Trending now

វៀតណាមពង្រឹងសមត្ថភាពការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក

15:35 | 21/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១៣៤៧ / QĐ-BCT ស្តីពីការអនុវត្តសកម្មភាពមួយចំនួនរបស់ក្រសួងដើម្បីគាំទ្រនិងបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក ក្នុងបរិបទដែល វៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

វៀតណាមពង្រឹងសមត្ថភាពការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តសកម្មភាពមួយចំនួនរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដើម្បីគាំទ្រនិងបង្កើនសមត្ថភាពក្នុងការការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុក ក្នុងបរិបទដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) កំពុងត្រូវបានពិនិត្យនិងអនុម័តដោយរដ្ឋសភាដែលនេះគឺជាជំហានដ៏សំខាន់មួយរបស់ប្រទេសវៀតណាមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ រួមទាំងកិច្ចព្រមព្រៀង EVFTA ប្រទេសវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ប្រកបដោយប្រសិទ្ធភាពចំនួន ១៤ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដោយរំពឹងថាមិនត្រឹមតែកាត់បន្ថយពន្ធប៉ុណ្ណោះទេប៉ុន្តែថែមទាំងអភិវឌ្ឍការវិនិយោគសេវាកម្មនិងវិទ្យាសាស្ត្របច្ចេកវិទ្យាទៀតផង។ កម្រិតនៃការកាត់បន្ថយពន្ធបានគ្របដណ្តប់ ៨០% នៃចំណូលនាំចេញ - នាំចូលសរុបនិងជាកម្លាំងចលករខាងសេដ្ឋកិច្ចដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍប្រទេសវៀតណាមផងដែរ។

ការសម្រេចចិត្តនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាផងដែរ។ គួរកត់សម្គាល់ថាសេចក្តីសម្រេចចិត្តនេះបានសង្កត់ធ្ងន់ទៅលើខ្លឹមសារមួយចំនួនដែលត្រូវផ្តោតជាសំខាន់ដូចជា៖បណ្តុះបណ្តាលពីចំណេះដឹងទូទៅដល់ចំណេះដឹងជំនាញយ៉ាងជ្រៅលើវិស័យការពារពាណិជ្ជកម្មសម្រាប់វិស័យផលិតកម្មក្នុងស្រុកជាពិសេសគឺសមាគមនិងសហគមន៍អង្គភាពអាជីវកម្ម; ផ្តល់ព័ត៌មានអំពីវិធានការ ការពារពាណិជ្ជកម្មនាបច្ចុប្បន្នដល់សមាគម វិស័យផលិតកម្មក្នុងស្រុក ព្រមទាំង បំពេញបន្ថែមនូវនីតិវិធីស្តីពីការការការពារពាណិជ្ជកម្មតាមទិសដៅមានប្រសិទ្ធភាពការ ងាយស្រួលនិងសមស្របតាមការវិវត្តន៍ថ្មីៗ ក៏ដូចជាបង្កើនការអនុវត្ តបទប្បញ្ញត្តិស្តីពីការការពារពាណិជ្ជកម្មផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thuonghieucongluan.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR