Trending now

វៀតណាម ជាប្រទេសអាស៊ីតែមួយគត់ដែលចូលរួមគម្រោងសាកល្បងសុខាភិបាលសកលថ្មី

09:52 | 21/11/2020

គម្រោង “កិច្ចសហប្រតិបត្តិការដើម្បីនិរន្តរភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលសកល” (PHSSR) បង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុង London (LSE) និង AstraZeneca ត្រូវបានប្រកាសជាផ្លូវការនៅប្រទេសវៀតណាម។

គម្រោងនេះមានគោលបំណងបង្កើត​កិច្ចខិតខំប្រឹងប្រែងមួយ​ពហុជំនាញ និងទូលំទូលាយដើម្បីជួយប្រព័ន្ធសុខាភិបាល​អាចព្យាករណ៍ទុកជាមុន​ ហើយ​បង្ការ ​និងឆ្លើយតបទៅនឹងបញ្ហាសុខាភិបាលផ្សេងៗដែលពិភពលោកកំពុងប្រឈម។

ក្រុមស្រាវជ្រាវ និងអនុវត្តគម្រោងនៅវៀតណាម ថតរូបជាអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតអង់គ្លេស និងឯកអគ្គរដ្ឋទូតស៊ុយអែត (រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំវៀតណាម)

ដំណាក់កាលសាកល្បងដែលមានរយៈពេលរហូតដល់ខែមករា ឆ្នាំ២០២១ នឹងត្រូវអនុវត្តនៅក្នុងប្រទេសចំនួន ៨ ដែលក្នុងនោះ វៀតណាមជាប្រទេសអាស៊ីតែមួយគត់ ដោយសារមានបទពិសោធន៍ និងជំនាញវេជ្ជសាស្រ្តពិសេស រួមទាំងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព។ ក្រុមស្រាវជ្រាវនៅប្រទេសវៀតណាមនឹងអនុវត្តក្របខ័ណ្ឌថ្មីមួយដែលបង្កើតឡើងដោយ LSE ដើម្បីធ្វើការស្ទង់មតិយ៉ាងរហ័សស្តីពីនិរន្តរភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលក្នុងប្រទេសដោយកំណត់នូវដំណោះស្រាយជាក់ស្តែងដើម្បីលើកស្ទួយទិដ្ឋភាពទាំងនេះដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម។ យោងតាមឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward ឲ្យដឹង​ថា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នឹងជួយអង់គ្លេស និងវៀតណាមពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ និងត្រៀមរៀបចំឱ្យបានល្អសម្រាប់វិបត្តិសុខាភិបាលដែលអាចនឹងកើតឡើងនាពេលអនាគត./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu