Trending now

អង្គការ Peace Trees Vietnam (ដើមឈើសន្តិភាពវៀតណាម) កំពុងដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពបោសសំអាតមីននៅប្រទេសវៀតណាម

14:54 | 21/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែតុលា អង្គការ Peace Trees Vietnam (ដើមឈើសន្តិភាព វៀតណាម) បានប្រារព្ធខួបគម្រប់ ២៥ ឆ្នាំនៃទិវាបង្កើតអង្គាររបស់ខ្លួនតាមប្រព័ន្ធវីដេអូនៅទីក្រុង ស៊ីថល រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។

អង្គការ Peace Trees Vietnam (ដើមឈើសន្តិភាពវៀតណាម) កំពុងដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពបោសសំអាតមីននៅប្រទេសវៀតណាម

នៅក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាល រួមមានអង្គការដើមឈើសន្តិភាពវៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពរបស់ប្រទេសវៀតណាម។ នាបច្ចុប្បន្ន វៀតណាមបានរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាង ១,២ ពាន់អង្គការ។ ជាពិសេសអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្នែកហិរញ្ញវត្ថុជួយវៀតណាម ដោយជៀសផុតពីផលវិបាកនៃសង្គ្រាម ព្រមទាំងលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតនិងថែទាំសុខភាពប្រជាជន ក៏ដូចជាប្រព័ន្ធអប់រំផងដែរ។ លើសពីនេះទៀតអង្គការទាំងនេះក៏ជួយប្រទេសវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលមិនមែនជាប្រពៃណី ដូចជាការផ្លាស់ប្តូរអាកាសធាតុ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc ក៏បានចែករំលែកក្តីរំពឹងរបស់លោកលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ តាមលោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍រួមជាច្រើនដូចជាការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដោយផ្អែកលើច្បាប់តុល្យភាពយុទ្ធសាស្ត្រព្រមទាំងមានឱកាសជំរុញទំនាក់ទំនងលើសសរស្តម្ភជាច្រើនផងដែរ។

គួរបញ្ជាក់ថាអង្គការដើមឈើសន្តិភាពវៀតណាម គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់អាមេរិកដែលធ្វើការក្នុងជំនួយបោសសំអាតនិងការអប់រំការយល់ដឹងអំពីមីននិងការអភិវឌ្ឍសហគមន៍៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី