Trending now

ពលរដ្ឋវៀតណាមប្រមាណ ៣៤៦ នាក់ទៀតពីសហរដ្ឋអាមេរិកបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

10:04 | 10/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៨ - ៩ ខែកក្កដា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយស្ថាប័នសមត្ថកិច្ចសហរដ្ឋអាមេរិកដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមប្រមាណ ៣៤៦ នាក់ពីរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) វិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកអនុវត្តនីតិវិធីដើម្បីឡើងជើងហោះហើរ។

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ និស្សិតបរទេសដែលមិនមានកន្លែងស្នាក់នៅ ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ ដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទេសចរមួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ក្រៅពីនេះ មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានមកដល់អាកាសយានដ្ឋាន Dulles ដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR