Trending now

កាសែតអាមេរិកវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពនៃសង្គមវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

14:28 | 24/09/2020

ទស្សនាវដ្តី Counter Punch របស់អាមេរិកទើបចេញផ្សាយអត្ថបទស្ដីពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាពិសេសគឺសាមគ្គីភាពរបស់ប្រជាជនវៀតណាម។

យោងតាមអត្ថបទបានឲ្យដឹងថា វៀតណាមបានទប់ស្កាត់ការរីករាល​ដាល​នៃ​ជំងឺរាតត្បាត​ Covid-19 តាមរយៈការបិទច្រកទ្វារព្រំដែន និងជើងហោះហើរពីវៀតណាមទៅបរទេស ស្វែងរកប្រភពដើមនៃអ្នកឆ្លង​ ធ្វើ​ចត្តាឡីស័ក និងរក្សាគម្លាតសង្គម​។ ប៉ុន្តែ ដំណោះស្រាយរបស់រដ្ឋាភិបាលនឹងគ្មាន​ប្រសិទ្ធភាព​ប្រសិនបើប្រជាជនមិនអនុវត្ត​តាម​វិធានទប់ស្កាត់​ជំងឺរាតត្បាត ដូចជាការពាក់មាស់ និង​​អនុវត្តការរក្សារគម្លាតសង្គម។

សាមគ្គីភាពគឺជាកម្លាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ vov.vn)

តាមអត្ថបទនេះដែរ ជំនាន់វ័យក្មេងវៀតណាមតែងតែមានស្មារតីសាមគ្គីភាព និងឯកភាពក្នុង​សង្គម។ ស្មារតីនេះត្រូវបានពង្រីកឡើង​ក្នុងអំឡុងពេលមានវិបត្តិ។ ការស្ទង់មតិរបស់ក្រុមប្រឹក្សាអង់គ្លេសបានបង្ហាញថា យុវជនវៀតណាម ៧២% ជឿជាក់ថា ប្រទេសរបស់ពួកគេនឹងកាន់តែល្អប្រសើរឡើងក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ដែល​ប្រការ​នេះជាការបង្ហាញពីសុទិដ្ឋិនិយមរបស់ប្រជាជនវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR