Trending now

ប្រទេសវៀតណាមប្រឈមមុខនឹងឱកាសមាស ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

15:29 | 03/06/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - យោងតាមលោករដ្ឋមន្រ្តី Mai Tien Dung ជួយគាំទ្រសម្រាប់អ្នកទទួលផលគោលនយោបាយដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 ត្រូវបានអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី Mai Tien Dung ប្រធានការិយាល័យរដ្ឋាភិបាល និងជាអ្នកនាំពាក្យរដ្ឋាភិបាលបាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី ២ ខែមិថុនា។ (រូបថត៖ VOV)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល នាថ្ងៃទី ២ មិថុនា លោកប្រធានការិយាល័យរដ្ឋាភិបាល រដ្ឋមន្ត្រី Mai Tien Dung បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមកំពុងប្រឈមនឹងឱកាសមាស ដើម្បីស្តារផលិតកម្មនិងសេដ្ឋកិច្ចឡើងវិញ មុនជាងប្រទេសជាច្រើន និងវៀតណាមត្រូវបានកោតសរសើរដោយអន្តរជាតិ។ រដ្ឋាភិបាលបានវាយតម្លៃថា ក្នុងរយៈពេល ៥ ខែកន្លងមកនេះ សេដ្ឋកិច្ចមានចំណុចភ្លឺស្វាង ទោះបីការនាំចេញធ្លាក់ចុះក៏ដោយ ក៏តុល្យភាពពាណិជ្ជកម្មនៅតែមានអតិរេកចំនួន ១,៩ ពាន់លានដុល្លារ។ ប៉ុន្តែប្រាក់ចំណូលពីទេសចរណ៍និងភ្ញៀវអន្តរជាតិបាន​ធ្លាក់ចុះយ៉ាង​ខ្លាំង។

យោងតាមលោករដ្ឋមន្ត្រី Mai Tien Dung ជួយគាំទ្រសម្រាប់អ្នកទទួលផលគោលនយោបាយដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺ COVID-19 ត្រូវបានអនុវត្តយ៉ាងសកម្ម នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ រដ្ឋបានចំណាយ ១៧,៧ ពាន់ពាន់លានដុង ។ ទស្សនៈរបស់រដ្ឋាភិបាល នាពេលខាងមុខនេះ គឺថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងបន្តអនុវត្តនូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប្តេជ្ញា​ចិត្ត​ថា នឹងមិនឲ្យការឆ្លងនៃជំងឺនេះកើតឡើងម្តងទៀត ដើម្បីប្រមូលផ្តុំធនធានទាំងអស់សម្រាប់ការស្តារផលិតកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច./.

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤