Trending now

អង្គការ NASA ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនយន្តហោះដ្រូន ទៅកាន់ព្រះច័ន្ទភពសៅរ៍នៅឆ្នាំ២០២៦

10:08 | 29/06/2019 (ប្រភព៖ freshnewsasia)

នេះមិនមែនជាគំរោងមួយ ដែលត្រូវតម្រូវឲ្យជ្រើសរើសរវាងគំរោងជាច្រើនទៀត​របស់អង្គការ NASA ទៀតនោះឡើយ ព្រោះកម្មវិធីបញ្ជូនដ្រូនទៅកាន់ព្រះច័ន្ទទីតាន (Titan) របស់ភពសៅរ៍នេះ ត្រូវបានកំណត់យកជាផ្លូវការរួចទៅហើយ ខណៈក្រុមការងារអភិវឌ្ឍន៍បេសកកម្មនេះ ក៏កំពុងដុតដៃដុតជើងផងដែរ ដើម្បីធ្វើឲ្យបានសម្រេចជោគជ័យទៅតាមកាលកំណត់ នោះគឺការបាញ់បង្ហោះនៅឆ្នាំ២០២៦ និងហោះទៅដល់ទីតាននៅឆ្នាំ២០៣៤។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

អង្គការ NASA ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនយន្តហោះដ្រូន ទៅកាន់ព្រះច័ន្ទភពសៅរ៍នៅឆ្នាំ២០២៦

បេសកកម្មខាងលើនេះមានឈ្មោះថា Dragonfly ដែលអង្គការ NASA នឹងបញ្ជូនដ្រូនហោះហើរមួយគ្រឿង ដែលអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់​ដល់ដករាប់រយអង្សាសេ។ ដ្រូននេះនឹងមានតួនាទីហោះហើរ ទៅកាន់តំបន់មួយចំនួន​ដែលក្រុមការងារ NASA បានកំណត់ ហើយវាក៏អាចស៊ូទ្រាំទៅនឹងខ្យល់បោកបក់ខ្លាំង ឬព្យុះល្មមៗ ដែលអាចកើតមាននៅព្រះច័ន្ទ ដ៏ត្រជាក់របស់ភពសៅរ៍នោះផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រដែលសិក្សាទៅលើព្រះច័ន្ទទីតាន ចាប់តាំងពីការបញ្ជូនយានអវកាស Cassini និងយាន Huygens ទៅដល់ទីនោះកាលពីឆ្នាំ២០០៤-២០០៥ បានចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះមហាសមុទ្រធំៗរបស់ព្រះច័ន្ទនេះ ហើយសម្រាប់បរិយាកាសរបស់ព្រះច័ន្ទទីតានវិញ គឺត្រូវបានអ្នកវិទ្យាសាស្ត្រសង្ស័យថា មានលក្ខណៈប្រហាក់ប្រហែលនឹងផែនដីកាលពីអតីតកាល។

ក្រៅពីភពផែនដី ទីតានគឺជាទីឋានតែមួយគត់ដែលមាន បរិយាកាសក្រាស់ (ក្រាស់ជាងផែនដី៥០%) និងវត្ថុរាវលើផ្ទៃស្រទាប់លើ (បឹង សមុទ្រ និងទន្លេ) ហើយក៏មានផ្ទៃរឹងដែលយើងអាចចុះចតបាន ខណៈដែលភពអង្គារ និងសុក្រដែលមានបរិយាកាសស្រោបជុំវិញដែរ ប៉ុន្តែគ្មានវត្ថុរាវស្ថិតនៅលើផ្ទៃរបស់ពួកវានោះឡើយ។ ដូច្នេះលក្ខណៈពិសេស​របស់ Titan គឺជាការទាក់ទាញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវតែបន្តការសិក្សាឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ជុំវិញបេសកកម្មដែលកំពុងស្ថិតក្នុងការអភិវឌ្ឍនេះដែរ ប្រធានអង្គការ NASA បច្ចុប្បន្នគឺលោក Jim Bridenstine បានលើកឡើងយ៉ាងដូច្នេះថា «ការធ្វើទស្សនកិច្ចទៅកាន់មហាសមុទ្រដ៏អាថ៌កំបាំង នឹងអាចធ្វើឲ្យយើងបកស្រាយអំពីចំណេះដឹង ពាក់ព័ន្ធនឹងវត្តមានជីវិតនៅក្នុងចក្រវាឡនេះបាន។ បេសកកម្ម​មួយនេះ ពិតជាមិនបានព្រាងទុកនោះឡើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងកំពុងត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការបាញ់បង្ហោះ Dragonfly (ឆ្នាំ២០២៦)»។

ដ្រូនខាងលើនេះមានឌីណាម៉ូ (ម៉ាស៊ីនកង្ហារ) រហូតដល់ទី ០៨គ្រឿង ហើយវានឹងហោះហើរដូចជាសត្វនាគមួយក្បាល នៅក្នុងបរិយាកាសរបស់ព្រះច័ន្ទទីតាន។ បេសកកម្មដែលនឹងមានរយៈពេល ២.៧ឆ្នាំខាងលើនេះ នឹងធ្វើការសិក្សាអំពីបរិស្ថាន និងអាថ៌កំបាំងជាច្រើនលើទីតាន ក្នុងនោះក៏មានការចុះទៅសិក្សានៅតំបន់រណ្តៅយក្ស ដែលអាចបង្កឡើងដោយអាចម៍ផ្កាយធ្លាក់ផងដែរ ព្រោះជួនកាលវាអាចធ្លាប់មានជីវិតផងក៏ថាបាន កាលពីរាប់ពាន់លានឆ្នាំមុន។

គួរបញ្ជាក់ថា ទីតានជាព្រះច័ន្ទធំបំផុតទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យបន្ទាប់ពីព្រះច័ន្ទ Ganymede របស់ភពព្រហស្បតិ៍។ វាមានទំហំធំមែនទែន គឺធំជាងភពពុធទៅទៀត និងក៏ជាព្រះច័ន្ទធំជាងគេ​បំផុតរបស់ភពសៅរ៍ផងដែរ។ ទីតានស្ថិតនៅចម្ងាយប្រមាណ ១.៤ពាន់លានគីឡូម៉ែត្រ និងមានសីតុណ្ហភាព -១៧៩អង្សាសេជាមធ្យម។ យានរបស់ផែនដីតែមួយប៉ុណ្ណោះឈ្មោះ Huygens របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ត្រូវបានយានអង្គការ NASA ឈ្មោះ Cassini ទម្លាក់ទៅសិក្សានៅទីនោះកាលពីឆ្នាំ២០០៥៕


(ប្រភព៖ freshnewsasia)

(ប្រភព៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ