Trending now

វៀតណាមធ្វើការវះកាត់តភ្ជាប់អវយវៈលើកដំបូងនៅលើពិភពលោកប្រកបដោយជោគជ័យ

08:50 | 25/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នេះគឺជាលើកដំបូងនៅលើពិភពលោក ដែលការវះកាត់តភ្ជាប់អវយវៈដោយកមកពីមនុស្សនៅរស់បរិច្ចាគជូនអ្នកជំងឺប្រកបដោយជោគជ័យ ហើយការវេះកាត់នេះត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតវៀតណាមនៅឯមន្ទីរពេទ្យយោធាមជ្ឈិម ១០៨។

អ្នកជម្ងឺឈ្មោះ Pham Van Vuong សំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលទទួលការវះកាតតភ្ជាប់បាតដៃប្រកបដោយជោគជ័យ (រូបថត៖ vtv.vn)


នេះជាការវះកាត់តភ្ជាប់បាតដៃថ្មីសំរាប់អ្នកជម្ងឺឈ្មោះ Pham Van Vuong (ស្នាក់នៅខ័ណ្ឌ Thanh Tri ទីក្រុងហាណូយ)។ ការវះកាត់នេះត្រូវបានធ្វើឡើងដោយផ្ទាល់របស់សាស្ត្រាចារ្យបណ្ឌិត Nguyen The Hoang - អនុប្រធានមន្ទីរពេទ្យនិងវេជ្ជបណ្ឌិតនៃផ្នែកខាងវះកាត់អវយវៈ។

មុននេះ នាថ្ងៃទី ៣ ខែមករា មន្ទីរពេទ្យបានទទួលករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរនិងស្មុគស្មាញដោយសារត្រូវបានខ្សែក្រវ៉ាត់របស់ឧបករណ៍បញ្ជូនថ្មឥដ្ឋកិនចំដៃខាងឆ្វេងពោលគឺ ១/៣ ក្រោមកំភួនដៃរហូតដល់ក្លៀក។ ទោះបីជាជីវិតរបស់អ្នកជំងឺត្រូវបានសង្គ្រោះយ៉ាងណាក៏ដោយ ប៉ុន្តែតាមដានក្រោយពីពេលវះកាត់បានបង្ហាញថាកំភួនដៃនិងសាច់ដុំដៃនៅតែបន្តកកើតការរលាកបន្ទាប់ពីដំណាក់កាលវះកាត់ដំបូង។ គណៈនាយកមន្ទីរពេទ្យនិងក្រុមវះកាត់ក្នុងពេលពិគ្រោះយោបល់មុនពេលវះកាត់បានសម្រេចចិត្តធ្វើការវះកាត់តភ្ជាប់បាតដៃថ្មសំរាប់អ្នកជំងឺផងដែរ។

បន្ទាប់ពីរយៈពេល ៨ ម៉ោង ការវះកាត់"កំភួនដៃនិងបាតដៃថ្មី"ពីមនុស្សនៅរស់បរិច្ចាគជូនដល់អ្នកជំងឺបានទទួលជោគជ័យដ៏ល្អប្រសើរ។ រចនាសម្ព័ន្ធនៃការវះការត់ទាំងអស់ត្រូវបានស្ដារឡើងវិញ យ៉ាងល្អឥតខ្ចោះ ហើយដៃដែលត្រូវបានគេតភ្ជាប់សុទ្ធសឹងតែមានឈាមចលនាយ៉ាងគ្រប់គ្រាន់ដូចជាដៃម្ខាងទៀត។ ភ្លាមៗបន្ទាប់ពីការវះកាត់នោះ អ្នកជំងឺអាចធ្វើចលនាម្រាមដៃនៃបាតដៃដែលត្រូវបានគេតភ្ជាប់ផងដែរ។ រហូតមកដល់ពេលនេះមិនដល់ ១ ខែទេ អ្នកជម្ងឺអាចប្រើដៃដើម្បីចាប់កាន់វត្ថុខ្លះៗ។

ជោគជ័យនេះត្រួតត្រាយផ្លូវសម្រាប់ការព្យាបាលថ្មីនាពេលអនាគត ដោយមិនត្រឹមតែវះកាតតភ្ជាប់អវយវៈពីអ្នកបរិច្ចាគដែលស្លាប់ខួរក្បាលប៉ុណ្ណោះទេ ថែមទាំងពីមនុស្សនៅរស់សម្រាប់អ្នកជំងឺដែលបាត់បង់ដៃនិងជើងផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ