Trending now

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញមកដល់ក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង

14:13 | 27/11/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសមួយគ្រឿងបានដឹកលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល ដោយបន្តសកម្មភាពសំខាន់ៗនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Moon Jae-in។

នៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា យន្តហោះពិសេសមួយគ្រឿងដែលដឹកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (រូបថត៖ Chinhphu.vn)

ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើឡើងយ៉ាងអធិកអធមនៅអាកាសយានដ្ឋានយោធាសេអ៊ូល ក្រោមវត្តមាននៃមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ។

ចូលរួមក្នុងពិធីទទួលស្វាគមន៍នេះ នៅខាងកូរ៉េខាងត្បូងមានវត្តមានរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសាធារណៈរដ្ឋកូរ៉េនិងខាងភាគីវៀតណាមមានមន្ត្រី នៃស្ថានទូត និងតំណាងសហគមន៍ប្រជាជនវៀតណាមដែលរស់នៅ ធ្វើការនិងសិក្សានៅកូរ៉េខាងត្បូងផងដែរ។

(រូបថតៈ chinhphu.vn)

តាមរបៀបវារៈ នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងជួបសវនាការជាមួយអភិបាលក្រុងសេអ៊ូល។

លោកនាយករដ្ឋមន្ត្រីនឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - កូរ៉េខាងត្បូង ជួបពិភាក្សាជាមួយធុរកិច្ចកូរ៉េខាងត្បូងឈានមុខគេ ទទួលជួបប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនិងធ្វើទស្សនកិច្ចនៅស្ថានទូតក៏ដូចជាជួបសំណេះ សំណាលជាមួយសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤