Trending now

គណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau គួរតែទាញយកប្រយោជន៍ពីសក្តានុពលនិងគុណប្រយោជន៍នៃខេត្តឆ្នេរសមុទ្រ

23:00 | 19/07/2018

នាពេលរសៀលថ្ងៃទី១៩ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau។

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ba Ria-Vung Tau (រូបថតៈ VOV5)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានជូនពរ ចំពោះរាល់សមិទ្ធិដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ba Ria – Vung Tau ទទួលបាននាពេលកន្លងទៅ។ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញផ្តល់អនុសាស ន៍ថា៖ “ខេត្ត Ba Ria-Vung Tau គួរតែទាញយកប្រយោជន៍ពីសក្តានុពលនិងគុណប្រយោជន៍នៃខេត្តឆ្នេរសមុទ្រ។ ម្យ៉ាងវិញទៀត ខេត្តត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ធ ភាពនូវប្រភពកម្លាំងទាំងក្នុងនិងក្រៅតំបន់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានឆាប់រហ័សនិងនិរន្តរភាព។ ទន្ទឹមជាមួយគ្នានោះ ខេត្តត្រូវបន្តពិនិត្យឡើងវិញ បំពេញបន្ថែមទៅក្នុងផែនការមេ សំដៅអភិវឌ្ឍមណ្ឌលឧស្សាហកម្មតាមទិសសមស្រប បង្កើនការតភ្ជាប់ជាមួយខេត្តនិងទីក្រុងក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងនិងទូទាំងប្រទេស ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR