Trending now

Vietjet ចុះកុងត្រាជាមួយ Airbus ដើម្បីបញ្ជាទិញយន្តថ្មីចុងក្រោយបំផុតប្រភេទ A321XLR

14:44 | 01/11/2019 (ប្រភព៖ Fresh News)

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet និងក្រុមហ៊ុនផលិតយន្តហោះ Airbus បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីទិញយន្តហោះស៊េរីថ្មីប្រភេទ A321XLR ចំនួន២០គ្រឿង ដោយការផ្គត់ផ្គង់ដំណាក់កាលទី១ នឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២៣។

ការព្រមព្រៀងគ្នានេះ នឹងធ្វើឲ្យ Vietjet ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងពិភព លោក ក្នុងការប្រតិបត្តិយន្តហោះដែលហោះហើរបានចម្ងាយឆ្ងាយម៉ូលឌែលចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន Airbus។ ជាមួយនឹងការមានសមត្ថភាពហោះហើរបានដល់ទៅចម្ងាយ៨៧០០គីឡូម៉ែត្រ ម៉ូឌែលដែលមានការច្នៃប្រឌិតខ្ពស់នេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងគម្រោងធ្វើទំនើបកម្មយន្តហោះ និងពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ Vietjet។

នាឱកាសដដែលនេះ ភាគីទាំង២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយ ដើម្បីទិញក្បាលយន្តហោះសិប្បនិម្មិត Simulator ២គ្រឿង របស់ប្រភេទយន្តហោះ A320 និង A321 ផងដែរ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកបរយន្ត និងក្រុមបច្ចេកទេសនៅឯសាលាអាកាសរណ៍ Vietjet ដើម្បីជួយបង្កើនសមត្ថភាពដល់ការបណ្តុះបណ្តាលក្នុងក្រុមហ៊ុន Vietjet។

លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet និងលោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានចុះហត្ថលេខារួមគ្នាលើកិច្ចសន្យានេះ អំឡុងដំណើរទស្សនកិច្ចផ្លូវការមួយរបស់លោកស្រី Thao និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Vietjet ទៅកាន់អឺរ៉ុប។

ថ្លែងក្នុងពិធីចុះកិច្ចសន្យានេះ លោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានឲ្យដឹងថា៖ «Vietjet គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្នុងទ្វីបអាស៊ី ហើយយើងពិតជាមានមោទនភាពណាស់ក្នុងការមានយន្តហោះប្រភេទ A321XLR ចូលរួមជាមួយនឹងក្រុមហ៊ុននេះ។ យើងក៏រីករាយផងដែរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតជាមួយនឹង Vietjet ទៅលើកម្មវិធីបណ្តុះបណ្តាល»។

ក្រោមកិច្ចសន្យាថ្មីចុងក្រោយនេះ ការបញ្ជាទិញសរុបរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងក្រុមហ៊ុន Airbus កើនដល់ ១៨៦យន្តហោះ។ ចាប់ពីឆ្នាំ២០២៣ យន្តហោះថ្មីនេះ នឹងហោះហើរបានចម្ងាយដល់ទៅ ៨៧០៤គីឡូម៉ែត្រ ច្រើនជាងយន្តហោះធម្មតាប្រភេទ A321LR ដល់ទៅ១៥% រួមជាមួយនឹងការស៊ីប្រេងតិចជាងដល់ទៅ ៣០% បើធៀបទៅនឹងយន្តហោះជំនាន់មុន។

លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានថ្លែងថា៖ «Vietjet តែងតែជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការប្រតិបត្តិយន្តហោះថ្មី ទំនើប ទាន់សម័យ និងស៊ីប្រេងតិច។ យើងពិតជាមានមោទនភាពណាស់ក្នុងការប្រតិបត្តិយន្តហោះ Airbus ដែលមានអាយុកាលក្មេងជាងគេបំផុតក្នុងពិភពលោក ដោយមានអាយុជាមធ្យមត្រឹមតែ ២,៧ឆ្នាំប៉ុណ្ណោះ»។

យន្តហោះប្រភេទ A321XLR ថ្មីនេះ នឹងក្លាយជាអភិវឌ្ឍដ៏ល្អឥតខ្ចោះទៅលើការធ្វើទំនើបកម្មនៃយន្តហោះរបស់ Vietjet។ អ្នកដំណើរ នឹងទទួលបានការរីករាយក្នុងការធ្វើដំណើរលើយន្តហោះប្រកបដោយផាសុខភាព ទំនើប និងសន្សំសំចៃដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR