Trending now

ក្រុមហ៊ុន Samsung ចាប់ផ្តើមការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ-អភិវឌ្ឍន៍បច្ចេកវិទ្យា ដែលតម្លៃ២២០លានដុល្លារ នៅវៀតណាម

17:29 | 03/03/2020 (ហេង វុធ្ធ)

រដ្ឋាភិបាលវៀតណាមនាថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានចាប់ផ្តើមហើយនូវ​ការ​សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ខ្លួន ដែលមានតម្លៃ២២០លានដុល្លារ នៅក្នុងទឹកដីប្រទេសវៀតណាម។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុន Samsung ចាប់ផ្តើមការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ-អភិវឌ្ឍន៍បច្ចេកវិទ្យា ដែលតម្លៃ២២០លានដុល្លារ នៅវៀតណាម (រូបថត៖ FN)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម ដំណើរការសាងសង់មជ្ឈមណ្ឌលខាងលើ ដែលមានទីតាំងនៅចំកណ្តាល​រដ្ឋធានីហាណូយ​ នឹងសម្រេចជាស្ថាពរនៅចុងឆ្នាំ២០២២ ហើយវានឹងផ្តល់ការងារឲ្យមនុស្សចន្លោះ២,២០០-៣,០០០នាក់ នៅវៀតណាម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung ក៏បានបណ្តាក់ទុនប្រមាណ៦០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍មួយ​ទៀតនៅទីក្រុងហូជីមិញផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន Samsung ជាវិនិយោគិនបរទេសធំបំផុតនៅក្នុងប្រទេសវៀតណាម ជាមួយទំហំវិនិយោគសរុបជាង១៧ពាន់លាន​ដុល្លារ ដែលត្រូវចំណាយទៅលើរោងចក្រចំនួន០៨កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវ-អភិវឌ្ឍន៍០២កន្លែង ខណៈការវិនិយោគដ៏ធំសម្បើម​នេះ នឹងបង្កើតឱកាសការងារច្រើនជាង១៦០,០០០កន្លែងសម្រាប់ប្រជាជនវៀតណាម៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព