Trending now

ភ្ញៀវទេសចរមកទេសចរប្រទេសវៀតណាម នៅពេលនេះត្រូវបានធានាសុវត្ថិភាព

21:18 | 14/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុស Corona ថ្មី (COVID-១៩) នៅតែមានភាពស្មុគស្មាញដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម រួមទាំងវិស័យទេសចរណ៍ផងដែរ។

កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Ngoc Son បាន​បើក​និងទទួលភ្ញៀវទេសចរជាធម្មតា។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប៉ុន្តែវិស័យទេសចរណ៍ក៏បានចូលរួមយ៉ាងឆាប់រហ័សរដោយចាត់ទុកនេះជាឱកាសមួយ ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារឡើងវិញ កាត់បន្ថយការពឹងផ្អែកលើទីផ្សារធំៗ។ វិស័យទេសចរណ៍នៅពេលនេះគួរតែសកម្ម ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម គុណភាពធនធានមនុស្ស…

ការប្រគល់ម៉ាស់ជូនដល់ភ្ញៀវទេសចរដោយឥតគិតថ្លៃ ដើម្បីការពារការឆ្លងជំងឺ COVID-១៩។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ជាតិ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) បានឲ្យដឹងថា ទេសចរណ៍វៀតណាមកំពុងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់នៃ COVID-១៩ (nCov) ។ ទីកន្លែងទេសចរណ៍ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៅតែបើកជាធម្មតា។

ចាប់ពីពេលដែលរោគរាតត្បាត COVID-១៩ បានលេចចេញរហូតដល់ពេលដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវការរាតត្បាតជំងឺ នេះ ថ្ងៃទី ១/២០/២០២០ ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺនេះប្រកបដោយល្អប្រសើរ។ ការព្យាបាលនិងការការពារឆ្លងជំងឺ COVID-១៩ មានប្រសិទ្ធិភាព។ ដូច្នេះ គ្មានស្ថានភាពរីករាលដាលវីរុស nCoV នៅក្នុងសហគមន៍ក្នុងប្រទេសវៀតណាមទេ។ បច្ចុប្បន្ននេះ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ កេរ្តិ៍ដំណែលនានា ភោជនីយដ្ឋានកំពុងបម្រើភ្ញៀវទេសចរជាធម្មតា។

ម៉្យាងទៀត អគ្គនាយកដ្ឋានទេសចរណ៍ជាតិបានសហការជាមួយតំបន់និងសហគ្រាសទេសចរណ៍ ដើម្បីចាត់វិធានការបង្ការនិងកាត់បន្ថយការឆ្លងជំងឺ COVID-១៩ ធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ទីកន្លែងទេសចរមួយចំនួន​បាន​បង្កលក្ខខណ្ឌល្អបំផុត ដើម្បីពង្រឹងការបង្ការនិង​ការការពារការឆ្លងជំងឺនេះ ដូចជា ការបាញ់ថ្នាំសំលាប់មេរោគ ការផ្តល់ម៉ាស់ ការផ្សព្វផ្សាយនិង​ឃោសនាសម្រាប់ភ្ញៀវទេសចរ។

ដោយការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព វិធានការបង្ការជំងឺកំពុងត្រូវបានអនុវត្តនៅគ្រប់មូលដ្ឋាន ដូច្នេះវិសម័យទេសចរនៅ​វៀតណាមបានបញ្ជាក់ថា ភ្ញៀវទេសចរមកវៀតណាមនៅពេលនេះត្រូវបានធានាសុវត្ថិភាព។

ចាប់ពីថ្ងៃទី ១៣-១៥ ខែកុម្ភៈ សមាគមទេសចរណ៍វៀតណាមនិងសមាគមទេសចរណ៍សហគមន៍វៀតណាមបានសហការជាមួយគ្នា ដើម្បីរៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីក្រុងហាណូយ សំដៅលើកកម្ពស់គុណភាពធនធានមនុស្ស ក្នុងបរិបទ COVID-១៩ (nCoV) ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR