Trending now

អ្នកជំនាញអន្តរជាតិ៖ វៀតណាមមានគុណសម្បត្តិជាច្រើន នៅពេលបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19

16:17 | 11/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីទទួលភាពជោគជ័យពីការបញ្ចប់ការរីករាលដាលនៃជំងឺ Covid-19 ។ឥឡូវនេះប្រទេសវៀតណាមបានក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់សកម្មភាពអាជីវកម្ម ហើយត្រូវបានគេចាត់ទុកថាជាទិសដៅជោគជ័យ ក្នុងបរិបទវិនិយោគិនអន្តរជាតិ ដែលកំពុងស្វែងរកមធ្យោបាយធ្វើសម្បូរបែបខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

អ្នកនេសាទនៅខេត្ត Da Nang កំពុងវិលត្រឡប់​ទៅ​ធ្វើការ​បន្ទាប់ពីបញ្ចប់ការរីករាលដាល Covid-19 ។ (រូបថត៖ Reuters)

ចំណុចភ្លឺគួរឱ្យចាប់អារម្មណ៍នៅក្នុងភ្នែករបស់វិនិយោគិន

ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកជំនាញ​ផ្នែកសុខភាពបាននិយាយថា​ នៅវៀតណាម ករណីជំងឺ Covid-19 មានចំនួនតិចតួច គឺ ២៨៨ នាក់ និងគ្មាន​អ្នកស្លាប់​នៅឡើយ​នោះ។ ដូច្នេះ​ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ​មាន​គុណ​សម្បត្តិ​ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញលឿនជាង ប្រទេសផ្សេងទៀត។

ក្រុមហ៊ុនអភិវឌ្ឍន៍សាជីវកម្ម Kizuna – ក្រុមហ៊ុនមួយ​ ដែលសាងសង់​រោងចក្រ​ត្រៀមនឹងដំណើរការ នៅប្រទេសវៀតណាម​បាន​និយាយ​ឲ្យ​ដឹងថា “ ដោយ​ប្រតិកម្មយ៉ាង​ឆាប់រហ័ស​និងទទួល​ភាព​ជោគជ័យ​ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស SARS-CoV-2​ យើងព្យាករណ៍​ថា ​ការ​វិនិយោគ​បរទេស​នឹងហូរចូលក្នុងប្រទេសវៀតណាម​ បន្ទាប់ពីបញ្ចប់ ការរីករាលដាលនៃជំងឺ ​ Covid-19 ”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍សាជីវកម្ម Kizuna កំពុងពន្លឿនផែនការ កសាងរោងចក្រមានទំហំ ១០០,០០០ ម ២ នៅភាគខាងត្បូង​ប្រទេស​វៀតណាម​ ដើម្បីឆ្លើយតបនឹងតម្រូវការ​ដែលកំពុងកើនឡើង​ បន្ទាប់ពី​បញ្ចប់ការរីករាលដាលនៃជំងឺ ​ Covid-19 ។ ក្រុមហ៊ុនបានបញ្ជាក់ថា“ រោងចក្រនេះនឹងត្រៀមដាក់ឲ្យដំណើរការ នៅខែកក្កដាខាងមុខនេះ” ។

ទីប្រឹក្សាជំនួយដល់ក្រុមហ៊ុនបរទេស អះអាងថា​ ភាពជោគជ័យ​របស់​វៀតណាម​ក្នុងការឆ្លើយតបជំងឺ Covid-19​ បានជួយជំរុញទំនុកចិត្ត របស់វិនិយោគិនបរទេសចំពោះប្រទេសវៀតណាម។

លោក Michael Sieburg ដៃគូមួយ​រូបនៃ​ក្រុមហ៊ុនផ្តល់យោបល់​ YCP Solidiance មានប្រសាសន៍ថា “ បន្តាប់ពីកិច្ចពិភាក្សាជាច្រើន​ ខ្ញុំសន្និដ្ឋាន​ថា បើប្រៀបធៀបទៅនឹងប្រទេសជាច្រើន​លើពិភពលោក វៀតណាមនឹងក្លាយជាចំណុចភ្លឺគួរឱ្យចាប់អារម្មណ៍​បំផុត​ នៅក្នុងកែវភ្នែកវិនិយោគិន”។

ជាមួយគ្នានេះ ក្រសួងផែនការនិងវិនិយោគ វៀតណាម​ក៏បានលើកឡើង​ដែរថា វៀតណាមត្រៀមខ្លួនជានិច្ច​ ក្នុងការជួយគាំទ្រ​ដល់វិនិយោគិន​ ក្នុង​ការ​ស្វែងរកទីតាំងផលិតកម្មថ្មីៗ។

ឥឡូវ និន្នាការផ្លាស់ប្តូរបានត្រៀមរួចរាល់ហើយ។ មុនពេលមានជំងឺ​រាតត្បាត​​សហគ្រាសជាច្រើនដែលមានរោងចក្រផលិត ​នៅ​ប្រទេសចិន​បានយកចិត្តទុកដាក់លើប្រទេសវៀតណាម ដោយ​កាត់បន្ថយ​ចំណាយពលកម្ម​ដែលកំពុងកើនឡើងនិងផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន។

លើសពីនេះទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់​វៀតណាម ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាមសហភាពអឺរ៉ុប​ (EVFTA) ក៏ជំរុញឱកាសវិនិយោគផងដែរ។

មានគុណសម្បត្តិសំខាន់ៗលើពាណិជ្ជកម្ម

បន្ទាប់ពីគ្រប់គ្រងបាន​ការរីករាលដាលនៃជំងឺ Covid-19 ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម​បាន​ត្រឡប់ទៅវិញស្ថានភាពធម្មតា។ (រូបថត៖​AFP)

ភាពជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 អាស្រ័យទៅលើ​វិធានការធ្វើតេស្តិ​ និងវិធានការដាច់​ឲ្យ​នៅ​ដាច់​ដោយឡែកសម្រាប់មនុស្សរាប់ម៉ឺននាក់។

នៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយលើកាសែត The World នៅ​ថ្ងៃទី ៧ ខែឧសភា អ្នកនិពន្ធ Patrick Winn បាននិយាយថា ​មានមេរៀន​ជាច្រើន​ដែលត្រូវរៀនពីសង្គ្រាម Covid-19 នៅវៀតណាម ​រួមទាំង​ផល​ប្រយោជន៍មកពីការប្រតិកម្មយ៉ាងឆាប់រហ័សនិងយ៉ាងរឹងមាំ។

ទោះយ៉ាងណាក៏ដូចប្រទេសដទៃទៀត នៅលើពិភពលោកដែរ​ ប្រទេស​វៀតណាមនៅតែមិនអាចជៀសផុតពីផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 ។ សកម្មភាព​អាជីវកម្ម​ត្រូវបានរំខាន ហើយ​សហគ្រាស​ជាច្រើន​មិនងាយ​ងើប​ឡើងវិញ​ឬពង្រីកយ៉ាងឆាប់រហ័សទេ។

លោក Samuel Pursch - អ្នក​ជំនាញ​ផ្តល់​យោបល់​សម្រាប់​សហគ្រាស​បរទេស នៅវៀតណាមបានមានប្រសាសន៍ថា “ ដោយសារតែត្រូវ​មានការ​ប្រយ័ត្នប្រយែង​​អំពីហានិភ័យនៃការផ្ទុះឡើង​នៃជំងឺ Covid-19​ដូច្នេះវិនិយោគិនមានការលំបាក ក្នុងការធ្វើដំណើរ ចុះកិច្ចសន្យា​ ឬ​ទៅមើលកន្លែងនានា” ។

យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាល ៨៥,៧% នៃសហគ្រាសចំនួន ១២៦.៥៦៥ ដែលត្រូវបានស្ទង់មតិ​នៅ ក្នុង​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ពួកគេរងផលប៉ះពាល់​អវិជ្ជមាន ​ដោយ​ជំងឺ​ Covid-19​ ក្នុងនោះ​រង​ផល​ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតគឺ​អ្នក​ដែលធ្វើការ​នៅក្នុងវិស័យអាកាសចរណ៍ ម្ហូបអាហារនិងការអប់រំ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិ (GSO) បានឱ្យដឹងថា​បន្ទាប់ពីការរីកចម្រើនរយៈពេល ៥ ឆ្នាំជាប់ៗគ្នា​ការវិនិយោគបរទេស​ចូលក្នុងប្រទេសវៀតណាមបានថយចុះ ១៥,៥ ភាគរយ ក្នុងរយៈពេល ៤ ខែដំបូងមក នៅត្រឹម ១២,៣ ពាន់លានដុល្លារអាមេរិក។ ទោះយ៉ាង​ណា​ វៀតណាមនៅតែកំណត់គោលដៅកំណើន GDP ប្រចាំឆ្នាំលើសពី ៥% ក្នុងឆ្នាំ ២០២០ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក​កំពុង​ប្រឈមមុខ​នឹងវិបត្តិសេដ្ឋកិច្ច។

លោក Fred Burke ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie បានមានប្រសាសន៍ថា ​ប្រតិកម្មរបស់វៀតណាម​ចំពោះ​ជំងឺរាតត្បាតបានជួយធានាដល់សហគ្រាសក្នុងស្រុក​ ហើយ​ដែលអាចជួយឱ្យ​ស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេសវៀតណាម​បានបង្កើត​នូវផលប្រយោជន៍ពាណិជ្ជកម្មគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមទៀតថា“ ជាធម្មតានៅពេលប្រឈមនឹង​ជំងឺរាតត្បាត​បែបនេះ​ជនបរទេសនឹងវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ​នៅអាមេរិកខាងជើង នៅអឺរ៉ុប​ សូម្បីតែអាស៊ី​ឦសាន​ ប៉ុន្តែមាន​អត្រាស្លាប់ដោយសារជំងឺ Covid -19 មានកម្ពស់ខ្ពស់ នៅក្នុងតំបន់ទាំងនេះ ពួកគេនឹងមានសុវត្ថិភាពជាងនៅប្រទេសវៀតណាម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ