Trending now

អង្គការ NASA គ្រោងផលិតម៉ាស៊ីន-រ៉ូបូតមួយគ្រឿង ដែលអាចស្វែងរកប្រភពទឹកលើផ្ទៃព្រះច័ន្ទ

10:14 | 17/10/2019 (ប្រភព៖ Fresh News)

ពាក់ព័ន្ធនឹងគម្រោងឋានព្រះច័ន្ទ ទីភ្នាក់ងារអវកាសអាមេរិក NASA មានគំនិតចង់អភិវឌ្ឍយាន Rover មួយគ្រឿង ដែលមានតួនាទីស្វែងរកប្រភពទឹក នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

អង្គការ NASA គ្រោងផលិតម៉ាស៊ីន-រ៉ូបូតមួយគ្រឿង ដែលអាចស្វែងរកប្រភពទឹកលើផ្ទៃព្រះច័ន្ទ។

ប្រសិនបើគំនិតបេសកកម្មនេះអាចទៅមុខបាន នោះអង្គការ NASA នឹងបង្កើតយានអាចចល័តបានមួយគ្រឿងហៅថា VIPER ដែលអាចធ្វើប្រតិបត្តិការរយៈវែងក្នុង កិច្ចការងារតាមរកប្រភពទឹក នៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ អង្គការ NASA មាន គោលដៅបាញ់បញ្ជូនយាន VIPER ចេញពីភពផែនដីនៅឆ្នាំ២០២២។ NASA បានបញ្ជាក់ថា ខ្លួនចង់រចនាយាន VIPER ឲ្យវាអាចធ្វើប្រតិបត្តិការទាំងអំឡុងពេលយប់ នៅលើផ្ទៃព្រះច័ន្ទថែមទៀតផង។ ជាទូទៅពេលយប់នៅព្រះច័ន្ទ សីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលជាឧបសគ្គសម្រាប់យានភាគច្រើននៅទីនោះ។

គួរជម្រាបថា ខណៈ NASA ចង់បញ្ជូនយាន VIPER ចេញនៅឆ្នាំ២០២២ ប៉ុន្តែផែនការនេះមានតែនៅលើក្រដាសនៅឡើយនោះ មតិមួយចំនួនប្រហែលជាយល់ឃើញថា «វាមិនអាចទៅរួច»។ យ៉ាងណាមិញកន្លងមក គឺកាលពីឆ្នាំ២០០៦ បេសកកម្ម LCROSS ត្រូវបាន NASA ជ្រើសរើសអភិវឌ្ឍឡើង ហើយនៅឆ្នាំ២០០៩ ផ្កាយរណបនោះ ក៏ត្រូវបានបាញ់បញ្ជូនទៅកាន់ឋានព្រះច័ន្ទ។ ដូច្នេះវាមិនមែនមិនធ្លាប់កើតមាននោះទេ។ គោលដៅរបស់បេសកកម្ម LCROSS គឺផ្ទៀងផ្ទាត់មើលថា តើតំបន់មួយនៅលើផ្ទៃព្រះច័ន្ទមានសំណើមដែរ ឬអត់ ខណៈលទ្ធផលបានបង្ហាញមកថាមាន៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ