Trending now

បាតុកម្ម "អាវកាក់ពណ៌លឿង" នៅប្រទេសបារាំងបានអូសបន្លាយដល់សប្តាហ៍ទី ២៨

17:19 | 26/05/2019 (ប្រភព៖baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - នាថ្ងៃទី២៥ខែឧសភា បាតុកម្ម "អាវកាក់ពណ៌លឿង" នៅចុងសប្តាហ៍នៅក្នុងប្រទេសបារាំងបានអូសបន្លាយទៅដល់សប្តាហ៍ ទី ២៨ នាទោះបីជាធ្លាក់ចុះយ៉ាងខ្លាំងហើយ។ ការប៉ះទង្គិចគ្នាបានកើតឡើងក្នុងអំឡុងពេលធ្វើបាតុកម្មនៅ Paris និងទីក្រុង Amiens ភាគខាងជើងប្រទេសបារាំង។

ក្រុមបាតុករ "អាវកាក់ពណ៌លឿង" រាប់រយនាក់ផ្សេងទៀតក៏បានប៉ះទង្គិចជាមួយប៉ូលីស

យោងទៅតាមការិយាល័យមេប៉ូលីសទីក្រុង Amiens កម្លាំងប៉ូលីសកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកការតវ៉ារបស់មនុស្សប្រហែល ១២០០នាក់ដែលមានឈ្មោះថា "អាវកាក់ពណ៌លឿង" បន្ទាប់ពីក្រុមជ្រុលនិយមមួយបានគប់ដុំថ្មដាក់ប៉ូលីស វាយប្រហារសាខាធនាគារសាធារណៈ និងដុតធុងសំរាម។ យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ២៧ នាក់ត្រូវបានចាប់ខ្លួន។

មុននេះក្រុមបាតុករ "អាវកាក់ពណ៌លឿង" រាប់រយនាក់ផ្សេងទៀតក៏បានប៉ះទង្គិចជាមួយប៉ូលីសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Paris និងនៅជុំវិញការេសាធារណរដ្ឋ។

យោងទៅតាមក្រសួងមហាផ្ទៃបារាំងការតវ៉ានេះបានកើតឡើងនៅពេលដែលចលនា "អាវកាក់ពណ៌លឿង" កំពុងធ្លាក់ចុះនៅទូទាំងប្រទេស។ ស្ថិតិបង្ហាញថានៅទូទាំងប្រទេសបារាំងមានតែបាតុករប្រហែល ១២៥០០ នាក់នៅតាមដងផ្លូវដែលជាកម្រិតទាបបំផុតចាប់តាំងពីចលនានេះបានចាប់ផ្តើមបណ្តាសកម្មភាពប្រឆាំងតវ៉ាចំពោះរដ្ឋាភិបាល។ ខណៈពេលដែលបាតុកម្មទាំងនេះត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ ជាមួយមនុស្សជាង ៣០០០០០ នាក់។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋធានី Paris បានជួបប្រទះនូវការតវ៉ានៃចលនា "អាវកាក់ពណ៌លឿង" នៅចុងសប្តាហ៍ជាញឹកញាប់ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងពន្ធលើប្រេងឥន្ធនៈនិងតម្លៃខ្ពស់នៃការរស់នៅ៕

(ប្រភព៖baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

Tags: aovang phap

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤