Trending now

គ្រួសារក្រីក្រជិត ៤០០០ នៅតំបន់ឆ្នេរសមុទ្រទទួលបានការឧបត្ថម្ភដើម្បីសាងសង់ផ្ទះដែលអាចទប់ទល់នឹងព្យុះនិងទឹកជំនន់

11:43 | 19/12/2021 ឌីណា

យុគសម័យ​ - នោះគឺជាព័ត៌មានដែលបានលើកឡើងក្នុងកិច្ចប្រជុំដៃគូកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមប្រធានបទ «ផ្ទះសុវត្ថិភាពសម្រាប់ស្វាគមន៍​ពិធិបុណ្យចូលឆ្នាំថ្មី ២០២២» នៅថ្ងៃទី១៥ ខែធ្នូ ដែលរៀបចំដោយគណៈកម្មាធិការជាតិដឹកនាំបង្ការ និងប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។

ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ! ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ!
សារព័ត៌មានកម្ពុជា​ផ្សព្វផ្សាយព័ត៌មានអំពីនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​... សារព័ត៌មានកម្ពុជា​ផ្សព្វផ្សាយព័ត៌មានអំពីនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​...
គ្រួសារក្រីក្រជិត ៤០០០ នៅតំបន់ឆ្នេរសមុទ្រទទួលបានការឧបត្ថម្ភដើម្បីសាងសង់ផ្ទះដែលអាចទប់ទល់នឹងព្យុះនិងទឹកជំនន់
គ្រួសារក្រីក្រនៅខេត្ត Quang Ngai ទទួលបានផ្ទះដែលអាចទប់ទល់នឹងខ្យល់ព្យុះនិងទឹកជំនន់។

នៅឆ្នាំ ២០២១ គម្រោងកាត់បន្ថយហានិភ័យ និងពង្រឹងភាពប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ផ្តោតលើកុមារ ដំណាក់កាល ២០១៧ - ២០២១ ដែលបានជួយប្រជាជនខេត្ត Quang Binh, Quang Tri, Quang Nam និង Phu Yen។

ជាពិសេសគម្រោង “ពង្រឹងសមត្ថភាពប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍ឆ្នេរសមុទ្រដែលងាយរងគ្រោះក្នុងប្រទេសវៀតណាម” បានឧបត្ថម្ភ​ដោយជំនួយឥតសំណង់របស់មូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈកម្មវិធី​អភិវឌ្ឍ​របស់អង្គការសហប្រជាជាតិ (UNDP) រួមមាន សមាសធាតុ ៣ ដែលនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។

បន្ទាប់ពីអនុវត្តរយៈពេល ៤ ឆ្នាំ គម្រោងបានបញ្ចប់ការជួយសាងសង់ផ្ទះសម្រាប់គ្រួសារក្រីក្រចំនួន ៣,៨៥២/៤,០០០ នៅតំបន់ឆ្នេរសមុទ្រ ហើយកំពុងបន្តបញ្ចប់គោលដៅដែលបានដាក់​ចេញ (គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១)។

ភាពជោគជ័យនៃគម្រោងនេះបាននាំមកនូវផលប៉ះពាល់ជាក់ស្តែង ធ្វើឱ្យជីវភាពគ្រួសារកាន់តែមានភាពវិជ្ជមាន ជួយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រនិងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនឹងមូលដ្ឋានដែលចូលរួម។

ស្ថិតិនៃអគ្គនាយកដ្ឋានបង្ការ និងប្រឆាំងនឹងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បង្ហាញថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គ្រោះធម្មជាតិបានបណ្តាលឲ្យមនុស្សស្លាប់ ១០៧ នាក់ មនុស្សរងរបួស ៩៥ នាក់ ផ្ទះជាង ៣០០ ខ្នងដួលរលំទាំងស្រុង ផ្ទះជិត ១ ម៉ឺនខ្នង ខូចខាត ដំបូលបាក់... នៅឆ្នាំ ២០២១ គេប៉ាន់ស្មានថា ការខូចខាតដោយសារគ្រោះធម្មជាតិមានចំនួន ៤,៤០០ ពាន់លានដុង./.

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR