Trending now

ភ្ញៀវទេសចរបារាំងគូរគំនូរអំពីភាពស្រស់ស្អាតនៅតាមប្រទេសដែលមានរាងអក្សរ S

16:10 | 22/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោក Henry-Louis Rozo បានធ្លាប់ធ្វើដំណើរទៅវៀតណាម ហើយត្រូវបានកោតសរសើរចំពោះភាពស្រស់ស្អាតនៅតាមប្រទេសដែលមានរាងអក្សរ S នេះ។ នៅពេលត្រលប់មកកាន់ប្រទេសបារាំងវិញ លោកមានបំណងចង់ធ្វើអ្វីមួយដើម្បីផ្តល់លើកដំកើងវៀតណាម ដែលជាប្រទេសដែលលោកគោរព ហើយលោកនៅតែឃ្លាំមើលនៅក្នុងសង្គ្រាមប្រឆាំងនឹង COVID-19។

វាលស្រែ​ជម្រាល​នៅជ្រលងភ្នំ Muong Hoa ទីប្រជុំជន​ Sapa ។

លោក Henry-Louis Rozo បានគូរគំនូរពណ៌ទឹកចំនួន ៨ ដែលមានទ្រង់ទ្រាយ ៣៣x២៥ អំពីទេសភាពស្រស់ស្អាតនៅវៀតណាមដែលលោកបានឆ្លងកាត់។

គំនូរពណ៌នាអំពី Dam Lap ទីក្រុង Hue៕

នៅលើទំព័រផ្ទាល់ខ្លួន មិត្តភក្តិរបស់លោកជាច្រើនមានការស្ងើចសរសើរចំពោះគំនូររបស់លោក ហើយស្នើឱ្យលោកបន្តគូរគំនូរ។ ពួកគេយល់ឃើញថា នេះជា “ភាពធូរស្បើយខាងផ្លូវចិត្ត” សម្រាប់ថ្ងៃនៅផ្ទះជៀសវាងពីជំងឺរាតត្បាត COVID-19។

ផ្សារអណ្តែតទឹក Cai Rang ទីក្រុង Can Tho តំបន់ដីសណ្តរទន្លេ Cuu Long ។

អ្នកនិពន្ធខ្លួនឯងក៏បានអះអាងថា លោកមិនមានសមត្ថភាពក្នុងវិស័យសុខាភិបាលទេ ប៉ុន្តែលោកអាចនាំមកនូវអ្វីដែលសប្បាយរីករាយសម្រាប់អ្នកដែលត្រូវបានបង្ខំឱ្យដាក់នៅដាច់ដោយឡែកនៅផ្ទះ ឬឈឺនៅមន្ទីរពេទ្យ។ គំនូរទាំងនេះ ក៏ត្រូវបានផ្តល់ដោយលោក Henry-Louis Rozo ជូនដល់សហសេវិកម្នាក់របស់លោក ដែលបច្ចុប្បន្ននេះ កំពុងព្យាបាលនៅមន្ទីរពេទ្យនៅបែលហ្ស៊ិកដោយមានសុខភាពធ្ងន់ធ្ងរ។

ទីក្រុង Hoa Lu ខេត្ត Ninh Binh។

មនុស្សជាច្រើនដែលបានឃើញគំនូរនេះ ក៏ចង់ដឹងអំពីវាលស្រែជម្រាលនិងផ្សារអណ្តែតទឹកដែរ។ ពួកគេភាគច្រើនបានអះអាងថា “ខ្ញុំត្រូវតែមើលគំនូរនេះ” “អ្នកធ្វើឱ្យយើងចង់ធ្វើដំណើរទៅវៀតណាម” ជាដើម៕

ភូមិនេសាទ Lang Co។

ផ្សារ Dong Ba ទីក្រុង Hue។

ស្រ្តីជនជាតិ Dao do នៅផ្សារនៃតំបន់ Bac Ha ខេត្ត Lao Cai។

"ស្ត្រីជនជាតិ Dao do ដែលមានភ្នែកបានទាក់ទាញខ្ញុំ" - ​​កំណត់សម្គាល់របស់អ្នកនិពន្ធ។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី