Trending now

អ្នកជំនាញជប៉ុនជាច្រើនមានបំណងមកប្រទេសវៀតណាម ដើម្បីវិនិយោគ

13:26 | 10/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៩ ខែមិថុនានេះនៅទីស្តីការរដ្ឋាភិបាល ទទួលជួបលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម Yamada Takio លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនស្វាគមន៍អ្នកជំនាញនិងវិនិយោគិនជប៉ុនដោយឈរលើមូលដ្ឋាននៃវិធានការណ៍បង្ការនិងការការពារជំងឺរាតត្បាតដ៏សមស្រប។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា​ប្រទេសវៀតណាមនិងជប៉ុនចាំបាច់សម្របសម្រួលយ៉ាងជិតស្និទ្ធ​ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងសម័យក្រោយចប់ការរីករាលដាលនៃជំងឺ COVID–19 ។ (រូបថតៈ VGP / Quang Hieu)

អបអរសាទរចំពោះលោកឯកអគ្គរាជទូតថ្មីក្នុងបេសកកម្មរបស់លោកនៅវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់​ថា​ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់នាំមុខយូរអង្វែង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទន្ទឹងរង់ចាំបន្តជាមួយ​ប្រទេសជប៉ុន​ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ។

ថ្មីៗនេះនៅក្នុងបរិបទស្មុគស្មាញនៃការរីករាលដាលនៃ COVID-19 ភាគីទាំងពីរបានខិតខំរក្សាបណ្តាញផ្លាស់ប្តូរទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc ជួបសន្ទនា​តាមទូរស័ព្ទជាមួយ លោកនាយករដ្ឋមន្រ្តី Abe Shinzo ។ ភាគីទាំងពីរ​បានចែករំលែកព័ត៌មានស្តីពីការរាលដាល ក៏ដូចជា​បទពិសោធន៍​ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ភាគីទាំងពីរបាន​សហការ​​​ជាមួយគ្នា ដើម្បី​រៀបចំសន្និសីទអនឡាញ​របស់​ថ្នាក់ដឹកនាំអាស៊ាន +៣ ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបទៅនឹង COVID - 19 ។

លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះ សមិទ្ធិផលដែលរដ្ឋាភិបាលនិងប្រជាជនជប៉ុនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19 ។

អបអរសាទរចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19 លោកឯកអគ្គរាជទូតជឿជាក់ថា​ប្រទេសវៀតណាមនឹងក្លាយជាទិសដៅទាក់ទាញវិនិយោគិននៅជុំវិញពិភពលោក។ លោកឯកអគ្គរាជទូតបានមានប្រសាសន៍​ថា ការជួយគាំទ្រពីរដ្ឋាភិបាលវៀតណាមក្នុងការនាំអ្នកជំនាញជប៉ុនមកប្រទេសវៀតណាម ដើម្បីធ្វើការ។ លោកឯកអគ្គរាជទូតសម្តែងនូវ​គោល​បំណងថា៖ វៀតណាមនឹងបន្តបន្ធូរបន្ថយ​ការចូលប្រទេស ​នៅពេល​ដែលអ្នកជំនាញជប៉ុនជាច្រើននឹងមកប្រទេសវៀតណាម នាពេលខាង​មុខឆាប់ៗនេះ។ លោកឯកអគ្គរាជទូត​ក៏បានមានប្រសាសន៍ថា​ប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VGP / Quang Hieu)

លោកនាយករដ្ឋមន្រ្តី​ Nguyen Xuan Phuc មានប្រសាសន៍ថា​ប្រទេសទាំងពីរចាំបាច់សម្របសម្រួលយ៉ាងជិតស្និទ្ធ​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងរយៈពេលបន្ទាប់ពីគ្រប់គ្រង​បាន​ជំងឺ COVID–19 ។ វៀតណាមត្រៀមខ្លួនស្វាគមន៍អ្នកជំនាញ និងវិនិយោគិនជប៉ុនដោយឈរលើមូលដ្ឋានវិធានការបង្ការនិងការពារជំងឺរាតត្បាតដ៏សមស្រប។ ប្រទេសវៀតណាមក៏មាន​ឆន្ទៈ​ក្នុងការនាំសិក្ខាកាមទៅកាន់ប្រទេសជប៉ុននិងទីក្រុង Tokyo ជា​ទិសដៅដំបូង អាស្រ័យទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​រវាង​ភាគីទាំងពីរ​។

ប្រទេសវៀតណាមបានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប (EVFTA) ដែលលោក​នាយករដ្ឋមន្រ្តី​បានបញ្ជាក់ពី​បំណងជំរុញ​ការទាក់ទាញ​ដើមទុន​វិនិយោគដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោកឯកអគ្គរាជទូតជម្រុញអាជីវកម្មជប៉ុន ពង្រីកការវិនិយោគ​និងធ្វើអាជីវកម្ម​នៅវៀតណាម​ជាពិសេសលើវិស័យដូចជា៖ កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់; ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មគាំទ្រ; ពន្លឿនការ​ផ្ទេរបច្ចេកវិទ្យា​ដើម្បីបង្កើនទន្និផល ...

ទាក់ទិននឹង ODA លោកនាយករដ្ឋមន្រ្តី​សង្ឃឹមថា​ លោក​ឯកអគ្គរាជទូត​​នឹងជំរុញបទពិសោធន៍របស់លោក​ក្នុងវិស័យ​នេះ​សម្របសម្រួលដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីសហប្រតិបត្តិការរវាងភាគីទាំងពីរ។ បន្តគាំទ្រវៀតណាម​ក្នុងការបណ្តុះបណ្តាល​ធនធានមនុស្សដែលមានគុណភាពខ្ពស់។ អនុវត្តកំណែទម្រង់រដ្ឋបាល, អនុវត្តរដ្ឋាភិបាលអេឡិចត្រូនិច​ប្រកបដោយ​ប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ បន្ត សហប្រតិបត្តិការលើវេទិកាតំបន់និងអន្តរជាតិ គាំទ្រជំហរ​របស់វៀតណាមលើបញ្ហាសមុទ្រចិនខាងត្បូង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤