Trending now

វៀតណាមចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងការទប់ទល់នឹងខ្យល់ព្យុះ Molave

23:14 | 28/10/2020

នាព្រឹកថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ ខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកការបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិបានជួបប្រជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយក្នុងការទប់ទល់នឹងខ្យល់ព្យុះ Molave ដោយកំពុងបោកបក់ឆ្ពោះទៅបណ្តាខេត្តនៅភាគកណ្តាលវៀតណាម។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (ប្រភព៖ qdnd)

កងកម្លាំងការពារព្រំដែនតាមឆ្នេរសមុទ្របានជូនដំណឹងអំពីការវិវត្តន៍នៃខ្យល់ព្យុះនេះដល់នាវាចំនួន ៤៥.០០០ គ្រឿង ដែលមានកម្មករចំនួន ២២៩.០០០ នាក់។ អាជ្ញាធរមូលដ្ឋាននៃបណ្តាខេត្តនានាចាប់ពីខេត្ត Thua Thien Hue ទៅដល់ខេត្ត Phu Yen បានចុះត្រួតពិនិត្យនិងរៀបចំផែនការជម្លៀសប្រជាជនប្រមាណ ១៤៧,០០០ គ្រួសារ ដែលមានចំនួនប្រជាជនជាង ៥៧១,០០០ នាក់បានមកដល់កន្លែងមានសុវត្ថិភាពផងដែរ។

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងអស់បានសង្កត់ធ្ងន់លើការអំពាវនាវឱ្យនាវាត្រូវចូលជម្រកក្នុងកន្លែងមានសុវត្ថិភាព ឬចាកចេញពីតំបន់ដែលងាយរងគ្រោះថ្នាក់ជាពិសេសគឺយានយន្តចំនួន ១៩៤ គ្រឿង ដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។ទន្ទឹមនឹងនេះ ស្នើឱ្យបណ្តាតំបន់នានាត្រូវជម្លៀសប្រជាជនជាបន្ទាន់នៅតាមតំបន់ជាប់ឆ្នេរសមុទ្រ តំបន់ទំនាប ផ្ទះទន់ខ្សោយ និងតំបន់ដែលមានហានិភ័យនៃការបាក់ស្រុតដី ឲ្យទៅកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR