Trending now

កុមារនិងស្ត្រីត្រូវបានផ្តល់អាទិភាពជាចម្បងក្នុងតំបន់ដាក់នៅដាច់ដោយឡែកទប់ស្កាត់ជំងឺកូវីដ១៩

15:04 | 04/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កុមារនិងស្ត្រីរាប់ពាន់នាក់នៅតំបន់ដាក់នៅដាច់ដោយឡែកនៅទូទាំងប្រទេស ទទួលនូវសុវត្ថិភាពដោយសារកិច្ចប្រឹងប្រែងឈានមុខគេរបស់រដ្ឋាភិបាលវៀតណាម អង្គការយូនីសេហ្វ (UNICEF) និង អង្គការ UN WOMEN ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩។

ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ រដ្ឋាភិបាលវៀតណាមបានដាក់អាយុជីវិតប្រជាជនជាពិសេសកុមារនិងស្ត្រីជាអាទិភាពចម្បងព្រមទាំងផ្តល់ព័ត៌មាន ជំនាញវិជ្ជាជីវៈ ការលើកទឹកចិត្តនិងការគាំទ្រពេញលេញ

លោកស្រី Rana Flower តំណាងអង្គការយូនីសេហ្វប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា“ កុមារ មនុស្សវ័យជំទង់ និងស្ត្រីគឺជាក្រុមងាយរងគ្រោះបំផុតនៅក្នុងការរីករាលដាលនៃជំងឺឆ្លងសកល។ នៅឯតំបន់ដាក់នៅដាច់ដោយឡែក ពួកគេប្រឈមនឹង ហានិភ័យសុវត្ថិភាព ហើយពួកគេត្រូវការការពារក្នុងកំឡុងពេលនេះ។

ទាំងនេះរួមមានហានិភ័យទាក់ទងនឹងលំនៅដ្ឋានក្នុងតំបន់ដាក់នៅដាច់ដោយឡែក លហានិភ័យនៃអំពើហឹង្សា និងការបំពានផ្លូវភេទ អនាម័យ និងសុវត្ថិភាពជាក់លាក់សម្រាប់យេនឌ័រ ក៏ដូចជា សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន។ នេះជាសកម្មភាពឈានមុខគេរបស់រដ្ឋាភិបាលវៀតណាមស្តីពីយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពដែលទទួលការកត់សម្គាល់ពីសហគមន៍រហូតដល់ពេលនេះ។ អ្នកណែនាំរាប់សិបពាន់ត្រូវបានរៀបចំទៅកាន់តំបន់ដាក់នៅដាច់ដោយឡែកចំនួន ៣៩២ កន្លែងនៅទូទាំងប្រទេសដើម្បីធានាថាការគ្រប់គ្រងនិងបុគ្គលិកនៅទីនេះត្រូវបានណែនាំឱ្យចាត់វិធានការដើម្បីការពារកុមារ យុវជនក្រោមអាយុ ១៨ ឆ្នាំ និងស្ត្រី។

រីឯលោកស្រី Eliza Fernandez Saenz ប្រធានអង្គការ UN WOMEN ប្រចាំនៅវៀតណាមវិញបានសង្កត់ធ្ងន់ថា“ ជំងឺរាតត្បាតសកលកូវីដ១៩ មានឥទ្ធិពលខុសគ្នាទៅលើស្ត្រីនិងបុរសដូច្នេះការឆ្លើយតបរបស់យើងចំពោះជំងឺរាតត្បាតគឺចាំបាច់ត្រូវមានលក្ខណៈរសើបខាងភេទមនុស្ស។ យើងខ្ញុំផ្តល់ការលើកទឹកចិត្តដល់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងមូលដ្ឋាននានា ដែលប្រតិបត្តិការកន្លែងដាក់នៅដាច់ដោយឡែកប្រើប្រាស់ការណែនាំទាំងនេះនេះនិងចាត់វិធានការដើម្បីធានាថាតំបន់ដាក់នៅដាច់ដោយឡែកនិមួយៗជាកន្លែងមានសុវត្ថិភាពសំរាប់ស្ត្រីនិងកុមារ”។

លោក Dang Hoa Nam ប្រធាននាយកដ្ឋានកុមារក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានបញ្ជាក់ថាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ រដ្ឋាភិបាលវៀតណាមបានដាក់អាយុជីវិតប្រជាជនជាពិសេសកុមារនិងស្ត្រីជាអាទិភាពចម្បងព្រមទាំងផ្តល់ព័ត៌មាន ជំនាញវិជ្ជាជីវៈ ការលើកទឹកចិត្តនិងការគាំទ្រពេញលេញផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤