Trending now

ខេត្ត Binh Phuoc ត្រូវការលើកសំណូមពរជាក់ស្តែងដើម្បីបង្កើនកិច្ចការបរទេសឲ្យបានល្អប្រសើរ

17:56 | 29/07/2019 (ប្រភព៖ thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបណ្តាខេត្តភាគខាងត្បូងវៀតណាម ក្រុមការងារនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) ដែលដឹកនាំដោយលោកស្រី Nguyen Phuong Nga - ប្រធាន​ VUFO បានមានជំនួបការងារមួយថ្នាក់ដឹក​នាំខេត្ត Binh Phuoc ដោយពិភាក្សាអំពីស្ថានភាពប្រតិបត្តិការនាពេលកន្លងមករបស់សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Phuoc ។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ

ក្នុងជំនួបការងារជាមួយ លោកស្រី Huynh Thi Hang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោកស្រី Nguyen Phuong Nga បានឧទ្ទេសនាមអំពីក្រុមការងារអំពីលក្ខខណ្ឌធម្មជាតិ ភូមិសាស្រ្តនិងអាកាសធាតុក៏ដូចជាស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារជាតិសន្តិសុខនិងលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចការបរទេសប្រជាជនរបស់ខេត្តផងដែរ។

ជាក់ស្តែង ខេត្ត Binh Phuoc មានប្រវែងខ្សែព្រំដែនចំនួន ២៦០,៤៣៣ គីឡូម៉ែត្រ ដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចងសម្ព័ន្ធជាមួយខេត្តចំនួន ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ខេត្ត Binh Phuoc មានតំបន់ឧស្សាហកម្មចំនួន១៣ ដែលទាក់ទាញបានបណ្ដាអង្គភាពអាជីវកម្មបរទេសមកវិនិយោគជាច្រើនផងដែរ។

លោកស្រី Nguyen Phuong Nga - ប្រធាន​ VUFO (ឆ្វេង) និង លោកស្រី Huynh Thi Hang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc

យោងតាមរបាយការណ៍របស់សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Phuoc ក្រោយរយៈពេលបង្កើតឡើងបានជិត ៣ ឆ្នាំ នាពេលចបច្ចុខេត្តនេះមានអង្គការសមាជិកចំនួន ៣ ក្រុមរួមមានសមាគមមិត្តភាពវៀតណាម - កម្ពុជា វៀតណាម-ឡាវ និងវៀតណាម - កូរ៉េខាងត្បូង។ តាម រយៈអង្គការជាសមាជិកខេត្ត នាបច្ចុប្បន្នខេត្តមានមានអង្គការក្រៅរដ្ឋាភិបាលចំនួន ១៦ ដែលបានចុះបញ្ជីអនុវត្តគម្រោងដោយមានទុនវិនិយោគជាង ១,៣ លានដុល្លារអាមេរិក។ នាពេលអនាគត អង្គការសមាគមមិត្តភាពនឹងបន្តរួមបញ្ចូលសមាជិកបន្ថែមទៀត ដើម្បីចម្រុញបង្កើតមូលដ្ឋាន បណ្តុះបណ្តាលភាសាបរទេស ជាពិសេសភាសាអង់គ្លេស កូរ៉េខាងត្បូងនិងជប៉ុនជាដើមព្រមទាំងលើកស្ទួយឲ្យបានប្រសិទ្ធភាពនូវសកម្មភាពគាំទ្រនិងជួយទ្រទ្រង់សមាជិកទាំងឡាយផងដែរ៕

(ប្រភព៖ thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ