Trending now

វៀតណាម៖ បើកឡើងវិញជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែកូវីដ ១៩

20:21 | 19/09/2020 (បូកសរុបដោយឌីណា)

ក្រោយរយៈពេល ៦ខែ ដែលត្រូវផ្អាកមក នៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ១៩ កញ្ញានេះ យន្តហោះស្លាកលេខ VN310 នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដំណើរការជើងហោះហាណូយ - តូក្យូ ដែលហោះពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ប្រកបដោយសុវត្ថិភាព។

អ្នកដំណើរលើយន្តហោះ (រូបថត៖ thanhnien.vn)

ពេលវេលាហោះហើរចំណាយអស់ ៥ ម៉ោង ១៥ នាទី ហើយទីមកដល់គឺអាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បន្ទាប់ពីផ្អាកមួយរយៈដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ អ្នកដំណើរនៅលើយន្ដហោះមានចំនួនជិត ៦០ នាក់ ដែលភាគច្រើនជានិស្សិត និងកម្មករ ដែលទៅកាន់ប្រទេសជប៉ុនដើម្បីបន្តការសិក្សា ធ្វើការនិងរស់នៅ។ ការហោះហើរនេះក៏បានដឹកជនជាតិជប៉ុនមួយចំនួនវិលត្រឡប់មកជប៉ុនវិញផងដែរ។ ក្រៅពីដឹកអ្នកដំណើរ ជើងហោះហើរក៏រួមបញ្ចូលគ្នានូវដឹកទំនិញ ដើម្បីបម្រើដល់ពាណិជ្ជកម្មនិងផលិតកម្មផង។

សូមរំលឹកថា ក្រសួងដឹកជញ្ជូន (MoT) មានភារកិច្ចធ្វើការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេស ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការបើកជើងហោះហើរអន្តរជាតិឡើងវិញរួមមាន ការជ្រើសរើសក្រុមនៃអ្នកដំណើរដែលត្រូវផ្តល់អាទិភាពឲ្យចូលនៅក្នុងប្រទេស ក៏ដូចជាព្រលានយន្តហោះនានាដែលពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនេះ៕ អ្នកដំណើរនៅលើយន្ដហោះត្រូវបានរៀបចំឱ្យអង្គុយដាច់ដោយឡែក ដើម្បីបំពេញតាមបទបញ្ជាបង្ការជំងឺ។ ពួកគេក៏ត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដ៏តឹងរឹងរបស់អាជ្ញាធរជប៉ុននៅពេលចុះចត់ផងដែរ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ