Trending now

វៀតណាម និងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការការក្នុងវិស័យពលកម្មនិងការងារ

14:33 | 01/09/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យពលកម្មនិងការងារនឹងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សទីផ្សារការងារនិងទីផ្សារការងារសុវត្ថិភាពនិងសុខភាពការងារ ។ល។

អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Le Tan Dung​និង​ អនុរដ្ឋមន្រ្តីក្រសួងការងារ និងពលកម្មរបស់កូរ៉េខាងត្បូង លោក Im Sep Jeong បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ លើវិស័យពលកម្មនិងការងារ នៅរដ្ឋធានីហាណូយ។​ (ប្រភព៖ TTXVN)

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងការងារ និងពលកម្មរបស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ លើវិស័យពលកម្មនិងការងារ នៅរដ្ឋធានីហាណូយ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងទាំងពីរបានកំណត់គោលដៅសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ នៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការដើម្បីជំរុញសមត្ថភាពផែនការគោលនយោបាយរបស់ពួកគេទាក់ទងនឹងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សុវត្ថិភាព និងអនាម័យ ព្រមទាំងការគ្រប់គ្រងការងារ។

ផ្អែកលើលទ្ធផលជាវិជ្ជមាន នៃកតិកាសញ្ញាសហប្រតិបត្តិការរបស់ពួកគេ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៤ ឆ្នាំ​២០០៩ និងឆ្នាំ២០១៣ កន្លងទៅក្រសួងទាំងពីរបានព្រមព្រៀងគ្នាបង្កើតភាពជាដៃគូ រយៈពេលមធ្យម និងវែង ព្រមទាំងពង្រីកការងាររួមគ្នានៅក្នុងវិស័យការងារ និងពលកម្ម។

នៅក្នុងពិធីចុះហត្ថលេខានោះ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Le Tan Dung បាននិយាយថា បន្ទាប់ពីរយៈពេលជិត ៣ទសវត្ស ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក បច្ចុប្បន្ននេះ កូរ៉េខាងត្បូង គឺជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាមដោយមានគម្រោងជាង ៦០០០ ព្រមទាំងបានបង្កើតការងារ និងធានាសុខុមាលភាពដល់កម្មករជាង ៧០០.០០០នាក់។

លោកបាននិយាយបន្ថែមថា នៅក្នុងបរិបទនោះ ថ្នាក់ដឹកនាំរបស់ពួកគេបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចសហការការងារទ្វេភាគី។ អនុរដ្ឋមន្រ្តីក្រសួងការងារ និងពលកម្មរបស់កូរ៉េខាងត្បូង លោក Im Sep Jeong បាននិយាយថា ប្រទេសកូរ៉េខាងត្បូងឱ្យតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។

លោកបានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយឱ្យក្រសួងទាំងពីរពង្រីកភាពជាដៃគូរបស់ខ្លួនបន្ថែមទៀត។ កន្លងមក ក្រសួងទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទៀងផ្ទាត់អ្នកជំនាញកូរ៉េខាងត្បូងមកធ្វើការនៅប្រទេសវៀតណាម នឹងកិច្ចព្រមព្រៀងនៃការអនុវត្តគម្រោងគាំទ្របច្ចេកទេសសម្រាប់ បណ្តាញព័ត៌មានសេវាកម្មការងាររបស់វៀតណាម ដែលមានតម្លៃប្រមាណ ២,៩លានដុល្លារអាម៉េរិក និងកិច្ចព្រមព្រៀងផ្សេងៗទៀត៕

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR