Trending now

ក្រុម​ឧត្តម​សេនីយ៍​ស៊ូដង់​អំពាវ​នាវ​ឲ្យ​សហ​ភាព​អាហ្វ្រិក​ និង​អេត្យូ​ពី​ ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​

12:28 | 26/06/2019 (យោងតាម postkhmer)

ក្រុមមេ​ដឹក​នាំ​យោធា​ប្រទេស​ ស៊ូដង់ ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​អំពាវ​នាវ​ឲ្យ​សហ​ភាព​អាហ្វ្រិក ​និង​ប្រទេស ​អេត្យូ​ពី បង្កើ​ន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​នៅ​ក្នុងការ​​រៀបចំ​​ផែន​ការ​ ដើម្បី​ផ្លាស់​ប្តូរ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ញាំ​ញី​ដោយ​វិបត្តិ​នេះ​។​

អ្នក​នាំពាក្យក្រុមប្រឹក្សាយោ​ធាស៊ូដង់ លោក​ Shams-Eddin Kabashi ថ្លែង​នៅក្នុងអំឡុងសន្និសីទកា​សែត​

យោង​តាម​​ក្រុម​មេដឹក​នាំ​​តវ៉ា​​បាន​​​​ឲ្យ​ដឹងថា ក្រុម​ឧត្តម​សេនីយ៍​ ដែល​បាន​ដណ្តើម​កាន់​កាប់​អំណាច​ ក្រោយ​ពី​ធ្វើ​ការ​ទម្លាក់​លោក​ប្រធានា​ធិបតី​ អូមារ​-អាល់-​បាសៀរ​ កាល​ពី​ខែ​មេសា​ បាន​បង្ហាញ​ការ​ទ​រក្សាទុក​សំណើរបស់​ប្រទេស​ អេត្យូ​ពី ​ដែល​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ស៊ី​វិល​គ្រប់​គ្រង​អំណាច​ជំនួស​វិញ​នោះ​។​

​ប្រទេស​ អេត្យូ​ពី ​និង​សហ​ភាព​អាហ្វ្រិក បាន​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ការ​ទូត​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ូ​ដង់​ ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ក្រុម​មេដឹក​នាំ​តវ៉ា​និង​ក្រុម​ឧត្តម​សេនីយ៍​ទាំង​នោះ​។​

​វិបត្តិ​នោះ​ បាន​បង្ក​ឲ្យ​ធ្ងន់​ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង ​ដោយ​សារតែ​ការ​បង្ក្រាប​យ៉ាង​បង្ហូ​រឈាម​កាល​ពី​ថ្ងៃ​ទី​ ៣​ ខែ​ មិថុនា​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​អស់​រយៈ​ពេល​ជា​យូរ​នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​នៅ​ក្រុង​ខារ​ទុំ​៕

(យោងតាម postkhmer)

(យោងតាម postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR