Trending now

ការហាត់សមយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នឹងត្រូវបានរៀបចំឡើងនៅខែឧសភាខាងមុខនេះ។

17:47 | 01/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែមេសា នៅរដ្ឋធានី Ha Noi លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធា នៃអគ្គនាយកដ្ឋានភស្តុភារ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលពេទ្យយោធាអាស៊ាន (ACMM) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈនាយកនៃ ACMM ជាលើកទី ៣ ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ (រូបថត៖ ក្រសួងការពារជាតិវៀតណាម)

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយ​បាន​ឯកភាពថា ការធ្វើហាត់សម​​ដែលសំដៅ​លើ​ខ្លឹម​សារ​មួយ​ចំនួន​នដូចជា៖ ការ​ពិនិត្យ​​ឡើងវិញនូវបទពិសោធន៍​របស់​ផ្នែក​ពេទ្យ​យោធានៃ​ប្រទេស​នីមួយ​ៗ​​ក្នុងការទប់ទល់​នឹង​​ជំងឺរាត​ត្បាត​ Covid-19; ការ​កំណត់លើ​វិស័យ​នានា​ដែល​ត្រូវ​ការ​ពឹង​ពាក់​គ្នាទៅវិ​ញទៅមករ​វាងផ្នែក​ពេទ្យយោធា​ និង​កំលាំងផ្សេងទៀត និង​ការ​រៀបចំផែន​ការ​​ធ្វើសកម្មភាព ​ដើម្បី​លើក​កំពស់​​ការត្រៀមល​ក្ខណៈរបស់ផ្នែក​យោធាអាស៊ាន​ ដោយ​ផ្អែកលើ​ផែនកា​ររប​ស់អង្គការសុខភាពពិភពលោក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ សមាជិកទាំងឡាយនៃគណៈនាយក ACMM បានឯកភាពលើផែនការនានាក្នុងការធ្វើហាត់សម នឹង​ជម្រាបជូន​ក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ​នៃបណ្តាប្រទស​អាស៊ាន​ ដើម្បី​អនុម័ត ។ តាម​ការគ្រោងទុក ការហាត់សមយន្តការប្រយុទ្ធប្រឆាំនឹងជំងឺ Covid-19 នឹងរៀបចំឡើង នៅចុងខែឧសភាខាងមុខនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ