Trending now

កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនកាន់តែអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាព

19:47 | 14/11/2020

ថ្នាក់ដឹកនាំនៃប្រទេសនានាបានវាយតម្លៃថាសេដ្ឋកិច្ចពិភពលោកនិយាយរួម និងតំបន់មេគង្គនិយាយដោយឡែក កំពុងបន្តប្រឈមមុខនឹងបញ្ហាប្រឈមធំៗដោយសារតែការរីករាលដាលនៃជំងឺ covid-19 គ្រោះមហន្តរាយធម្មជាតិ និងអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនកាន់តែអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាព

នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានៅទីក្រុងហាណូយ ថ្នាក់ដឹកនាំនៃប្រទេសនានាបានវាយតម្លៃថាសេដ្ឋកិច្ចពិភពលោកនិយាយរួម និងតំបន់មេគង្គនិយាយដោយឡែក កំពុងបន្តប្រឈមមុខនឹងបញ្ហាប្រឈមធំៗដោយសារតែការរីករាលដាលនៃជំងឺ covid-19 គ្រោះមហន្តរាយធម្មជាតិ និងអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

ក្នុងបរិបទនោះ ថ្នាក់ដឹកនាំនានាបានអះអាងសារជាថ្មីម្តងទៀតអំពីកិច្ចខិតខំប្រឹងប្រែងរួម ទាំងក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល និង ស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំទាំងឡាយក៏បានឯកភាពគ្នាបង្កើនការតភ្ជាប់ទំនាក់ទំនងបន្ថែមទៀត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច រួមបញ្ចូលជាមួយការការពារបរិស្ថាន កាត់បន្ថយផលវិបាកពីគ្រោះមហន្តរាយធម្មជាតិ បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាប្រើប្រាស់និងគ្រប់គ្រងធនធានទឹកទន្លេមេគង្គប្រកបដោយចីរភាពជាដើម ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR