Trending now

សារសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំកម្ពុជាស្តីពីឧប្បត្តិហេតុបាក់រលំអាគារកំពស់៧ជាន់នៅខេត្តកែប

11:00 | 07/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៦ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារសួរសុខទុក្ខទៅកាន់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពីការបាក់រលំនៃគម្រោងសាងសង់នៅខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។

ឧប្បត្តិហេតុបាក់រលំអាគារកំពស់៧ជាន់នៅខេត្តកែបប្រទេសកម្ពុជា (រូបថត៖ vtv.vn)

នៅក្នុងសារនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ព្រមទាំងបានផ្ញើរការសួរសុខទុក្ខដ៏កក់ក្តៅនិងស្មោះត្រង់បំផុតទៅកាន់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជានិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា រាជដ្ឋាភិបាល និងអាជ្ញាធរខេត្តកែបនិងក្រុមគ្រួសារជនរងគ្រោះផងដែរ។ លោកក៏ ជឿជាក់ថាក្រោមការដឹកនាំនិងការយកចិត្តទុកដាក់យ៉ាងដិតដល់របស់សម្តេចតេជោហ៊ុនសែន ប្រជាជនកម្ពុជានឹងជំនះការលំបាកនេះនាពេលឆាប់ៗនេះផងដែរ។

នាថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Pham Binh Minh ក៏បានធ្វើផ្ញើសារទូរលេខសួរសុខទុក្ខដល់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR