Trending now

លោកប្រធានហូជីមិញក្នុងដួងចិត្តប្រជាជនអេហ្ស៊ីប

05:13 | 14/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យុ - “ប្រទេសវៀតណាម - ហូជីមិញ” តែងតែត្រូវបានប្រជាជនអេហ្ស៊ីបនិងអាហ្វ្រិកខាងជើងរំលឹកឡើងដោយការកោតសរសើរនិងការគោរពដ៏ខ្ពង់ខ្ពស់។

លោកឯកអគ្គរដ្ឋទូត Moheb El Samra បានចែករំលែកអំពីរឿងរ៉ាវរបស់លោកប្រធានហូជីមិញ (រូបថត៖ vov)

ប្រជាជនអេហ្ស៊ីបភាគច្រើនស្គាល់អំពីប្រទេសវៀតណាមនិងប្រធានរដ្ឋហូជីមិញ។ ពាក្យសំដីជា ប្រចាំរបស់ពួកគេនៅទីនេះគឺ “វៀតណាម-លោកប្រធានហូជីមិញ”ដោយពោរពេញទៅដោយការកោតសរសើរនិងការគោរពដ៏ខ្ពង់ខ្ពស់។ ប្រជាជាតិវៀតណាមគឺដូចជាប្រទេសជាច្រើនទៀតនៅលើពិភពលោកដែរប៉ុន្តែបានធ្វើអព្ភូតហេតុក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម។

លោកឯកអគ្គរដ្ឋទូត Moheb El Samra បានចែករំលែកថា លោកប្រធានហូជីមិញគឺជានិមិត្តរូបនៃការលើកទឹកចិត្តនិងឥទ្ធិពលដ៏ធំធេងលើចលនារំដោះជាតិរបស់បណ្តាប្រទេសអាហ្វ្រិក អេហ្ស៊ីបនិងប្រជាជាតិជាច្រើននៅលើពិភពលោក។ រាល់ការតស៊ូប្រយុទ្ធដើម្បីការរំដោះប្រជាជននៅអាស៊ីក៏ដូចជាទូទាំងពិភពលោកនៅពេលនោះក៏លើកយកប្រទេសវៀតណាម - លោកប្រធានហូជីមិញធ្វើជាទង់ជ័យដើម្បីតស៊ូដើម្បីឯករាជ្យ”។ ចាប់ពីថ្ងៃដំបូងនៃការស្វែងរកគោលមាគ៌សង្គ្រោះជាតិ លោកប្រធានហូជីមិញបានធ្វើទស្សនកិច្ចនៅប្រទេសអេហ្ស៊ីបហើយលោកក៏បានមកដល់ប្រទេសនៃពីរ៉ាមីតនេះចំនួនពីរដងទៀតផងដែរ។

ប្រធានគណៈកម្មការសាមគ្គីភាពអាស៊ី-អាហ្វីកលោក Nuri Abdel (រូបថត៖ vov)

នេះជាភ័ស្តុតាងប្រវត្តិសាស្ត្រសម្រាប់ចំណងសាមគ្គីភាពនិងមិត្តភាពរបស់វៀតណាមនិងអេហ្ស៊ីបដែលបង្កើតជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ។ ទោះបីជាប្រធានគណៈកម្មការសាមគ្គីភាពអាស៊ី-អាហ្វីកលោក Nuri Abdel មានអាយុ ៩០ ឆ្នាំហើយប៉ុន្តែលោកនៅតែចងចាំនិងមានមោទនភាពដែលបានជួបជាមួយលោកប្រធានហូជីមិញកាលពីឆ្នាំ ១៩៥០ នៅប្រទេសចិន។ ចំណាប់អារម្មណ៍គួរឱ្យកត់សម្គាល់បំផុតរបស់គាត់គឺលោកហូជីមិញជាថ្នាក់ដឹកនាំឆ្នើមប៉ុន្តែក៏ជាមនុស្សសាមញ្ញហើយជិតស្និទ្ធរាប់អាន់ជាមួយប្រជាជន។

“ខ្ញុំបានជួបមេដឹកនាំសំខាន់ៗនិងមានឥទ្ធិពលជាច្រើននៅលើពិភពលោកហើយ។ ប៉ុន្តែនៅគ្រានោះលោកប្រធានហូជីមិញគឺជាអគ្គមគ្គុទេសលេខ១នៅលើពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ជាមួយនឹងជ័យជំនះរបស់កងទ័ពក្រហមសូវៀត។ គាត់បានលះបង់ពេញមួយជីវិតរបស់ខ្លួនដើម្បីការតស៊ូប្រុយុទ្ធរំដោះជាតិប៉ុន្តែគាត់មានជីវិតសាមញ្ញហើយក៏តែងតែស្រឡាញ់ប្រជាជនជាច្រើនផងដែរ” - លោក Nuri Abdel បានចែករំលែកបន្ថែម។

វៀតណាមជាគោលដៅវិនិយិគដ៏ទាក់ទាញរបស់វិនិយោគិនអន្តរជាតិនាសព្វថ្ងៃនេះ (រូបថត៖ vov)

ក្នុងពិភពលោកធ្វើសមាហរណកម្មនាពេលបច្ចុប្បន្ននេះប្រជាជនអេហ្ស៊ីបកាន់តែមានការកោតសរសើរនៅពេលដែលបានឃើញការអភិវឌ្ឍរបស់ប្រទេសវៀតណាមនៅអាស៊ីអាគ្នេយ៍និងអាស៊ីក៏ដូចជាការឆ្ពោះទៅរកពិភពលោកយ៉ាងខ្លាំងផងដែរ។ មានសេដ្ឋវិទូនិងអ្នកជំនាញអេហ្ស៊ីបជាច្រើនបានសិក្សារៀបសូត្រអំពីគោលនយោបាយសេដ្ឋកិច្ចនិងការវិនិយោគរបស់វៀតណាមដោយចាត់ទុកប្រទេសវៀតណាមជាទីផ្សារកំពុងលេចធ្លោជាមួយដោយមានវិស័យសេដ្ឋកិច្ចដ៏ស្វាហាប់និងចម្រុះដើម្បីរៀនសូត្រផងដែរ។ នោះក៏ជាមូលហេតុដែលប្រជាជនអេហ្ស៊ីបកាន់តែច្រើនឡើងៗមកកាន់ប្រទេសវៀតណាមដើម្បីមើលឃើញដោយផ្ទាល់នូវភាពជោគជ័យដូចសព្វថ្ងៃនេះ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤