Trending now

សិក្ខាសាលាប្រចាំឆ្នាំលើកទី ៩ ស្តីពីសមុទ្រខាងកើត នៅ CSIS

09:29 | 26/07/2019 (សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៤ ខែកក្កដា កម្មវិធីអាស៊ីអាគ្នេយ៍និងគំនិតផ្តួចផ្តើមស្តីពីតម្លាភាពលំហរសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំលើកទី ៩ ស្តីពីសមុទ្រខាងកើត នៅទីស្នាក់ការរបស់ CSIS ស្ថិតនៅទីក្រុង Washington DC នៃសហរដ្ឋអាមេរិក។

សិក្ខាសាលាប្រចាំឆ្នាំលើកទី ៩ ស្តីពីសមុទ្រខាងកើតនៅ CSIS បានទាក់ទាញការចូលរួមរបស់អ្នកជំនាញអន្តរជាតិនិងអ្នកប្រាជ្ញជាច្រើន (រូបថតៈ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងវ៉ាស៊ីនតោនថា សិក្ខាសាលាប្រចាំឆ្នាំស្តីពីសមុទ្រខាងកើតនាឆ្នាំនេះ រួមមានកិច្ចពិភាក្សាស្តីពីស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រខាងកើត; ប្រវត្តិសាស្រ្តនិងការស្រាវជ្រាវប្រវត្តិសាស្រ្តអំពីជម្លោះនៅសមុទ្រខាងកើត រួមទាំង វិធីសាស្ត្រដើម្បីគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើត​ ក៏ដូចជាផលប្រយោជន៍អន្ដរជាតិដែលទាក់ទងទៅនឹងសមុទ្រខាងកើតជាដើម។

សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់អ្នកឯកទេសឈានមុខនិងអ្នកប្រាជ្ញមកពីវិទ្យាស្ថានស្រាវជ្រាវធំៗ ពោលគឺ មកពីសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ហ្វីលីពីន អូស្ត្រាលី ចិន ម៉ាឡេស៊ីនិងវៀតណាម ដូចជាអ្នកជំនាញ Evan Laksmana មកពីមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងយុទ្ធសាស្ត្រហ្សាកាតា; នាយក AMTI លោក Gregory B.Poling; សាស្រ្តាចារ្យ Stein Tonnesson មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo (PRIO); អ្នកជំនាញ Bill Hayton មកពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិចក្រភពអង់គ្លេស (Chatham House) និងជំនួយការសាស្រ្តាចារ្យ Lan Nguyen មកពីសាកលវិទ្យាល័យច្បាប់ Utencet ផងដែរ។

អ្នកជំនាញ Bill Hayton មកពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិចក្រភពអង់គ្លេស (Chatham House) (រូបថតៈ vov.vn)

នៅឯសិក្ខាសាលានេះ អ្នកប្រាជ្ញបានសំដែងការព្រួយបារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះ នៅសមុទ្រខាងកើតនិងហា និភ័យមកពគការកើតមានឡើងឧប្បត្តិហេតុរវាងភាគីវិវាទ ព្រមទាំងព្រមានប្រទេសពាក់ព័ន្ធ ដែលត្រូវដាក់ចេញនូវសារច្បាស់លាស់ ដោយមានការផ្លាស់ប្តូរអំពីគោលនយោបាយឆ្លើយតបយ៉ាងសមស្របជាងទៀតដើម្បីទប់ស្កាត់មហិច្ឆតាគ្រប់គ្រងសមុទ្រខាងកើតតែម្តង។

លោក Bill Hayton អ្នកឯកទេសឈានមុខអំពីសមុទ្រខាងកើតនៃវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិចក្រភពអង់គ្លេស (Chatham House) បានលើកឡើងថា “នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ខ្ញុំមិនឃើញអ្វីដែលបកស្រាយអោយសកម្មភាពបច្ចុប្បន្នរបស់ចិននោះទេ។ វៀតណាមមានសិទ្ធិគ្រប់គ្រាន់សម្រាប់ការពារតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ យោងតាមច្បាប់សមុទ្រនិងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍កាលពី ៣ ឆ្នាំមុន គឺតំបន់សមុទ្រនោះជារបស់វៀត ណាម"។

សាស្ត្រាចារ្យ Stein Tonnesson មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូ (រូបថតៈ vov.vn)

ចំណែកឯ សាស្ត្រាចារ្យ Stein Tonnesson មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូបានមានប្រសាសន៍ថា “ខ្ញុំគិតថា នេះជាអាកប្បកិរិយាគួរឲ្យតិះដៀលរបស់ចិន។ យោងទៅតាម UNCLOS ចិនមិនមានសិទ្ធិធ្វើអាជីវកម្មធនធាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងជាយទ្វីបរបស់ប្រទេសដទៃទេនៅឡើយ"។

យោងតាមលោក Prashanth Parameswaran មកពីទស្សនាវដ្តី The Diplomat បានអោយដឹងថា ការកសាងទំនុកចិត្តក្នុងចំណោមបណ្តាប្រទេសដែលមានជម្លោះនៅសមុទ្រខាងកើតគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយការកសាងជំនឿទុក ចិត្តមិនត្រឹមតែនៅក្នុងបញ្ហាសមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបញ្ហាផ្សេងៗក្នុងតំបន់ទៀតផង។ ថ្វីត្បិតតែដូច្នេះក៏ដោយ លោករូបនេះក៏បានសម្តែងការព្រួយបារម្ភអំពីវិធីសាស្រ្តអភិក្រមនាពេលបច្ចុប្បន្ននេះ គឺកសាងទំនុកចិត្ត ផងប៉ុន្តែក៏ធ្វើអោយបាត់បង់ជំនឿទុកចិត្តផង ពោលគឺ ភាគីមួយអះអាងថាមានបំណងបង្កើតបរិយាកាសមានស្ថេរភាព ប៉ុន្តែភាគីម្ខាងទៀតទំនងជាដំណើរការសកម្មភាពឯកតោភាគីដើម្បីធ្វើឱ្យអស្ថិរភាពតំបន់វិញ។

នាយក AMTI លោក Gregory B.Poling (រូបថតៈ vov.vn)

អង្គសិក្ខាសាលានេះក៏បានផ្តោតការពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយស្របច្បាប់ ដើម្បីដោះស្រាយជម្លោះ ជំរុញសន្តិភាពនិងស្ថេរភាពនៅ សមុទ្រខាងកើត។ អ្នកជំនាញដែលចូលរួមក្នុងសិក្ខាសាលាសុទ្ធតែបានសង្កត់ធ្ងន់ថា រាល់ការខ្វែងគំនិតគ្នាក្នុងតំបន់ដែលត្រូវតែដោះស្រាយដោយបណ្តាប្រទេសអាស៊ានដោយខ្លួនឯង ដោយឈរលើក្រមសិលធម៌សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងវិធានការដើម្បីកសាងទំនុកចិត្តផងដែរ។

សូមគូសបញ្ជាក់ថា សិក្ខាសាលាលើនេះ ត្រូវបានវាយតម្លៃថា ជាឱកាសមួយសម្រាប់អ្នកជំនាញ អ្នកប្រាជ្ញនិងអ្នកកាសែត រួមទាំងប្រព័ន្ធផ្សព្វផ្សាយ មានឱកាសជួបពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបម្រែបម្រួលនៅសមុទ្រខាងកើតក្នុងឆ្នាំកន្លងមក ជាពិសេសក្នុងអំឡុងពេលថ្មីៗនេះ ខណៈពេលដែលបានកើតមានឡើងនូវសកម្មភាពហាក់ដូចជារារាំងការធ្វើអាជីវកម្មប្រេងនិងឧស្ម័នរបស់បណ្តាប្រទេសនៅសមុទ្រខាងកើតតែម្តង៕

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក