Trending now

លោកឯកអគ្គរដ្ឋទូតអង់គ្លេសបានទៅសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅតំបន់លិចទឹកជំនន់ នៅខេត្ត Quang Binh

17:13 | 21/11/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាពេលថ្មីៗ លោកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម Gareth Ward និងបុគ្គលិកនៃស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសវៀតណាមបានមកនិងចុះសួរសុខទុក្ខប្រជាជន នៅឃុំ Tan Ninhនិងឃុំ Son Thuy ជាតំបន់ពីរនៃខេត្ត Quang Binh ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់។

លោកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម Gareth Ward បានទៅសួរសុខទុក្ខគ្រួសារមួយចំនួនដែលរងគ្រោះដោយទឹកជំនន់ នៅខេត្ត Quang Binh ។

នៅទីនេះគណៈប្រតិភូបានចុះសួរសុខទុក្ខគ្រួសារដែលរងផលប៉ះពាល់មួយចំនួននិងបានប្រគល់​នូវវត្ថុចាំបាច់មួយចំនួន ដើម្បីជួយប្រជាជនអោយស្តារជីវភាពរស់នៅរបស់ពួកគេឡើងវិញអោយបានឆាប់។ ក្នុងជំនួបជាមួយលោក Nguyen Tien Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh លោកឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward បានចែករំលែកថា៖ យើងសូមចូលរួមរំលែកទុក្ខដល់ប្រជាជន នៅខេត្ត Quang Binh ចំពោះការបាត់បង់មនុស្សនិងការខាតបង់ទ្រព្យសម្បត្តិ នៅពេលទឹកជំនន់កើតឡើង។ ចក្រភពអង់គ្លេសបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីជួយបណ្តាខេត្ត រួមទាំងខេត្ត Quang Binh ដើម្បីលើកកម្ពស់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងខេត្ត Quang Binh លើវិស័យជាច្រើន រួមមាន វិស័យទេសចរណ៍ ការការពារនិងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងវត្ថុផ្ទុះនិងមីនមិនទាន់ផ្ទុះ ក្រោយសង្គ្រាម។

គណៈប្រតិភូក៏បានទៅទស្សនាផ្ទះដែលប្រឆាំងនឹងទឹកជំនន់ដែលត្រូវបានសាងសង់ នៅខេត្ត Quang Binh ដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ក្រោមមូលនិធិអាកាសធាតុបៃតង- Green Climate Fund ។ កាលពីដើមខែវិច្ឆិកា ប្រទេសអង់គ្លេសបានប្រកាសផ្តល់ជំនួយចំនួន ៥០០,០០០ ផោន​អង់គ្លេស​ ដើម្បីជួយដល់ប្រជាជនរស់នៅភាគកណ្តាលវៀតណាមដែលរងគ្រោះដោយទឹកជំនន់និងព្យុះ រួមមាន ការរៀបចំកន្លែងស្នាក់នៅ ទឹកស្អាត អាហារនិងផ្តល់ជំនួយសម្រាប់ប្រជាជន ១៦០.០០០ នាក់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ នៅប្រទេសវៀតណាម./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤