Trending now

UNDP ផ្តល់ជំនួយឧបត្ថម្ភជាទឹកប្រាក់ ១៨៥.០០០ ដុល្លារអាមេរិកដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅតំបន់វាលសណ្តរទន្លេ Cuu Long (វៀតណាម)

07:23 | 20/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឆ្លើយតបទៅនឹងការអំពាវនាវរបស់ដៃគូកាត់បន្ថយគ្រោះមហន្តរាយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម អង្គការ UNDP បានផ្តល់កញ្ចប់ជំនួយឧបត្ថម្ភជាផ្លូវការដោយមានទឹកប្រាក់ចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long

UNDP ផ្តល់ជំនួយឧបត្ថម្ភជាទឹកប្រាក់ ១៨៥.០០០ ដុល្លារអាមេរិកដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅតំបន់វាលសណ្តរទន្លេ Cuu Long

នេះគឺជាថវិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីការជួយឧបត្ថម្ភគាំទ្រដល់បណ្តាខេត្តដែលរងផលប៉ះពាល់នៃគ្រោះរាំងស្ងួតដោយសារការជ្រាបជាតិប្រៃនៅតំបន់ដីសណ្តទន្លេ Cuu Long ដោយដៃគូកាត់បន្ថយគ្រោះមហន្តរាយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខានៅទីក្រុងហាណូយនាពេលថ្មីៗនេះ។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់ដៃគូកាត់បន្ថយគ្រោះមហន្តរាយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម អង្គការ UNDP បានផ្តល់កញ្ចប់ជំនួយឧបត្ថម្ភជាផ្លូវការដោយមានទឹកប្រាក់ចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long តាមរយៈក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដែលដកពីមូលនិធិសង្គ្រោះបន្ទាន់សកល ដើម្បីជួយទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅដែនដីសណ្តរនៃទន្លេ Cuu Long។

សកម្មភាពរបស់ UNDP រួមមានៈផ្គត់ផ្គង់អាងផ្ទុកទឹកចំនួន ៣០០ ដល់គ្រួសារដែលរងផលប៉ះពាល់នៅខេត្ត Ben Tre និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន ១៧៦ គ្រួសារនៅខេត្ត Ca Mau ព្រមទាំងគាំទ្រដល់ការសន្ទនាគោលនយោបាយក្នុងការការពារនិងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិអំបិលជាដើម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤