Trending now

ផលិតផលជលផលវៀតណាមមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅសហភាពអឺរ៉ុប

11:08 | 19/10/2020

នៅក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីរបាំងបច្ចេកទេសដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA សម្រាប់ផ្នែកជលផល” ដែលរៀបចំឡើងដោយនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍទីផ្សារកសិផល នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម អ្នកជំនាញអឺរ៉ុបបានវាយតម្លៃថា ផលិតផលជលផលវៀតណាមមានសក្ដានុពលខ្ពស់សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប។

នាពេលបច្ចុប្បន្ននេះសហគ្រាសវៀតណាមជាច្រើនបានបញ្ជាក់ពីគុណភាពនៃផលិតផល ដោយអាច​ឆ្លើយតបតាមតម្រូ​វ​​ការរបស់ EU និង​ស្របតាមតម្រូវការរបស់​អ្នកប្រើប្រាស់ EU ។យោងតាមលោក Dao Trong Hieu អនុប្រធានផ្នែកអភិវឌ្ឍន៍ទីផ្សារជលផល នៃនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ទីផ្សារកសិផល បានឱ្យដឹងថា ការនាំចូលជលផលរបស់សហភាពអឺរ៉ុបមានចំនួនជាង ២២ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ខណៈដែលការនាំចេញជលផលរបស់វៀតណាម ទៅកាន់ទីផ្សារនេះមានត្រឹម​តែប្រហែល ១,២ ទៅ ១,៤ ពាន់លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ នេះជាអត្រាទាបណាស់។

រូប​ថតឧទាហរណ៍​ (vnanet.vn)

សហភាពអឺរ៉ុបឈរលំដាក់ទី ២ (ទី១គឺសហរដ្ឋអាមេរិក) នៅក្នុងចំណោម​ទីផ្សារនាំចេញបង្កងរបស់វៀតណាមក្នុង​អំឡុងឆ្នាំ២០១០-២០១៩ ដែល​ផលិតផលបង្គងវៀតណាមនាំចេញ​ទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុង​ពេល​នេះបានកើនឡើងជាមធ្យម ៨,៧% ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការនាំចេញជលផលវៀតណាមទៅកាន់សហគមន៍អឺរ៉ុបនឹងមានភាពល្អប្រសើរ ប្រសិនបើកាតលឿង IUU ត្រូវបានលើកលែង ហើយឆ្លៀតទាញយក​ប្រយោជន៍បានពីការអនុគ្រោះពន្ធក្រោយ EVFTA ... ដែល​ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលរបស់វៀតណាម តាមការព្យាករណ៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងសម្រេចបាន ១.២ ដល់ ១.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR