Trending now

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam៖ ពន្លឿនដំណើរការផលិតថ្នាំបង្កើតដោយវៀតណាម

11:06 | 24/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - តាមរយៈការអនុវត្តការដេញថ្លៃប្រមូលផ្ដុំ នាបច្ចុប្បន្ននេះ តម្លៃថ្នាំបានថយចុះពី ៣០ ទៅ ៤០ ភាគរយ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៣ មិថុនា ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រសួងនិងទីភ្នាក់ងារមួយចំនួនស្តីពីខ្លឹមសារពាក់ព័ន្ធនឹងយន្តការលទ្ធកម្មនិងការប្រើប្រាស់ថ្នាំដែលមានម៉ាកនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ត្រូវការធានានូវគុណភាពនៃថ្នាំដែលមានម៉ាក ជាពិសេសថ្នាំដែលត្រូវបានប្រើក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការចំណាយហួសប្រមាណដើម្បីសន្សំប្រាក់របស់ប្រជាជនឡើយ។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានមានប្រសាសន៍ថា «ក្រសួងសុខាភិបាលសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអឹរ៉ុបសហរដ្ឋអាមេរិក ដើម្បីបន្តបញ្ចប់គម្រោងសហប្រតិបត្តិការរវាងវៀតណាមនិងសហគ្រាសផលិតថ្នាំអឺរ៉ុបនិងសហរដ្ឋអាមេរិកដើម្បីបង្កើនផលិតកម្មថ្នាំនៅវៀតណាម ជាពិសេសកាត់បន្ថយដំណើរការដើម្បីផលិតថ្នាំដែលបង្កើតដោយវៀតណាមឲ្យបានឆាប់ៗនេះ»។

លោក Le Van Phuc អនុប្រធានគណៈកម្មាធិការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសង្គមវៀតណាមបានមានប្រសាសន៍ថា៖ តាមរយៈការអនុវត្តការដេញថ្លៃប្រមូលផ្ដុំ នាបច្ចុប្បន្ននេះ តម្លៃថ្នាំបានថយចុះពី ៣០-៤០%។ វៀតណាមបានក្លាយជាប្រទេសដែលមានតម្លៃថ្នាំទាបនៅក្នុងតំបន់អាស៊ាន។ ថ្នាំដែលមានម៉ាក ឬត្រូវបានគេស្គាល់ផងដែរថាជា ថ្នាំប៉ាតង់នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីថ្នាំដេញថ្លៃរបស់ក្រសួងសុខាភិបាលដើម្បីអនុវត្តការបញ្ចុះថ្លៃថ្នាំទាំងនេះនាពេលខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤