Trending now

សហគ្រាសបច្ចេកវិទ្យារបស់វៀតណាមទទួលបានទឹកប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក ពីមូលនិធិវិនិយោគរបស់កូរ៉េខាងត្បូង

18:04 | 17/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Sapo ទើបតែទទួលបានការវិនិយោគរហូតដល់រាប់លានដុល្លារអាមេរិក ដើម្បីពង្រីកសេវាកម្មក្នុងការទូទាត់និងគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសវៀតណាម ឆ្ពោះទៅរកទីផ្សារអាស៊ីអាគ្នេយ៍ - យោងតាមក្រុមហ៊ុន Sapo ។

ដើមទុនវិនិយោគថ្មីនេះដែលក្រុមហ៊ុន Sapo វិនិយោគ ក្នុងការពង្រីកនៃការទូទាត់និងអាជីវកម្មគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសវៀតណាម។ ( រូបថតៈ MH)

ក្រុមហ៊ុន Sapo ទាក់ទាញ​បានការវិនិយោគពីមូលនិធិវិនិយោគ Smilegate Investment (កូរ៉េខាងត្បូង) និងមូលនិធិ Teko Ventures (វៀតណាម) ។ ជាពិសេស Smilegate Investment (SGI) គឺជាមូលនិធិវិនិយោគឯកជនដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង ផ្តោតលើការវិនិយោគលើវិស័យជាច្រើន ជាពិសេសគឺបច្ចេកវិទ្យា IT ថាមពល ជីវបច្ចេកវិទ្យា ...

នៅប្រទេសវៀតណាម ក្រុមហ៊ុន Sapo ទទួលការវិនិយោគទី ២ បន្ទាប់ពីការវិនិយោគរបស់ Series B ចូលក្រុមហ៊ុន Lozi។ បន្ទាប់ពី មូលនិធិ Smilegate បានប្រកាសបង្កើតមូលនិធិវិនិយោគផ្តាច់មុខសម្រាប់សហគ្រាសចាប់ផ្តើម​អាជីវកម្មថ្មី នៅវៀតណាមកាលពីឆ្នាំមុន។

ដើមទុនថ្មីនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុន Sapo ដើម្បីពង្រីកអាជីវកម្មទូទាត់និងគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយមានគោលដៅនាំក្រុមហ៊ុន Sapo ក្លាយទៅជាគ្រឹះស្ថានគាំទ្រការគ្រប់គ្រងនិងពហុបណ្តាញលក់ទំនិញធំជាងគេនិងប្រើប្រាស់ជាច្រើនបំផុតនៅ ក្នុងប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR