Trending now

ប្រទេសចិនថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសវៀតណាមនិងប្រទេសដទៃទៀតដែលបានគាំទ្រ ក្នុងការដោះស្រាយវីរុសកូរ៉ូឡាថ្មី (nCov)

11:15 | 11/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្ងៃទី ១០ ខែកុម្ភៈ ក្រសួងការបរទេសចិន បាន ថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ប្រទេសវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិកដែលបានគាំទ្រ និងជួយឧបត្ថម្ភរដ្ឋាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស nCov ថ្មី ថែមទាំងការប្រគល់សម្ភារៈ បរិក្ខាពេទ្យជូនរដ្ឋាភិបាលនិងប្រជាជនចិន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Gengshuang ។ (រូបថត៖ ក្រសួងការបរទេសចិន)

នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី ១០ ខែកុម្ភ: អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Gengshuang បានបញ្ជាក់ថា សម្ភារៈ បរិក្ខាពេទ្យ​របស់​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជូន​ទៅកាន់ទីក្រុង Wuhan ហើយ! "យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បណ្តាប្រទេស​ដែល​​គាំទ្រ​និងជួយ​ឧបត្ថម្ភ​ប្រទេស​ចិន " កាសែត Global Times បានដកស្រង់សម្តីប្រសាសន៍របស់លោក Gengshuang។

នៅថ្ងៃទី ៩ ខែកុម្ភៈ ពីធី​ប្រគល់សំភារៈ បរិក្ខាពេទ្យ​ រួមមាន​៖ ម៉ាស៊ីនដកដង្ហើម សម្លៀកបំពាក់ សម្លាប់មេរោគ​ ស្រោម​ដៃនិងម៉ាស់វេជ្ជសាស្ត្រ ដែលមានទឹកប្រាក់សរុប ៥០ ម៉ឺនដុល្លារ​អាមេរិក​​ ដែល​ជា​អំណោយ​របស់​បក្សរដ្ឋាភិបាលនិង​ប្រជាជន​វៀតណាម​ជូន​បក្សរដ្ឋាភិបាលនិងប្រជាជនចិន។គិតត្រឹមម៉ោង ១២ នាថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសចិនបានទទួលឧបករណ៍និង សម្ភារៈបរិក្ខាពេទ្យ​​ មកពីប្រទេស​និងអង្គការអន្តរជាតិ​ទាំង ២១ ផងដែរ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ