Trending now

វៀតណាមនិងអង្គការសហប្រជាជាតិជំរុញកិច្ចសហប្រតិបត្តិការក្នុងបុព្វហេតុថែទាំនិងការពារកុមារ

18:00 | 27/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសអញ្ជើញចូលរួមសម័យប្រជុំលើកទី៦៨ នៃគណៈកម្មាធិការទទួល បន្ទុកឋានៈស្ត្រីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម ចំណុះអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ១២ មីនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Catherine Mary Russell នាយិកាប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។

ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស
ព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងអន្តរជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu ព្រឹត្តិការណ៍វប្បធម៌-សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងអន្តរជាតិ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខួបលើកទី ៧០ ជ័យជំនះ Dien Bien Phu
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Catherine Mary Russell នាយិកាប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបលោកស្រី Catherine Mary Russell នាយិកាប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យ UNICEF បង្កើនការជួយឧបត្ថម្ភផ្នែកបច្ចេកទេស និងកៀរគរធនធានដើម្បីជួយវៀតណាមកែលម្អប្រព័ន្ធច្បាប់ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពជាតិដើម្បីកុមារ ដំណាក់កាល ២០២១-២០៣០ កម្មវិធីជាតិវៀតណាម - UNICEF ដំណាក់កាល ២០២២ - ២០២៦ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ គម្រោងស្តីពីទឹក ស្អាត និងអនាម័យ ការថែទាំសុខភាព ការអប់រំ ជាពិសេសការអប់រំវិទ្យាសាស្ត្រ បច្ចេក វិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើកុមារ ការ កសាងក្រមសូចនាករដើម្បីវាយតម្លៃការងារគាំពារ និងថែទាំកុមារ ឲ្យជិតនឹងស្តង់ដារ អន្តរជាតិ ហើយការយកចិត្តទុកដាក់ជួយឧបត្ថម្ភកុមារអាយុក្រោម ១៦ ឆ្នាំចំនួន ៦,៧% ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក និងត្រូវការជំនួយឧបត្ថម្ភជាប្រចាំ ជាពិសេស នៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

លោកស្រីនាយិកាប្រតិបត្តិ UNICEF បានវាយតម្លៃខ្ពស់ចំពោះ វៀតណាម ដែល បានអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការជាច្រើននាពេលកន្លងមក ដោយទទួលបានលទ្ធផលវិជ្ជមានសម្រាប់កុមារវៀតណាម រួមទាំងកុមារដែលមាន កាលៈទេសៈលំបាកពិសេស ក៏ដូចជាការសន្យាអន្តរជាតិដ៏ខ្លាំងក្លារបស់វៀតណាមអំពី សិទ្ធិកុមារផងដែរ។ លោកស្រី Russell បានអះអាងថានឹងសហការ និងជួយឧបត្ថម្ភ វៀតណាមបន្តអនុវត្តន៍យ៉ាងសកម្មនូវកម្មវិធីជាតិវៀតណាម - UNICEF ដំណាក់កាល ២០២២-២០២៦ និងធានាសិទ្ធិកុមារឲ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យអប់រំ សុខាភិបាល អាហារូបត្ថម្ភ ការទទួលបានទឹកស្អាត និងអនាម័យ។ លោកស្រី Russell បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមដែលស្នើឲ្យអង្គការសហប្រជាជាតិយកថ្ងៃទី ១១ ខែមិថុនាជារៀងរាល់ឆ្នាំជា "ថ្ងៃលេងកំសាន្ត" ដោយចាត់ទុកថា ប្រការនេះ នឹងរួមចំណែកជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារនៅជុំវិញពិភពលោកសូម្បីតែនៅក្នុងតំបន់ជម្លោះក៏ដោយ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥