Trending now

វៀតណាមផ្តោតការយកចិត្តទុកដាក់ខ្ពស់និងទន្ទឹងរងចាំលើកិច្ចសហប្រតិបត្តិការរឹងមាំជាមួយអង្គការសហប្រជាជាតិ

17:05 | 25/10/2020 (បកប្រែដោយ ហេង វុធ្ធី)

វៀតណាមផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ (អ.ស.ប) និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង អ.ស.ប នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពនាពេលខាងមុខ។

វៀតណាមផ្តោតការយកចិត្តទុកដាក់ខ្ពស់និងទន្ទឹងរងចាំលើកិច្ចសហប្រតិបត្តិការរឹងមាំជាមួយអង្គការសហប្រជាជាតិ

តបតាមការអញ្ជើញរបស់អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Maholtra កាលពីយប់ថ្ងៃទី ២៣ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅពិធីអបអរសាទរខួបគម្រប់ ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយនេះលើគ្រប់វិស័យនៃការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការការពារសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយមជាមួយ អ.ស.ប ក្នុងតួនាទីជាមជ្ឈភាព ព្រមទាំងឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ផងដែរ។ លោក Pham Binh Minh បានជឿជាក់ថាអ. ស. ប នឹងបន្តធ្វើជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលជាគំនិតផ្តួចផ្តើមនៃសន្តិភាពនិងការអភិវឌ្ឍពិភពលោក ដោយអះអាងថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ អ.ស.ប ព្រមទាំងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង អ.ស.ប នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពនាពេលខាងមុខ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ