Trending now

ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់បានចាត់ទុកវៀតណាមជាទិសដៅទាក់ទាញសម្រាប់វិនិយោគិន

16:22 | 14/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - វិបត្តិជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវ COVID-19 បានបង្ហាញពីហានិភ័យដែលក្រុមហ៊ុននឹងប្រឈមមុខ នៅពេលខ្សែសង្វាក់ផ្គត់ផ្គង់ពឹងផ្អែកលើប្រទេសនីមួយៗ។ នេះបានបណ្តាលឱ្យពួកគេផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកប្រទេសដែលមានលក្ខខណ្ឌអំណោយផល។

ខ្សែសង្វាក់ផលិតកម្មទូរស័ព្ទនៅរោងចក្រនៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិចវៀតណាមនៅខេត្ត Thai Nguyen។ រូប Danh Lam/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាថ្ងៃទី ១៣ ខែសីហា អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៊ែកឡាំងបានដកស្រង់អត្ថបទមួយនៅលើគេហទំព័រ Handelsblatt (ពាណិជ្ជកម្ម) របស់អាល្លឺម៉ង់ដោយឱ្យដឹងថា នៅក្នុងទិសដៅនាពេលអនាគត ក្រុមហ៊ុនផលិតបង់បិទ Tesa របស់អាល្លឺម៉ង់ចង់ពង្រីកផលិតកម្មនិងបានជ្រើសរើសតំបន់ភាគខាងជើងវៀតណាមដើម្បីវិនិយោគប្រហែល ៦៥ លានដុល្លារ ដើម្បីសាងសង់រោងចក្រមួយដែលមានទំហំប្រហែល ៧០.០០០ ម៉ែត្រក្រឡាសម្រាប់សកម្មភាពផលិតកម្មពីឆ្នាំ ២០២៣។ មិនត្រឹមតែក្រុមហ៊ុន Tesa ទេ ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនដែលមានបំណងពង្រីកបណ្តាញផលិតកម្មរបស់ខ្លួននៅអាស៊ី។ វិបត្តិ COVID-19 បានពង្រឹងនិន្នាការនេះកាន់តែខ្លាំងឡើង។ យោងតាមការវិភាគរបស់ក្រុមហ៊ុនពិគ្រោះយោបល់ BCG តំបន់អាស៊ីអាគ្នេយ៍កំពុងឈានទៅមុខកាន់តែជ្រៅចូលទៅក្នុងបេះដូងនៃសាកលភាវូបនីយកម្ម។ ទំហំពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប (ក៏ដូចជាសហរដ្ឋអាមេរិក) ត្រូវបានគេរំពឹងថានឹងកើនឡើងជាង ២០ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ ខណៈដែលចលនាដឹកទំនិញរវាងអាស៊ីអាគ្នេយ៍និងចិនសូម្បីតែកើនឡើងជាង ៤០ ពាន់លានដុល្លារ។

យោងតាមអត្ថបទនេះ ដោយមានប្រជាជនប្រមាណ ១០០ លាននាក់ វៀតណាមមានទស្សនវិស័យវិជ្ជមានក្នុងការទាញយកផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ខ្លួន។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា វៀតណាមអាចរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចជិត ៣% នៅឆ្នាំនេះ។ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវ COVID-19 ក៏ដោយក៏ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានការថយចុះបន្តិចនៅឆមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងលំហូរមូលធនខ្ពស់នៅឆ្នាំ ២០១៩។

មូលហេតុមួយដែលវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែសីហាកន្លងមក។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយបំផុតដែលអឺរ៉ុបធ្លាប់បានចុះហត្ថលេខាជាមួយទីផ្សារកំពុងរីកចម្រើន។ យោងតាមកិច្ចព្រមព្រៀងនេះ ពន្ធគយលើទំនិញ ៩៩% នឹងត្រូវលុបចោលជាបណ្តើរៗនៅឆ្នាំខាងមុខ ហើយក្រុមហ៊ុនអឺរ៉ុបដែលមានបំណងចង់ផលិតនៅអាស៊ីអាចរំពឹងថានឹងមានគុណប្រយោជន៍កើតឡើងតាមរយៈកិច្ចព្រមព្រៀងនេះ។ លោក Marko Walde ប្រធានតំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានអះអាងថា វៀតណាមនឹងមិនត្រឹមតែក្លាសទៅជាគោលដៅទាក់ទាញវិនិយោគជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍចង្វាក់ផ្គត់ផ្គង់ជំនួសផងដែរ។

យោងតាមគេហទំព័រ ​​Handelsblatt វៀតណាមមិនត្រឹមតែពង្រីកពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ អាស្រ័យលើកិច្ចព្រមព្រៀងនេះ វៀតណាមបានចូលតំបន់ពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដូចជា៖ ជប៉ុន កាណាដានិងម៉ិកស៊ិកចាប់តាំងពីឆ្នាំ ២០១៨។ លើសពីនេះទៅទៀត វៀតណាមក៏កំពុងចូលរួមក្នុងកិច្ចចរចារសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលក្នុងនោះរួមមានចិននិងអូស្រ្តាលី ហើយក៏កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយសហរដ្ឋអាមេរិចផងដែរ។

កាសែតអាឡឺម៉ង់បានឱ្យដឹងថា ការបើកចំហរបស់វៀតណាមចំពោះសកលភាវូបនីយកម្មបានទាក់ទាញសម្ព័ន្ធក្រុមហ៊ុនជាច្រើន។ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone Apple បាននាំយកទិន្នផលកាសឥតខ្សែប្រហែល ១/៣ ទៅកាន់វៀតណាម។ ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ក៏កំពុងបង្កើនផែនការក្នុងការនាំយកផ្នែកមួយនៃការផលិតផ្នែករឹងទៅកាន់វៀតណាមផងដែរ។ ចំពោះក្រុមហ៊ុនកូរ៉េខាងត្បូង Sam Sung វៀតណាមបានជាកន្លែងផលិតសំខាន់មួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅពេលដែលទូរស័ព្ទ Sam Sung ជាងពាក់កណ្តាលត្រូវបានផលិតនៅក្នុងរោងចក្រនៅវៀតណាម។។

អត្ថបទនេះក៏បានដកស្រង់សម្តីអ្នកជំនាញមកពីក្រុមហ៊ុនវិនិយោគ Dragon Capital ដោយនិយាយថា រដ្ឋាភិបាលវៀតណាមបានផ្តល់អាទិភាពដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីជំរុញសេដ្ឋកិច្ចដើម្បីស្ដារឡើងវិញក្រោយជំងឺរាតត្បាត COVID-19 នឹងបង្កើនសក្តានុពលសម្រាប់កំណើននៅទសវត្សរ៍ខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចក៏បានវាយតម្លៃផងដែរថា ការជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹង COVID-19 នឹងបង្កើនកេរ្តិ៍ឈ្មោះរបស់វៀតណាមចំពោះវិនិយោគិនបរទេស ដែលបង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការទប់ទល់នឹងហានិភ័យខាងក្រៅនិងរក្សាស្ថេរភាពរបស់ប្រទេស៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤