Trending now

ឱកាសសម្រាប់យុវជនក្នុងការលើកកម្ពស់ "អំណាចទន់" ក្នុងសកម្មភាពកិច្ចការបរទេសរបស់ប្រជាជន

08:55 | 03/01/2024 ឌឹកអាញ់

យុគសម័យ - យុវជនជំនាន់ក្រោយបានក្លាយជាអ្នកតំណាង និងជាអ្នកត្រួសត្រាយផ្លូវការទូតរបស់ប្រជាជន សកម្ម និងរហ័សរហួនក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ប្រទេស។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc៖ វៀតណាមបន្តលើកកម្ពស់ «អំណាចទន់» អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc៖ វៀតណាមបន្តលើកកម្ពស់ «អំណាចទន់»
វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩
ឱកាសសម្រាប់យុវជនក្នុងការលើកកម្ពស់
ឱកាសសម្រាប់យុវជនក្នុងការលើកកម្ពស់ "អំណាចទន់" ក្នុងសកម្មភាពកិច្ចការបរទេសរបស់ប្រជាជន

ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀត​ណាម​របស់​អគ្គ​លេខា​ធិការ​និង​ជា​ប្រធាន​រដ្ឋ​ចិន Xi Jinping កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នៅ​ទីក្រុង​ហាណូយ, អគ្គលេខាបក្ស Nguyen Phu Trong និងភរិយា Ngo Thi Man រួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping និងភរិយាគីជាលោកស្រីសាស្ត្រាចារ្យ Peng Liyuan, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានជួបសំណេះសំណាលជាមួយប្រជាជនជាមិត្ត និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម-ចិន។

ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខាបក្ស Nguyen Phu Trong និងអគ្គលេខាធិកា និងជាប្រធានរដ្ឋចិន Xi Jinping ទាំងពីរបានសង្កត់ធ្ងន់លើតួនាទីរបស់យុវជនជំនាន់ក្រោយក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

អគ្គលេខា Nguyen Phu Trong បានសម្តែងនូវទំនុកចិត្តពេញទំហឹងនៅពេលជួបជាមួយយុវជននៃប្រទេសទាំងពីរដោយមានបំណងដើរតាមគន្លងជំនាន់មុន នាំមកនូវភាពរឹងមាំ និងអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។

លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា និងការរួមចំណែកដ៏វិជ្ជមាន និងមានសារៈសំខាន់បំផុតរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលក្នុងនោះអ្នកប្រាជ្ញ និងយុវជនបានដើរតួយ៉ាងសំខាន់។ លោកជឿជាក់ថា និងមានបំណងថា អ្នកប្រាជ្ញ និងយុវជននៃប្រទេសទាំងពីរនឹងបន្តរួមវិភាគទានយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិនឱ្យរឹងមាំ ស្ថិរភាពយូរអង្វែង និងប្រកបដោយប្រសិទ្ធភាព។

អគ្គលេខាធិកា និងជាប្រធានរដ្ឋ Xi Jinping បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពចិន-វៀតណាមមានមូលដ្ឋានគ្រឹះនៅក្នុងប្រជាជន ហើយយុវជនគឺជាអនាគត។ លោកបានសម្តែងក្តីសង្ឃឹមថា យុវជននឹងក្លាយជាមរតកនៃមិត្តភាពចិន-វៀតណាម; ការចូលរួមចំណែកក្នុងការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា មន្ត្រីរាជការ និងយុវជនជំនាន់ក្រោយ គឺជាអ្នកត្រួសត្រាយផ្លូវមិត្តភាពរវាងប្រទេសទាំងពីរ ជាអ្នកត្រួសត្រាយសម្រាប់វឌ្ឍនភាពនៃមនុស្សជាតិ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព យូរអង្វែងនៃតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបើកចំហ រួមបញ្ចូល ការចុះសម្រុងគ្នា វិបុលភាព និងអភិវឌ្ឍន៍។

អាស្រ័យហេតុនេះ ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹង និងបង្កើតឱកាសសម្រាប់យុវជន ដើម្បីចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្លាស់ប្តូរអន្តរជាតិ ព្រឹត្តិការណ៍វប្បធម៌ សកម្មភាពស្ម័គ្រចិត្ត អភិវឌ្ឍមិត្តភាព និងទំនាក់ទំនងជាមួយប្រជាជនមកពីគ្រប់ទិសទី ជំរុញការយល់ចិត្ត និងការយោគយល់គ្នា ការគោរពភាពខុសគ្នា៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤