្លារ ខេត្តជាប់ព្រំដែនខាងជើងនៃប្រទេសវៀតណាមក៏មានទម្រង់ជំនួយសមស្របដើម្បីជួយប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសចិនក្នុងការបង្ការប្រឆាំងនឹងជំងឺរាតត្បាត។

នេះបង្ហាញពីស្មារតីនៃអន្ដរជាតិដែលបានជួយឧប្ថម្ភនិងគាំត្រគ្នាក្នុងគ្រាលំបាក រួមចំណែកជាវិជ្ជមានក្នុងការជួយប្រទេសទាំងពីរខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ប្រទេសចិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ។ ប្រទេសចិនត្រៀមខ្លួនបន្តសហការជាមួយបណ្តាប្រទេសរួមមានវៀតណាមដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួយឧប្ថម្ភគ្នាជំនះការលំបាក និងធានាសន្តិសុខសុខភាពសាធារណៈ ក្នុងតំបន់និងពិភពលោក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម