Trending now

សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

12:44 | 19/05/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី១៨ ខែឧសភា សន្និបាតលើក ទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរយៈពេល៣ថ្ងៃធ្វើការ។

សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា សន្និបាតលើកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងឈានដល់មហាសន្និបាតបក្សលើកទី១៣ ទូទាំងប្រទេស ដូចតាមការគ្រោងទុក។ សន្និបាតលើកនេះ មានការផ្លាស់ប្តូរជាច្រើន ពីការត្រៀមរៀបចំ វិធីសាស្ត្រប្រតិបត្តិ ក៏ដូចជាកិច្ចពិភាក្សាដែលបានដំណើរការយ៉ាងក្បោះក្បាយ ដែលទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីមជ្ឈិមដល់ថ្នាក់តំបន់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាសំខាន់ៗ ពិបាក ស្មុគស្មាញ ករណីពុករលួយនិងការបង្ការ ប្រឆាំងអំពើពុករលួយកំពុងបានបន្តធ្វើរហូតដល់សម្រេចបានជោគជ័យចុងក្រោយ។ ទន្ទឹមនឹងនេះ យើងគួរតែបន្តសិក្សាយ៉ាងស៊ីជម្រៅនូវបញ្ហាដែលបានលើកឡើងនៅក្នុងសេចក្តីព្រាង ដាក់ចេញទិសដៅ ដើម្បីចងក្រង់នូវឯកសារត្រៀមសម្រាប់មហាសន្និបាត ពោលគឺធ្វើយ៉ាងម៉េចដើម្បី ទទួលបានការស្រុះចិត្តខ្ពស់។ ជាចុងក្រោយ មជ្ឈិមនឹងបោះឆ្នោតជាឯកច្ឆន្ទដោយទទួលបានការឯកភាពខ្ពស់ ដាក់ជូនមហាសន្និបាត លុះត្រាទទួលបានជោគជ័យ ទើបជាលទ្ធផលចុងក្រោយ”៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ