Trending now

នាយករដ្ឋមន្ត្រីនិងដំណើរទស្សនកិច្ចនានិទាឃរដូវទៅកាន់កន្លែងជាប្រភពបង្កើតគំនិតច្នៃប្រឌិតរបស់ពិភពលោក

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមករា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum - WEF) នៅដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់ប្រធានប្រតិបត្ដិនិងស្ថាបនិកបស់ WEF លោកសាស្ត្រាចារ្យ Klaus Schwab ។ នេះគឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដំបូងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងឆ្នាំ ២០១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធាន WEF លោក Borge Brende (រូបថតៈ TTXVN)

ពេលមកដល់ទីក្រុងដាវ៉ូស ដែលជាទីក្រុងខ្ពស់ជាងគេនៅទ្វីបអឺរ៉ុបនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាប់ផ្តើមកម្មវិធីធ្វើការដ៏មមាញឹក ដោយមានសកម្មភាពជាបន្តបន្ទាប់ចំនួន៣៧ ។ ក្នុងក្របខ័ណ្ឌវេទិកានេះ នាយករដ្ឋមន្ត្រីបានអញ្ជើញថ្លែងមតិនៅក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអំពីរបៀបវារៈសកម្មភាពមហាសាគរ” , ចូលរួមជំនួបសន្ទនារវាងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ (IGWEL) ក្រោមប្រធានបទ “ពិភពលោកក្នុងយុគសម័យសកលភាវូបនីយកម្ម ៤.០” និងកិច្ចពិភាក្សាជាមួយប្រធាន WEF ​លោក Borge Brende ដែលត្រូវបានស្ទ្រីមអនឡាញនៅលើបណ្តាញជាផ្លូវការរបស់ WEF ដោយប្រធានបទ “វៀតណាមនិងពិភពលោក”។

ចូលរួមក្នុងកិច្ចប្រជុំ WEF Davos នៅឆ្នាំនេះក្រោមប្រធានបទ “សកលភាវូបនីយកម្ម ៤.០: ការកំណត់រចនារចនាសម្ព័ន្ធសកលក្នុងយុគសម័យបដិវត្ដន៍ឧស្សាហកម្មទី៤” អញ្ជើញថ្លែងមតិនៅក្នុងសម័យពិភាក្សាទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា បដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុង “គោះទ្វារ” អាជីវកម្មទាំងអស់ សំដៅនាំមកនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដោយគ្មានប្រទេសណាមួយអាចឈរនៅខាងក្រៅបានឡើយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធាន WEF លោក Borge Brende ស្តីពីប្រធានបទ “វៀតណាមនិងពិភពលោក” (រូបថត៖ TTXVN)

ក្នុងជំនួបសន្ទនាជាមួយលោកប្រធាន WEF លោក Borge Brende អំពីប្រធានបទ “វៀតណាមនិងពិភពលោក” ចំពោះសំណួរថា “វៀតណាមបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងដូចម្ត៉េចក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ?” ។ នាយករដ្ឋមន្ត្រីបានថ្លែងច្បាស់ថា “វៀតណាមខ្ជាប់ខ្ជួននូវសេចក្តីស្នេហាជាតិក្នុងការអភិវឌ្ឍ។ មុនបង្អស់ ក្នុងបរិបទបច្ចុប្បន្ន វៀតណាបានរក្សាសន្ទុះកំណើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រក្សាស្ថិរភាពនយោបាយ-សង្គមនិងជាគោលដៅដែលគួរឲ្យទុកចិត្ត សម្រាប់វិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុក ធ្វើការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយពោរពេញភាពងាយស្រួលនិងសុវត្ថិភាពបំផុត។ សូមគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ននេះ រក្សាបានសន្ទុះកំណើនក៏ជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យមួយដែរ អាចចាត់ទុកជាការភ្ញាក់ផ្អើលក៏បានដែរ”។

នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិនៅក្នុងសម័យពិភាក្សា “ធ្វើសកម្មភាពដើម្បីមហាសាគរ” (រូបថតៈ TTXVN)

នៅក្នុងកិច្ចពិភាក្សារវាងបណ្តាថ្នាក់ដឹកនាំលើរបៀបវារៈក្រោមប្រធានបទ “ធ្វើសកម្មភាពដើម្បីមហាសាគរ” នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានរួមដៃជាមួយសហគមន៍អន្តរជាតិធ្វើសកម្មភាព ដើម្បីមហាសាគរមួយគ្មានកាកសំណល់ប្លាស្ទិក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើវេទិកាសេដ្ឋកិច្ចពិភពលោកឲ្យរួមសហការជាមួយដៃគូស្រាវជ្រាវដើម្បីជំរុញការបង្កើតបណ្តាញសកលសម្រាប់ការចែករំលែកទិន្នន័យសមុទ្រនិងមហាសាគរ។ ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្វាគមន៍សហគមន៍អន្តរជាតិដែលគាំទ្រជំហររួមរបស់អាស៊ាន ស្តីពីតម្រូវការ ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ដែលរួមចំណែកដល់ការអភិរក្សសមុទ្របៃតង ដោយសន្តិភាព ស្ថេរភាពនិងរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីស្វីស (រូបថតៈ TTXVN)

នៅក្នុងក្របខ័ណ្ឌ WEF Davos 2019 វៀតណាមនិង WEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ បង្កើតមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅវៀតណាម។ នាយករដ្ឋមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលនេះនឹងត្រូវភ្ជាប់ទៅនឹងមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម ៤​.០​ របស់ WEF នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិននិងឥណ្ឌាតែម្តង។ អនុវត្តកិច្ចសហប្រតិបត្តិការនេះ វៀតណាមនឹងក្លាយទៅជាចំណុចស្នូលមួយ អំពីគោលនយោបាយ ៤.០ ក្នុងតំបន់។ វៀតណាមនឹងដើរឈានមុខគេក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ ទទួលយកនិងអនុញ្ញាតិឲ្យធ្វើតេស្តបច្ចេកវិទ្យាថ្មីដោយអនុវត្តគំរូភាពជាដៃគូសាធារណៈ - ឯកជនដ៏រឹងមាំ ដើម្បីបង្កើតសេវាកម្មនិងផលិតផលប្រកបដោយផាសុកភាព។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនេប៉ាល់ ( រូបថត: TTXVN)

ក្នុងបណ្តាសកម្មភាពទ្វេភាគី នាយករដ្ឋមន្ត្រីបានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់; ព្រះមហាក្សត្រនៃប្រទេស បែលហ្ស៊ិក; ព្រះមហាក្សត្រិយានីនៃប្រទេសហូឡង់; នាយករដ្ឋមន្ត្រីឆែក; ប្រធានាធិបតីស្វីស; ឧបនាយករដ្ឋមន្រ្តីរ៉ូម៉ានី;ប្រធានរដ្ឋបាលពិសេសហុងកុង; អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក; អនុប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការ OECD ។ នៅក្នុងបណ្តាជំនួបនេះលោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរនូវវិធានការជាច្រើន ព្រមទាំងឯកភាពបង្កើនការសម្របសម្រួលក្នុងការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម ដើម្បីភាពរុងរឿងរបស់តំបន់និងពិភពលោក។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានជួបនិងពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសម្ព័ន្ធក្រុមហ៊ុនពហុភាគី សហគ្រាសខ្នាតធំ ដូចជា Siemens, Qualcomn, Google, Total, Allianz, JBIC, GE, Prudential, Facebook, Sanofi ... ដោយអញ្ជើញឆ្លើយតបដោយផ្ទាល់នូវបញ្ហាជាច្រើនដែលអាជីវកម្មចាប់អារម្មណ៍ រួមទាំងបញ្ហាក្នុងការអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាជាន់ខ្ពស់នៅលើប្រព័ន្ធអ៊ីនធឺណេតទៀតផង។

នាយករដ្ឋមន្ត្រីអញ្ជើញជួបជាមួយអាជីវកម្មអន្ដរជាតិក្នុងវិស័យព័ត៌មានវិទ្យា ( រូបថត: TTXVN)

លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនអន្តរជាតិថា: “គួរមកនិងបង្កើតផលិតផល៤.០ នៅវៀតណាម”។ “វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលនិងរួមជាមួយមិត្តទាំងអស់ដើម្បីអនុវត្តជាក់ស្តែងនូវយុទ្ធសាស្រ្ត កម្មវិធី ផែនការស្តីពីជំរុញការអភិវឌ្ឍនៅក្នុងដំណើរការឌីជីថលដើម្បីកសាងឧស្សាហកម្ម ៤.០។

Ảនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Joe Kaeser ប្រធានក្រុមហ៊ុន Siemens ( រូបថត: TTXVN)

ដោយវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងរបស់នាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិនានា បានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំ របស់វៀតណាមក្នុងពេលកន្លងមក ព្រមទាំងបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអរបរិយាកាសអាជីវកម្ម។ បណ្ដាអង្គភាពអាជីវកម្មក៏បានសម្តែងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដោយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននិងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចចូលរួមក្នុងកិច្ចប្រជុំ WEF លើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំមកនូវសារខ្លាំងក្លារអំពីគោលមាគ៌ា ទិសដៅ គោលនយោបាយនិងការប្តេជ្ញារបស់វៀតណាម អំពីការផ្លាស់ប្តូរទាំងស្រុងប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ តាមរយៈកិច្ចប្រជុំ WEF 2019 នេះ បានបញ្ជាក់ច្បាស់ពីនិន្នាការថ្មីក្នុងការគ្រប់គ្រងអភិបាលទ្វេភាគី ពហុភាគី និងទិសដៅចាំបាច់នៃការប្រកួតប្រជែងតាមរយៈការច្នៃប្រឌិត ក្នុងបរិបទឧស្សាហកម្ម៤.០៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ