Trending now

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

16:39 | 28/04/2019 (ប្រភព៖ vovworld.vn)

ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិន, ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំគុយបា បានផ្ញើរសារទូរលេខនិងសារលិខិត ចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភា ប្រជាជនវៀតណាមនិងក្រុមគ្រួសារសពលោក Le Duc Anh ផងដែរ។

ទទួលបានព័ត៌មានថា លោកអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh បានទទួលមរណភាព ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខនិងសារលិខិតចូលរួមរំលែកទុក្ខ ផងដែរ

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃ សាធា រណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong។

គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សឡាវកសាងប្រទេស បានផ្ញើរសារទូរ លេខដើម្បីចូលរួមរំលែកទុក្ខដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែនបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខ ដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។

ក្នុងថ្ងៃដ៏ដែល លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាលោក Raoul Castro Ruz បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR