Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

11:56 | 13/07/2019 (យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី ១២ ខែកក្កដា នៅមហាសាលប្រជាជាជនទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលជួបសម្តែងការគួរសកមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណដល់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងមានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សនិងរដ្ឋចិនបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ហើយបានកត់សរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping មានបំណងចង់ឲ្យប្រទេសទាំងពីរ កុំបំភ្លេចនូវបំណងប្រាថ្នាដែលបានកំណត់កាលរបង្កើតទំនាក់ទំនងការទូតនាគ្រាដំបូង ដោយកំណត់ថា ប្រទេសទាំងពីរគួរតែសហការគ្នាលើគ្រប់កាណាល់បក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិ រួមទាំងការជួបប្រាស្រ័យរវាងយុវជនទៀតផង។

ទិដ្ឋភាពនៃជំនួប

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ហើយបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ ទំនាក់ទំនងជិតស្និទ្ធរវាងសភាតំណាងទូទាំងប្រទេសចិននិងរដ្ឋសភាវៀតណាមនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេសនៅក្នុងការផ្លាស់ប្តូរបទពិសោធន៏ដើម្បីបំពេញនូវគោលនយោបាយច្បាប់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរនៅក្នុងសម័យថ្មីនេះ។

អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលចងចាំនូវការគាំទ្រនិងជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់បក្ស រដ្ឋនិងប្រជាជនចិន ចំពោះប្រជាជនវៀតណាម ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសនាសព្វថ្ងៃនេះ។ គោលការណ៍ គោលជំហរ និងទស្សនៈឥតងាករ៉េរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម គឺយកចិត្តទុកដាក់និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ដោយចង់ឲ្យប្រទេសចិន តែងតែគាំទ្រវៀតណាមជានិច្ច។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះការដែល ចិនបានគាំទ្រវៀតណាមចូលឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ និងមានបំណងចង់ឲ្យចិននឹងបន្តគាំទ្រវៀតណាមដើម្បីបំពេញនូវភារកិច្ចនេះប្រកបដោយជោគជ័យ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ភាគីទាំងពីរនឹងរួមសហការដើម្បីរៀបចំការជួបប្រាស្រ័យប្រជាជន ជាពិសេសជំនាន់ក្រោយនៃប្រទេសទាំងពីរ ដោយបន្តជំរុញរាល់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការបានសម្រេចដើម្បីកសាងមិត្តភាពនិងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តៃស្រស់បំព្រងជានិច្ច៕

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ